Part 28

151 17 0
                                    

" ក៏ចៅប្រុសមានតែមួយគ្រប់ណឹងឲម៉ាក់ និងប៉ាឯងដាច់ចិត្តយ៉ាងមិចបាន ហើយគ្រួសារយើងក៏មិនមែនអត់ឯណាឲចៅសប្បាយខ្លះក៏មិនថ្វីជឿម៉ាក់ " អ្នកស្រីភីមនិយាយតែក៏ធ្វើឲភីតនៅតែបារម្ភដោយសារនៅ new Zealand ប៉ាម៉ាក់ក្មេកនាយមិនអន់ទេជាអ្នកមានម្នាក់ដែរហើយនៅទីនោះនាយខ្លាចខ្លាចកូនភូខូច

" កូនទុកឲប៉ាម៉ាក់មើលថែហើយ " វេហ្កាសដែរអត់និយាយជាយូរនោះក៏និយាយទាំងញញឹមមកកាន់ប៉ាម៉ាក់

................

15 ឆ្នាំកន្លងផុតទៅ ពេលនេះ វីននីពេញក្រមុំស្ដូកហើយហើយក៏ត្រូវបញ្ជូនឲទៅសិក្សានៅ New Zealand ជាមួយភូតាំងពីតូចដូចគ្នា ពេលនេះវេហ្កាសចូលក្បាល 50 ហើយតែសាច់នៅចាំស្រស់សង្ហាមិនចាញ់កូនទេទាស់ត្រង់ថាពាក់វែនតាបន្តិច ចំណែកភីតវិញពេលនេះក៏ចូលជិត 40 សិបដូចគ្នាតែសម្រស់កាន់តែចាស់គឺកាន់តែហិលធ្វើឲវេហ្កាសចាប់សង្រ្គប់សឹងរាល់ថ្ងៃ

" ប៉ាៗៗ " វីននីរត់ទៅអោបប៉ាៗទាំងពីរទាំងរីករាយវាជាធម្មតាទេដែររាល់ពីរខែម្ដងនាយតូចនិងនាយក្រាស់មកលេងកូនប្រុសស្រីទាំងទ្វេនោះ

" កូនស្រីប៉ា ក្រមុំហើយនេះមើសបែកតែពីរខែសោះស្រស់ជាងមុនទៀត " វេហ្កាសទាញកូនក្រមុំមកបង្វិលមើលឆ្វេងស្ដាំសរសើរកូនស្រីមិនដាច់ពីមាត់

" ហើយណា៎ បងប្រុសកូន " ភីតចូលមកភ្លាមក៏សម្លឹងរកមើលភូភ្លាមព្រោះតាំងពីប៉ាម៉ាក់វេហ្កាសចែកឋានទៅភូនិងវីននីត្រូវនៅភូមិគ្រ្គឹះធំមួយនេះតែពីរនាក់មិនមានអ្នកបម្រើទេមានតែអ្នកដែរចូលមកបោសសម្អាតជាប្រចាំប៉ុន្នោះ

" បងភូ គាត់ទៅរកសង្សារគាត់បាត់ហើយ " វីននីនិយាយធ្វើហីៗតែវេហ្កាសនិងភីតអត់ហីៗមួយទេនាយទើបតែដឹងថ្ងៃនេះឯងថាកូនប្រុសនាយមានសង្សារ

" ហើយសង្សារភូជាអ្នកណា ហេតុអីប៉ាតូចមិនដឹង "

" ក៏ វីននីក៏ទើបតែដឹងដូចគ្នាប៉ាតូច ពេលដែរវីននីលួចយកទូរសព្ទបងភូមកថតរូបក៏ឃើញ " នាងតូចនិយាយទាំងធ្វើមាត់ស្រួចៗ

" ចុះកូនមានរូបគេទេ ? " វេហ្កាសចាប់ផ្ដើមសួរម្ដង

" វីននី មានតែថាលោកប៉ាប្រាកដហើយហ៎ថាចង់ឃើញ តែបើចង់ឃើញប៉ាតូចប៉ាធំគួតែចាំបន្តិចទៀតទៅព្រោះថ្ងៃនេះវីននីឮថាបងភូហាវមិត្តគាត់មកលេងច្បាស់ជាដោយសង្សារគាត់មកមិនខាន " វីននីនិយាយទាំងធ្វើចរឹកក្រមិចក្រមើម នាងតូចនេះណាទាំងមុខមាត់ចរឹករូបរាងគឺ 100% សុទ្ធទៅភីតតែម្ដងខុសពីភូដែរមើលទៅដូចនាយក្រាស់ច្រើនជាង

បំណុលស្នេហ៍Where stories live. Discover now