Part 06

227 42 6
                                    

     " ទៅធ្វើអីយូរយ៉ាងនេះ ? " ថាទៅនោមតែយូរនោះយូរលួចទៅញាំស្ករគ្រាប់ទេដឹង គូចាប់ហែកមាត់មើលទេនាគ

     " អូនជុះនោម បើប៉ាៗមិនជឿចូលទៅមើលទៅ " និយាយហើយក៏ឡើងលើគ្រែគេងបាត់ ភីតអត់វាចាបានត្រឹមញញឹមក្នក់ក្នាញ់និងចរិករបស់កូនប្រុស មើចុះមិនដឹងកាត់ទៅអ្នកំទេ ប្រហែលកាត់រកប៉ាធំគេហើយ

..........

    ថ្ងៃថ្មីអ្វីៗក៏ថ្មីដែរតែថាកូនប្រុសក្បាលខូចរករឿងមិនឈប់ រករឿងតាំងពីមាន់មិនទាន់រងាវមិនដឹងជាគេកើតស្អីគេទេចង់ញាំ cake ចង់ញាំ ice cream ក៏ប្រាប់ហើយថាចាំភ្លឺចាំទៅឲគេងសិនទៅតែនៅតែមិនព្រមរករឿងតាំងពីម៉ោង បីភ្លឺ

     " ប៉ាអូនចង់ញាំ cake " សម្លេងង៉ូវៗនៅក្បែជើងធ្វើឲភីតស្ទើតែទាត់ចូលក្រោមតុទៅហើយនិយាយមិនស្ដាប់

     " ប៉ាប្រាប់ឲចាំហាងគេបើកសិនភូ និយាយមិនចេះស្ដាប់គ្នាបែបនេះ " ម៉ោងទើបតែប្រាំមួយកន្លះមានអ្នកណាមកបើកហាងលក់ឲញាំស្មើនេះនោះ ចេះតែរកនឹកខូចតែម្ដងណឹងហាស

     " ប៉ាតូចចិត្តអាក្រក់ គ្រាន់តែ cake មួយដុំគ្មានលុយទិញឲកូនញាំ មិនដូចប៉ាធំទេហ៊ឹម "

     " ប៉ាធំស្អីភូ ? ឆាប់ចុះមកនិយាយជាមួយប៉ាភ្លាមភូ " អាកូននេះមកនិយាយស្អីប៉ាតូចប៉ាធំស្អី អ្នកណាជាប៉ាធំ?ហើយគេទៅបានពាក្យបែបនេះមកពីណា ពិតជាក្ដៅមែន

     រីង៍ៗៗៗៗៗៗ សម្លេងទូរស័ព្ទរោទ៍ធ្វើឲអ្នកដែរកំពុងគេងស្កប់ស្កល់រាវរកទាំងមួរម៉ៅមកខលមករកងាប់ស្អីស្មើនេះមនុស្សកំពុងតែដេក ចាំមើលនាយនឹងជេរឲផ្អើលតែម្ដង

     " អាឡូប៉ាធំ ហឹមៗៗៗៗ "

     " ភូមានរឿងអីកូនបានជាយំបែបនេះ " គ្រាន់តែឮសម្លេងក្មេងតូចដែរជាកូនប្រុសភ្លាមធ្វើឲនាយស្វាងចែសដូចគេទះ នេះមិនមែនជាសម្លេងធម្មតាមានទាំងសម្លេងអន្ដើតអន្ដក់ទៀតផង

     " ប៉ាធំ ហឹមមម ភូចង់ញាំ cake ពេលនេះម៉ោងនេះ តែប៉ាតូចអត់ទិញឲអូនទេ ហឹមម ប៉ាតូចចិត្តអាក្រក់ ហឹមម "

     " នេះម៉ោងទើបតែប្រាំមួយកន្លះទេណាកូនភូ មិនទាន់មានអ្នកបើកហាងទេចាំគេបើកហាងចាំប៉ាធំនាំទៅទិញណា "

បំណុលស្នេហ៍Where stories live. Discover now