Part 16

184 24 3
                                    

" បានហើយយើងធុញពួកឯងណាស់ នាយយ៉យ យកយើងទៅផ្ទះបាយ " ឈ្លោះគ្នាមិនឈប់គួឲធុញចៅពីរនេះ

ពីរនាក់នោះក៏បន្តឈ្លោះគ្នាទៀតភូក៏អង្គុយមើលប៉ាៗគេឈ្លោះគ្នាទាំងមិនដឹងថាប៉ាៗគេកុំពុងនិយាយគ្នារឿងអីទេអត់យល់

.................

ពេលវេលាដើរលឿនណាស់ទីបំផុតក៏ដល់ថ្ងៃទៅបាំងកកវិញហើយ លោកយាយពិតជាមិនចង់ឃ្លាតពីចៅៗសោះនៅសើអលោះអាល័យមិនព្រមប្រលែងចៅឲទៅវិញទេ ជាពិសេសអាល្អិតដែរស្ពាយកាតាបធំជាងខ្លួននោះ បានមកនៅជាមួយប៉ុន្មានថ្ងៃផ្ទះក៏មិនស្ងាត់ តែពេលនេះគេទៅវិញហើយផ្ទះគាត់ច្បាស់ជាមកសភាពដើមជាក់ជាមិនខាន

" សុខសប្បាយតាមផ្លូវណាចៅ ទៅដល់កុំភ្លេចខលមកយាយផងឮទេ " លោកយាយនិយាយផ្ដែរផ្ដាំទៅចៅប្រុសមុននិងនាយតូចចូលទៅអោបលោកយាយ

" មានពេលចៅនិងមករកលោកយាយម្ដងទៀតណា មើលថែសុខភាពផងណាលោកយាយ " ភីតនិយាយផ្ដែផ្ដាំលោកយាយទាំងចង់អួលដើមក គ្រប់ពេលដែរមកលេងលោកយាយហើយដល់ពេលត្រឡប់ទៅវិញនាយតែងតែបែបនេះអាលោះអាល័យមិនដាច់ចិត្តពីលោកយាយសោះ

" វេហ្កាសមើលថែចៅយាយឲល្អណា៎ ទោះគេមាត់រឹងក្បាលរឹងតែកុំខឹងគេអីសម្របតាមគេទៅ កុំទៅមាត់តូចមាត់ធំជាមួយគេឮទេ " លោកយាយក៏មិនភ្លេចផ្ដាំផ្ញើចៅប្រសារផងដែរមកនៅជាមួយគ្នាប៉ុន្មានថ្ងៃគាត់ដឹងច្បាស់ថាពួកគេនេះមិនសីវជាត្រូវគ្នាទេបើវេហ្កាសមិនពូកែទ្រច្បាស់ជាមានរឿងរត់មករកគាត់ទៀតជាក់ជាមិនខាន

" បាទលោកយាយខ្ញុំនិងមើលថែចៅលោកយាយឲបានល្អបំផុត " វេហ្កាសញញឹមនិយាយយ៉ាងម៉ឹងម៉ាត់ធ្វើឲលោកយាយអស់បារម្ភ

" បានហើយទៅៗទូកមកហើយ "

" ចៅទៅសិនហើយលោកយាយ ភូលាលោកយាយទៅកូន "

" ចៅទៅហើយលោកយាយ ជម្រាបលា " ក្មេងតូចលាដៃសំពះជម្រាបលាលោកយាហើយក៏ឡើងទៅលើទូ លោកយាយរាដៃបាយៗទៅចៅៗទាំងអាលោះអាល័យ ចំណែកភីតក៏រាដៃលាលោកយាយវិញដូចគ្នា

ទូធ្វើកាគោចរប្រមាណជា 1 ម៉ោងក៏មកដល់គោកទម្រាំបន្តដំណើរដោយរថយន្តចំណាយពេលជាង 5 ម៉ោងទៀតមកដល់ផ្ទះក៏ម៉ោង 4 ម៉ោង 5 ទៅហើយ ធ្វើដំណើរផ្លូវឆ្ងាយធ្វើឲនាយតូចអស់ថាមពលដេកស្ដូកនៅលើគ្រែដោយមានកូនភូនិងវេហ្កាសគេងជាមួយដែរ ទិន្នភាពមួយនេះវាបញ្ជាក់យ៉ាងច្បាស់ពីគ្រួសារតូចដ៏កក់ក្ដៅមួយនេះ

បំណុលស្នេហ៍Waar verhalen tot leven komen. Ontdek het nu