Part 18

169 29 3
                                    

" បងមិនដឹង " នាយក្រាស់តបតែប៉ុន្នឹងក៏អោនទៅជញ្ជួកចុងស្រួចៗនោះតទៀត ភីតក៏កំពុងតែរៀបសាច់រឿងហើយក៏លែងហាមវេហ្កាសដូចគ្នា

" មិនអាចទេ " ភីតនិយាយតិចៗ ដូចជាមានកាសង្ស័យអ្វីនៅក្នុងចិត្ត

............................

ថ្ងៃនេះថ្ងៃអាទិត្យភីតមិនទៅធ្វើការទេចំណែកវេហ្កាសក៏កាន់តែញាប់ពីមួយថ្ងៃទៅមួយថ្ងៃតោងភីតស្អិត នេះវេហ្កាសទុកការងារចោលមួយអាទិត្យហើយដើម្បីតាមភីតទៅធ្វើការ សម្រាប់វេហ្កាសនាយក៏មិនដឹងថាហេតុអីដូចគ្នាដឹងត្រឹមថាចង់នៅក្បែភីតហិតក្លិនភីតតែប៉ុន្នឹង

" វេហ្កាស ខ្ញុំគិតថាយើងទៅពេទ្យល្អទេ ? " ភីតងាកទៅសួរអ្នកដែរគេងនៅលើភ្លៅរបស់នាយមួយថ្ងៃហើយ

" អូនឈឺអីមែនទេបានជាចង់ទៅពេទ្យ ? " នាយក្រាសងាកក៏ពីអាយភេតហើយក៏ងើយមកមើលអ្នកដែរនិយាយអំបែងមិញនេះ

" គឺថាវេហ្កាស ខ្ញុំគិតថាមិនស្រួលទេ "

" ??? " វេហ្កាសជ្រួញចិញ្ចើមមើលទៅកាន់ភីត

" គឺថាលោកមើលទៅប្លែកៗខ្ញុំគិតថា " ភីតនិយាយទាំងមើលទៅមុខមិនដឹងខ្យល់អីរបស់វេហ្កាស

" ចាប់ក្រោកមកទៅពេទ្យជាមួយគ្នា " នាយតូចចាប់ទាញវេហ្កាសឲក្រោកឡើងមុននិងទាញសោឡានដឹកដៃវេហ្កាសទៅពេទ្យ

មួយសន្ទុះធំអ្នកទាំងពីរក៏បានមកដល់មន្ទីពេទ្យ ភីតអង្គុយចាំលេងរាងមើលទៅវេហ្កាសទាំងភ័យចំណែកវេហ្កាសនាយនៅរៀបរឿងរ៉ាវមិនត្រូវនៅឡើយទេមិនដឹងថាភីតមកមន្ទីពេទ្យមានរឿងអីឲប្រកដ

" លោក ភីត ផុសាកន សែងថាំ " អ្នកគ្រូពេទ្យចេញមកហាវឈ្មោះនាយតូចធ្វើឲភីតកាន់តែភ័យទ្វេដង វេហ្កាសដើរទៅកាន់ដៃភីតជាកម្លាំងចិត្តដល់ប្រពន្ធ

" លោកភីត មានអាការៈបែបណាដែរបាទ " គ្រូពេទ្យសួរទៅកាន់ភីត

" គែថា ......... " ភីតនិយាយរៀបរាប់គ្រប់រឿងរ៉ាវទាំងអស់ឲគ្រូពេទ្យស្ដាប់ លោកគ្រូពេទ្យស្ដាប់យល់ការអស់ហើយក៏យកប្រដាប់ពិនិត្យទឹកនោមមកអោយភីតយកទៅធ្វើតេស្ត វេហ្កាសឃើញភីតកាន់ប្រដាប់ពិនិត្យទឹកនោមបែបនេះ នាយស្រាប់តែកើតចិត្តរំភើបភ្លាម នាយក្រាស់ញញឹមទៅកាន់គ្រូពេទ្យទាំងរំភើប

បំណុលស្នេហ៍Where stories live. Discover now