SKIP 
                                    ពេលវេលាកន្លងទៅជារឿយៗ រាល់ថ្ងៃ ថេហ្យុង បានទៅជួយការងារនៅហាងផ្ការព្រោះតែសម្រាកពី សាលាទៅហើយ ថ្ងៃនេះអ្នកស្រីចន បាននាំ ថេហ្យុង ទៅខាងក្រៅជាមួយគាត់ គាត់មានធុរៈនិង នាំទៅច្រើនកន្លែងទៀតផង បើទោះបីគាត់សន្យាជាមួយ ជុងហ្គុក រួចហើយថារៀបចំកម្មវិធីតូចតាច ចូលរួមតែអ្នកស្គាល់ចិត្តស្និតក៏ពិតមែនតែគាត់មិនបាន និយាយថាមិនប្រាប់អ្នកណាឯណា? ពេលនេះគាត់ កំពុងដើរណែនាំអានាគតកូនប្រសាររបស់គាត់អោយអ្នកដែលគាត់ស្គាល់បានដឹង ។ 
«សួរស្តីអ្នកស្រីចន» 
«ចា៎...សួរស្តី!! នេះមកជុំគ្នាអស់ហើយឬ?» អ្នកស្រីចន បានមកជុំគ្នានៅសមាគមន៍របស់គាត់
«គួរតែអស់ហើយ! ចុះកម្លោះខាងនេះជាអ្នកណាគេ?»
«អរ...មែនហើយនេះអនាគតកូនប្រសារខ្ញុំឈ្មោះ គីម ថេហ្យុង» អ្នកស្រីចន
«ជំរាបសួរបាទ» ថេហ្យុង
«ចា៎...ក្រែងអ្នកស្រីមានតែកូនប្រុសតើមែនទេ?»
«មែនហើយ...ប៉ុន្តែ...តើមិនអាចមានកូនប្រសារជា ប្រុសទេហេស? ថេហ្យុង របស់ខ្ញុំនេះទាំងល្អនិងពូកែ ជាងមនុស្សស្រីមួយចំនួនទៅទៀត» 
«ប៉ុន្តែមើលចុះ មុខមាត់ស្រស់ស្អាតដូចមនុស្សស្រីយ៉ាងចឹង» 
       ជំទាវៗនាំគ្នានិយាយគ្នាលេងសប្បាយ ថេហ្យុង ក៏សើចជាមួយតែវាមិនចប់ត្រឹមតែប៉ុណ្ណឹង គ្រប់គ្នាត្រូវ តែដឹងថា ថេហ្យុង ជាកូនប្រសារគាត់ទើបគាត់អស់ចិត្ត ។ ត្រលប់មកផ្ទះវិញជួបនិងលោកចន កំពុងរៀបចំទៅក្រៅ
«បងទៅណាហ្នឹង?» អ្នកស្រីចន
«បងត្រូវទៅប្រជុំនៅ Daegu ល្ងាចនេះប៉ុន្តែបងភ្លេច ឯកសារមួយច្បាប់សម្រាប់អោយ ជុងហ្គុក ប្រជុំផង នៀកខ្លាចតែទៅមិនទាន់ទេ» 
«ចឹង...ចាំអូនយកទៅចុះ...អេ...ថេហ្យុង...កូនយកវា អោយបងផងបានទេ?» អ្នកស្រីចន
«ខ្ញុំអត់ស្គាល់ទីនោះទេម៉ាក់អុំ» 
«បងត្រូវទៅហើយស្អែកទើបមកវិញ» លោកចន
«ហឹម! ប្រយត្ន័ប្រយែងផង» អ្នកស្រីចន
«សុវត្ថិភាពតាមផ្លូវណាប៉ាអុំ» ថេហ្យុង 
«ហឹម!!» លោកចន ងក់ក្បាលញញឹមបន្តិចមុននិងឡើងឡាន
«តោះទៅជាមួយអុំ អុំជូនទៅអោយស្គាល់» 
«បាទម៉ាក់អុំ» ថេហ្យុង ត្រូវទៅគ្រប់កន្លែងដែលគាត់ នាំទៅបើទោះបីជាមិនចង់ក៏ដោយព្រោះតែគេគ្រែង ដល់ចិត្តគាត់ទើបមិនហ៊ានប្រកែក ។ 
       
        មកដល់ក្រុមហ៊ុន អ្នកស្រីចន មិនបង្អង់និងការ ណែនាំ ថេហ្យុង អោយគ្រប់គ្នាបានស្គាល់នោះឡើយ ចំណែក ថេហ្យុង គិតតែអោនមុខចុះព្រោះតែអៀនខ្មាស ។ 
«ប៉ាអុំកូនបាន Call ប្រាប់លេខារបស់ ជុងហ្គុក ហើយកូនយកវាទៅជាន់ទី27 ជា Office របស់ ជុងហ្គុក អុំមានធុរៈបន្តិច»
«បាទម៉ាក់អុំ» ថេហ្យុងទៅតាមបញ្ជារ ចំណែកអ្នកស្រីចន ទៅរាក់ទាក់អ្នកស្គាល់គ្នាផង គាត់ជាមនុស្សរួសរាយមិនខ្វះអ្នកស្គាល់នោះទេ ។ 
       ថេហ្យុង មកដល់ជាន់ដែលបានប្រាប់ គេបាន ដើរមកសួរលេខាដែលនៅខាងមុខ Office 
«អត់ទោស! គឺខ្ញុំយកឯកសារនេះពីប៉ាអុំចន មកអោយ ជុងហ្គុកហ្យុង តើទុកវានៅឯណា?»
«អរ...ជាអ្នកប្រុស គីម មែនទេ? គឺឯកសារត្រូវប្រជុំ 20នាទីទៀត...ចាំខ្ញុំយកទៅចុះ...អេ...ខ្ញុំដូចជាឈឺ ពោះ...រំខានអ្នកប្រុស គីម យកទៅអោយគាត់នៅ ខាងក្នុងខ្ញុំបានប្រាប់គាត់រួចហើយ» នាងជាលេខា បានស្គាល់ថា ថេហ្យុង ជាអ្នកណាដោយលោកចន បានប្រាប់
«អរ...បាទបាន!!» ថេហ្យុង ញញឹមកាន់ឯកសារចូល ក្នុង Office នាងជាលេខាដើរហួសបន្តិចទើប នឹកឃើញ...
«វីវ៉រហើយ...អគ្គនាយកនៅជាមួយអ្នកនាង ខាង ជីណា...អឺ...» លែងទាន់ហើយនាងងាកមកបម្រុងនិងឃាត់ប៉ុន្តែ ថេហ្យុង បានចូលទៅបាត់ហើយនៅ ពេលទទួលបានការអនុញាតិពីអ្នកខាងក្នុង
                                      
                                   
                                              YOU ARE READING
💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)
Romanceផ្តើមចេញពីការអាណិត យូរៗក៏ស្រលាញ់បាត់មុខមិនបាន ចេះប្រចណ្ឌហួងហែងដោយមិនដឹងខ្លួន Jeon Jungkook x Kim Taehyungq
 
                                               
                                                  