Part 25

116 18 0
                                    

បន្ទាប់ពីនាងល្អិត វីននី កើតមកនេះក៏វាកន្លងទៅមួយអាទិត្យហើយដែរ ភីតក៏បានមកផ្ទះវិញធម្មតា ចំណែកម៉ុនព្រោះនាយមិនទាន់ជាស្រួលបួលទើបភីតឲម៉ុនមកនៅជាមួយ ម៉ុនមើលថែភីតបានល្អណាស់ល្អដល់ថ្នាក់វេហ្កាសចង់ដេញចេញពីផ្ទះគ្រប់ពេល

" ភីត បងថាឯងគួតែកុំសូវដើរទៅណាពេកជាពិសេសបន្ទប់ទឹក ឯងក៏ដឹងថាឯងទើបតែវះកាត់ហើយវាអាចធ្វើឲប៉ះពាល់មុខរបួសណា " ម៉ុននៅអង្គុយក្បែភីតយោលអង្រឹងវីននីតិច

" បងម៉ុន! ភីតជាហើយក៏មិនចង់រំខានបង បងក៏ដូចគ្នាបងត្រូវធ្ងន់ជាងខ្ញុំផង "

" ហ៊ើយបងនិយាយមិនដែរឈ្នះឯងទេក្មេងក្បាលខូច " ម៉ុនគ្រឺតក្នាញ់ភីតខ្លាំងៗក៏ចូលទៅទាញថ្ពាល់ភីតលេងតែចំពេលនោះវេហ្កាសនិងភូក៏មកដល់ល្មម

" អាវបងមកហើយហ៎ " ភីតងាកទៅមើលវេហ្កាសចំណែកវេហ្កាសក៏មើលមកម៉ុនមិនដាក់ភ្នែក

" អ៊ំម៉ុន ថ្ងៃនេះភូបានពិន្ទុច្រើនណាស់ " ភូក្មេងតូចមួយរយៈនេះដូចជាមាននិស្ស័យជាមួយអ៊ំម៉ុនគេប្លែកស្និតស្នាលគ្នាសម្បើមណាស់

" មើស អ៊ំមើលតិចមើស ក្មួយប្រុសអ៊ំពូកែណាស់ ខ្សឺត " ម៉ុនចាប់ក្មួយមកដាក់លើភ្លៅហើយក៏ថើបមួយខ្សឺតជាការលើកទឹកចិត្តដែរក្មួយទទួលបានពិន្ទុល្អ

" ម៉ុន ខ្ញុំមានរឿងចង់និយាយជាមួយម៉ុន អាចមកជួបខ្ញុំនៅបន្ទប់ធ្វើការបានទេ " វេហ្កាសដាក់កាបូនទុកមួយដុំហើយក៏ងាកមកហាវម៉ុនទៅនិយាយជាមួយនាយបន្តិចនាយទ្រាំឲម៉ុនមកនៅជិតប្រពន្ធនាយបែបនេះទៀតមិនបានទេ ដាក់ស្រីអាំងក្បែសត្វឆ្មាយ៉ាងនេះបើប្រហែសច្បាស់ជាបាត់ទាំងត្រីបាត់ទាំងឆ្មាមិនខាន

ក្រាក

" បងមានអីនិយាយមក " ម៉ុនមកដល់ក៏និយាយភ្លាមៗក៏មិនចង់និយាយយូរខ្លាចភីតយល់ច្រលំ

" ម៉ុនស្រលាញ់ភីតមែនទេ ? "

" បងនិយាយឆ្កួតស្អីណឹង " ម៉ុនចាប់ផ្ដើមធ្វើខ្លួនមិនត្រូវនៅពេលដែរវេហ្កាសសួរចំៗបែបនេះ

" បងមើលដឹងណាម៉ុន អូនស្រលាញ់ភីតមែនទេ ? " វេហ្កាសនិយាយរៀងខ្លាំងបន្តិច

បំណុលស្នេហ៍Όπου ζουν οι ιστορίες. Ανακάλυψε τώρα