Part 24

79 15 0
                                    

កម្មវិធីចាប់ផ្ដើមប្ររពឡើងយ៉ាងអស្ចារ្យ​នាងក្រមុំតាក់វ៉ាន់ញញឹមមិនឈប់ បន្ទាប់ពីចប់កម្មវិធីនេះទៅនាងនិងមានអោកាសកាន់តែច្រើនក្នុងការនៅក្បែរវេហ្កាស នាងនិងធ្វើយ៉ាងណាធ្វើខ្លួនឲសាកសមនិងវេហ្កាសបំផុត ហើយនាងនិងក្លាយជាមនុស្សតែម្នាក់ដែលសាសមនិងវេហ្កាស

" នាងខ្ញុំ តាក់វ៉ាន់ ចារ៉ាន់គីត ពិជាមានកិត្តិយសជាខ្លាំងក្នុងការមកដាក់បង្ហាញនៅគម្រោងដ៏ធំរបស់នាងខ្ញុំនៅក្នុងកម្មវិធីដ៏ធំមួយនេះ ជូនភ្ញៀវកិត្តិយសទាំងអស់គ្នា ដូច្នេះយើងចូលរួមស្ដាប់នៅគម្រោងមួយនេះទាំងអស់គ្នា​"

ផ្លាប់ៗៗៗៗ សម្លេងស្នូទះដៃរន្ទឺ នាងក្រមុំក៏ចាប់ផ្ដើមធ្វើបទបង្ហាញ គម្រោងរបស់នាងណិតជាឥតខ្ចោះខ្លាំងណាស់ធ្វើឲអ្នកជំនួញធំៗចាប់អារម្មណ៍គ្រប់គ្នា អ្នកទាំងអស់គ្នាមានកាស្ងើចសរសើរលើគម្រោងរបស់នាងជាខ្លាំង

ផ្លាប់ៗៗៗៗ សម្លេងទះដៃក្រោយពីនាងក្រមុំបញ្ចប់នៅការធ្វើបទបង្ហាញរបស់នាង បន្ទាប់ពីបញ្ចប់នៅបទបង្ហាញហើយនាងក្រមុំក៏ធ្វើការបង្ហាញវិដេអូពីភាពលម្អិតពីអគារនៃកម្រោងរបស់នាង វាស៊ីវីល័យ នៅកណ្ដាលទីក្រុងជាទីប្រជុំជនមានទីផ្សារខ្ពស់ មានអ្នកជំនួញជាច្រើនដែលចាប់អារម្មណ៍និងគម្រោងអគាររបស់នាង​ ការដាក់ស្លាយបង្ហាញបានបញ្ចប់អ្នកគ្រប់គ្នាក៏ទះដៃអបអរ តែភ្លាមៗក៏ចេញឃ្លីបសម្លេងមួយឡើងមក

" ឯង ចេញពីជីវិតវេហ្កាស "

" ហេតុអីខ្ញុំត្រូវធ្វើតាមនាង "

" ឯងចង់មានជីវិតរស់ក៏ធ្វើតាមយើងទៅ បើមិនចង់ស្លាប់តែហោងដូច អាម៉ុន "

" ភ្ញាក់ផ្អើយមែនទេ ? មែនហើយគឺយើង យើងជាអ្នកកាត់ខ្សែហ្វាំងឡានអា ម៉ុន តែវាក៏ចំឱកាសល្អបងប្រុសឯងស្រវឹងភ្លីភ្លើបើកឡានមិនដឹងអីទើបត្រូវមកក្លាយជាឃាតករជំនួសយើង "

" នាង! ស្រីបីសាច "

" ឯងចង់ធ្វើអីយើង ? "

" យើងនឹងប្រាប់វេហ្កាស "

" អេ៎ ឈប់សិន ! ឯងឃើញនេះទេ "

" គេជា .. "

" អាម៉ុន នោះអី? មិនស្គាល់ប្រពន្ធដើមប្ដីឯងទេហ៎ ? "

បំណុលស្នេហ៍Where stories live. Discover now