Part 05

251 42 4
                                    

       " ភីតប៉ាសុំទោសណា ចាប់ពីថ្ងៃនេះទៅប៉ានិងធ្វើគ្រប់យ៉ាងដើម្បីលុបលាងនៅអ្វីដែរប៉ាជួបនៅថ្ងៃនេះ " លោក ពុធថា ទាញដៃកូនប្រុសមកអោបជាប់ទ្រូងទាំងអួលណែន នេះបើសិនជាម៉ាក់គេនៅឋានលើឃើញកូនប្រុសពៅទៅជាបែបនេះមិនដឹងជាជេប្រទិចគាត់យ៉ាងមិចទេ កូនប្រុសថ្នមដូចពេជ្រតែបែជាត្រូវជួបរឿងអាក្រក់ដូចនរកដោយសារគាត់ទៅវិញ

    ប្រមានជា ប្រាណថ្ងៃភីតក៏ដឹងខ្លួនមកវិញ តែអ្វីៗទាំងអស់ក៏ត្រូវចាប់ផ្ដើមថ្មីព្រោះថា ភីតនិងត្រូវភ្លេចរឿងរ៉ាវដែរកើតឡើងទាំងអស់ក្នុងអំឡុងពេលពីរឆ្នាំក្រោយនេះ ភីតនិងមានតែការចងចាំល្អៗប៉ុន្នោះ

...........

    បីឆ្នាំក្រោយមក

     " ប៉ាៗ " ក្មេងតូចអាយុប្រមាណ ពីរខួបរត់ទៅរកប៉ាៗរបស់ខ្លួនដែរកំពុងតែអង្គុយគូសរូបគ្រឿងពេជ្រដែរថានិងយកទៅដាក់តាំងដេញថ្លៃនៅប្រមាណជាបីថ្ងៃទៀតនៅក្នុងកម្មវិធីលំដាប់ប្រទេស

    " ប៉ាៗភូចង់ទៅដើរលេងជាមួយអ៊ំផាទ្រី " ក្មេងប្រុសដ៏គួឲស្រលាញ់ចូលទៅអោបជើងប៉ាតូចជាការអង្វរក៏ដល់ប៉ាឲអនុញ្ញាតឲខ្លួនបានទៅដើលេងជាមួយនិងលោកអ៊ំផង

    " ប៉ាប្រាប់ប៉ុន្មានដងហើយថាមិនឲដើរលេងរញ៉េរញ៉ៃទេ ហើយកុំទៅរំខានលោកអ៊ំ លោកអ៊ំក៏មានការងាររបស់គាត់កុំធ្វើឲលោកអ៊ំលំបាកណា "

    " បងជាអ្នកបបួលក្មួយខ្លួនឯងទេភីត បងចង់យកភូទៅដើរលេងព្រោះ សាន់គេនឹកចង់ឃើញក្មួយដូចគ្នា "

    " ខ្ញុំក្រែងចិត្តបងនិងណា ណាមួយភូក៏រពិសនៅមិនស្ងៀមទៀត ទៅនាំតែរំខានបងទាំងពីរទេ " 

    " អៅណា យ៉ាណាសាន់ក៏ប្រាប់ឲយកភូទៅឲបានបើមិនចឹងទេបងស្លាប់មិនខានទេ "

    " ទៅក៏ទៅ តែកូនភូត្រូវធ្វើជាក្មេងល្អណា កុំធ្វើឲលោកអ៊ំត្រូវឈឺក្បាលឮប៉ានិយាយទេ " បើមានៈទាំងអ៊ំទាំងក្មួយបែបនេះឃាត់ក៏មិនបានដែរមានតែឲទៅហើយ

    " បាទប៉ាៗ " មកសុំតែប៉ុន្នឹងឯង ទទួលបានភ្លើងខៀវហើយក៏ដើរទៅរុយមិនងាកមករកឪសូម្បីតែបន្តិច ពិតជាយ៉ាប់មែនក្មេងនេះ

បំណុលស្នេហ៍Where stories live. Discover now