Part 10

198 34 5
                                    

" អាឆ្កួតអារោគចិត្ត អើយ " នាយតូចជូតមាត់ស្ទើតែដាច់ទៅហើយព្រោះខ្ពើមៗនិងមាត់មួយណឹង មិនដឹងថាប៉ុន្នានឆ្នាំមកនេះទៅប៉ះមាត់អាណាខ្លះទេបានមកប៉ះមាត់នាយបែបនេះ គួឲរអើម

" ទៅដុះធ្មេញទៅកុំឲស្អុយមាត់ " បឺតមាត់គេហើយដៀលមាត់គេស្អុយទៀត នេះអាមនុស្សមាត់ឆ្កែ មានមាត់មិនចេះនិយាយចេះតែព្រុះ

" អាមនុស្សឆ្កួត ហ៊ឹម " ខឹងៗៗៗៗ ចាំមើលទៅដុះឲរយៈអញ្ចាញតែម្ដងកុំឲគេដៀលថាមាត់ស្អុយ ហ៊ឹម

.......................

ដុះធ្មេញរួចរាល់អស់ក៏មកគេង គឺគេងគេងក្បែរគេម្នាក់នោះ មានអារម្មណ៍ភ័យៗតែ មើលចុះគេគេងបែទៅកូនគេគេងអោបកូនបែខ្នងដាក់ខ្ញុំ មិនដឹងជាយ៉ាងមិចទេស្រាប់មានអារម្មណ៍មួមៅខឹងមួយរំពេជ

" ហ៊ឹម " កុំពុងតែសង្ងំគេងអោបកូនប្រុសសុខៗម៉ែវាក៏មកទម្លាក់ខ្លួនលើពូកស្ទើតែបាក់គ្រែទៅហើយធ្វើឲនាយក្រាសងាកទៅរក

" អូនកើតអី? ទម្លាក់ខ្លួនខ្លាំងៗបែបនេះប្រយ័ត្នកូនភ្ញាក់ "

គ្រី គ្រូ គ្រី គ្រូ គ្មានសម្លេងអ្វីទេសម្លេងបម្រាស់ខ្លួននេះឯង នាយតូចមិនដឹងជាកើតអីមិនស្រណុកគេងមិនលក់បក់មិនល្ហើយ ឬ មកពីប្លែកកន្លែង ? តែអត់ទេពេលចូលមកនាយមានអារម្មណ៍បានថានាយធ្លាប់មកទីនេះច្បាស់ណាស់ ហើយថែមទាំងមានរូបនាយនៅក្បាលគ្រែទៀតផង នាយចាប់ផ្ដើមមិនស្រួលក្នុងក្នុងចិត្តចង់ដឹងថាកាលពីបីឆ្នាំមុនមានអ្វីកើតឡើងទៅ ហេតុអីនាយមិនចាំប្ដីខ្លួនឯង? បើលបីឆ្នាំមកនេះគេទៅណា ? ហេតុអីទើបបង្ហាញខ្លួន ? ហើយហេតុអីនាយដូចជាបណ្ដោយខ្លួនជាមួយគេម្លេះ ?

" ភីតឈប់រើបានទេ " រើនោះរើនាយគេងមិនលក់ទេ នេះម៉ោងដប់ ដប់មួយហើយមិនព្រមគេងនៅបម្រាស់ចុះបម្រាស់ឡើង

" ហ៊ឹម " ងាកមកមើលហើយក៏ថាកទៅវិញទាំងមុខស្អុយដូចកញ្ចប់អាចម៍

" ភីត អូនកើតអីថ្ងៃណឹង ? " ក៏ឃើញមួមៅក្ដៅក្រហាយរករឿងមួយថ្ងៃហើយគេកើតស្អីគេណឹង

" កុំមកចង់ដឹងរឿងខ្ញុំ " មើលសម្ដីចុះនិយាយជាមួយប្ដីមិនដែរផ្អែមមិច

បំណុលស្នេហ៍Tahanan ng mga kuwento. Tumuklas ngayon