Part07

191 34 6
                                    

      " អាឆ្កួត ឆាប់ចេញពីផ្ទះខ្ញុំទៅ " មនុស្សស្អីមុខគួឲស្អប់ឌឺប្រាំបួន មុខសមតែស៊ីកំភ្លៀងគួឲខឹង

       " បងទៅក៏បាន តែព្រឹកនេះកំភ្លេចយកកូនភូទៅញាំការ៉េមនៅហាងផងចាំបងផ្ញើ location ឲណា៎ពៅមាស " មិនមែនខិលតែសម្ដីតែនេះដៃក៏ដល់ទៀត ធ្វើឲអ្នកដែរឈរនោះក្ដៅក្រហាយមិនស្ទើទេមុខឡើងក្រហមឲក្របួច តែបែបនេះក៏គួឲស្រលាញ់ណា៎គួឲចាប់ញិច

.............

      នៅក្នុងហាងដ៏ល្បីមួយកន្លែងពេលនេះមិនមានសម្លេងអ្វីក្រៅពីសម្លេងដកដង្ហើមរបស់មនុស្សពីរនាក់ ដោយម្នាក់អង្គុយធ្វើមុខដូចគេបង្ខំតែក៏ពិតគេបង្ខំមែន ហើយម្នាក់ទៀតញញឹមបិទមាត់មិនជិត ញញឹមដល់ថ្នាក់សូម្បីអ្នករត់តុក៏មានអារម្មណ៍ថាគេចម្លែកៗដែរ

      " សម្លឹង រកងាប់ស្អីក៏សម្លឹងម្លេះ តិចជ្រុះគ្រាប់ភ្នែកទៅ " សម្លឹងមិនព្រិចអ្នកណាមិនខឹងសម្កឹងម្លឹងៗកំពុងស្អប់មុខផង

      " សម្លឹងមើលប្រពន្ធអ្នកណា ហេតុអីស្អាតយ៉ាងនេះ "

      " អាឆ្កួត "

      " ប៉ាតូចនិយាយមិនល្អដាក់ប៉ាធំទៀតហើយ មិនគួឲស្រលាញ់សោះ "

      " ញាំឲដឹងញាំកុំចេះមកតមាត់ប្រយ័ត្នប៉ាលែងឲញាំទៅ "

      " ញាំឲច្រើនណាភូ ប៉ាមានការទៅមុនហើយណា៎ ចាំល្ងាចប៉ាទៅរកនៅផ្ទះណា " ថ្ងៃនេះមានប្រជុំសំខាន់តែក៏ឈ្លាតមកជួបកូនជួបប្រពន្ធ មិនងាយទេដែរបាននៅក្បែរៗអ្នកខ្លះ បើឱកាសមានហើយមិនថាប្រាំឬបួននាទីនាយក៏ឆក់យកដែរ

      " បងទៅសិនហើយ ខ្សឺត " មុនទៅនៅឈ្លាតឆក់យកស្នាមថើបមួយទៀតធ្វើឲអ្នកដែរត្រូវគេថើបនោះប្រកាច់ចាប់មិនឈ្នះ

      " អាមនុស្សគម្រក់ អាឆ្កួត អាឡប់ អាឡេឡឺ ហេតុអីមកថលបយើងបែបនេះហា៎ គួរឲខ្ពើម " ឯម្នាក់ដែតត្រូវគេថើបនេះវិញក៏ប្រកាច់ប្រកិនតែម្នាក់ឯង មិនមែនអៀនទេតែប្រកាច់ព្រោះខឹង ខឹងនិងមនុស្សអត់កេរ្តិ៍ខ្មាសមកថើបកណ្ដាលវាលបែបនេះ

       " ប៉ាតូចកើតអីណឹង " គ្រាន់តែប៉ាធំថើបមួយខ្សឺតសោះប៉ាតូចប្រកាច់ត្រឹងៗចឹងអ្នកណាមិនឆ្ងល់

បំណុលស្នេហ៍Where stories live. Discover now