Part12

170 35 3
                                    

" មិនពិតយ៉ាងមិចបើអូនរត់ចោលបងមកមែន នេះកុំប្រាប់ណាថាអូនគិតថាបងដើរលេងដាច់យប់នោះ មិនមែនទេបងជាប់ធ្វើការមិនជឿសួរអាផុងបាន " នាយក្រាសប្រកែកភ្លាមៗទាំងម្នាក់នោះមិនទាន់វាចាអ្វីផង

" លោកកុំគិតឆ្កួតតែឯងៗពេក " ជម្លោះចាប់ផ្ដើមហើយលោកយាយគាត់ហត់និងមើលពួកគេប្រកែកគ្នាណាស់ទើបឃើបដើរទៅបន្ទប់បាត់ទៅទុកឲនៅឈ្លោះគ្នាណឹងទៅវៃគ្នាឲបែកក្បាលហូរឈាមឲអស់ទៅកុំទុក

..................

" ហ៊ើយ នេះពួកគេមិនទាន់ឈប់ខាំគ្នាទៀតហ៎ " ជាងមួយម៉ោងហើយពួកគេនៅប្រកែកគ្នាមិនឈប់មិនមានអាណាចាញ់អាណាទេ បើអាកូននោះវិញទៀកសោកគឺអង្គុយមើលប៉ាៗឈ្លោះគ្នាគ្មានមាត់អីមួយមាត់ លោកយាយគាត់ស្ទើតែខ្យល់ចាប់ទៅហើយនេះ

" លោកស្រីធំ គិតថាពួកគាត់អាចរស់នៅជាមួយគ្នាបានដែរហ៎ ? " អ្នកបម្រើជំនិតរបស់លោកយាយនិយាយឡើងព្រោះតាមមើលទៅប្រហែលរស់ជាមួយគ្នាមិនកើតទេបើប្រកែកគ្នាគ្មានឈប់យ៉ាងនេះនោះ

" នាងឯងមិនដឹងទេថាអាអ្នកខ្លះខ្លាំងបានតែមាត់ទេ មាត់ឈ្លោះស្អប់គេតែចិត្តវិញនោះស្រលាញ់គេហើយក៏មិនដឹង " លោកយាយមើលទៅចៅៗដែរប្រកែកគ្នាមិនឈប់ ហើយគាត់ក៏ញញឹមនិងកាយវិការរបស់ពួកគេទាំងពីរ គាត់ដឹងថាភីតអាចមាត់រឹង ចិត្តរឹង ក្បាលរឹង មិនព្រមចាញ់តែធាតុពិតចាញ់វេហ្កាសបាត់ទៅហើយ ហើយអាចៅប្រសារនោះក៏ក្បាលខូចដែរមាត់ឈ្លោះប្រកែកតែសម្ដីនៅផ្អែមអូនៗពេញៗមាត់កាយវិការការនិយាយស្ដីគឺខុសស្រលាស់ពីការចង់ឈ្នះតែវាបែជាការញ៉ោះដោយក្ដីស្រលាញ់ទៅវិញ គាត់មើលទៅចរឹកវេហ្កាសមិនខុសពីចរឹកតាភីតទេ

" លោកស្រីមិនគិតចុះទៅជួយសម្រួសទេហ៎ ? "

" ទុកទៅមិនយូរទេនិងបាត់ឯងៗហើយ នាងភីមឯងទៅរៀបចំយកកន្សែងនិងរបស់របរប្រើប្រាស់ទៅដាក់នៅបន្ទប់អ្នកប្រុសភីតមួយឈុតទៀតទៅ កុំឲពិបាក " លោកយាយមិននិយាយអ្វីច្រើនងាកទៅបញ្ជាអ្នកបម្រើឲយករបស់របរទៅដាក់នៅបន្ទប់ភីតមួយឈុតទៀតព្រោះយប់នេះគេប្រហែលជាគេងជាមួយប្ដីគេហើយ

បំណុលស្នេហ៍Where stories live. Discover now