Part 22

102 14 0
                                    

" លោកឆ្កួតមែនទេ លោកគិតថាភីតចង់ឲលោកធ្វើរឿងឆ្កួតៗបែបនេះមែនទេ ឆាប់ក្រោកទៅញាំបាយ " តាក់វ៉ាន់ចូលទៅទាញដៃវេហ្កាសឲទៅញាបាយ តែថា ព្រុស

" ខ្ញុំប្រាប់នាងណា ឆាប់ចេញពីខ្ញុំកុំមកប៉ះពាល់ខ្ញុំ កុំមករវីរល់ជាមួយជីវិតខ្ញុំ " វេហ្កាសក្រវាស់តាក់វ៉ាន់មួយទំហឹងធ្វើឲនាងតូចដួលទៅនឹងឥដ្ឋរួមជាមួយសម្ដីម៉ាត់ៗនិងភ្នែកក្រហមឆ្អាល វេហ្កាសពីមុនត្រឡប់មកវិញហើយ វេហ្កាសកាលពីប្រាំមួយឆ្នាំមុនត្រឡប់មកវិញ វេហ្កាសដែរឃោឃៅសម្លាប់មិនរើសមុខត្រឡប់មកវិញហើយ

.............

បន្ទាប់ពីពិធីបុណ្យសពរៀបចំបានរួចរាល់អស់ហើយ ប៉ាភីត ភីវ និងលោកយាយក៏មិនទៅណាឆ្ងាយដែរពួកគាត់មកសម្រាកនៅផ្ទះរបស់វេហ្កាសទាំងអស់គ្នាគាត់ដឹងថាស្មារតីវេហ្កាសពេលនេះមិននឹងនរទេ ក្រុមហ៊ុនក៏ទុកចោល បាយមិននឹកទឹកមិនស្រេកសង្ងំតែក្នុងបន្ទប់ គោះទ្វាហាវលើកណាក៏ឮតែសម្លេងខ្សិបខ្សួលមិនឈប់ អាការៈបែបនេះវាបានកើតឡើងប្រមាណជាមួយអាទិត្យមកហើយ អ្វីៗវាកាន់តែអាក្រក់សម្រាប់វេហ្កាស នាយក្រាស់ក្លាយជាស្លេកស្លាំងស្គមស្គាំងស្រម៉ូមអត់វិញាណអង្គុយអោបរូបថតនិងខោអាវភីតមិនលែង

តុ តុ តុ

" ប៉ាៗ " អស់ជម្រើសមានតែឲភូជាអ្នកមកលួងលោមម្ដងព្រោះគ្រប់គ្នាលួងលោមអស់ចិត្តអស់ចង់ឲហើយនាយក្រាស់នៅតែមិនមានការផ្លាស់ប្ដូរបន្តិចសោះ

ក្រាក ក្មេងតូចយកកូនសោរចាក់ចូលមក ហើយក៏រត់ទៅអោបលោកប៉ាដែរអង្គុយនៅកន្លៀតគ្រែម្នាក់ឯងមើលទៅទីឆ្ងាយ

" ភូ! " វេហ្កាសទាញកូនប្រុសមកអោបទឹកភ្នែកក៏ចាប់ច្រាលចេញមកម្ដងទៀត

" ប៉ាៗកុំយំណា៎ " ភូក្មេងតូចយកដៃតូចៗទៅជូតទឹកភ្នែកឲលោកប៉ា ឃើញសភាពលោកប៉ាបែបនេះក្មេងតូចក៏ចង់យំតាមដូចគ្នា

" ភូ ប៉ានឹកប៉ាតូច ហ៊ឹមៗៗ ប៉ានឹក វីននី ហ៊ឹមៗៗ " នាយក្រាស់យំញ័រខ្លួនអោបកូនប្រុស ចំណែកភូពេលឃើញលោកប៉ាយំហើយរំលឹកពីប្អូនស្រីនឹងប៉ាតូចបែបនេះក្មេងតូចក៏យំអោបកលោកប៉ាដូចគ្នា

បំណុលស្នេហ៍Nơi câu chuyện tồn tại. Hãy khám phá bây giờ