ភាគទី 13 : ពេលនេះអូនជារបស់បងពេញសិទ្ធហើយ 🔞

18.7K 828 20
                                        

    ថេហ្យុង បានទៅម៉ាតមួយកន្លែងនៅពេលល្ងាចវាមិនទាន់ដល់ពេលបិទហាងនៅឡើយ គេគ្រាន់តែទៅរកទិញអីមកញាំលេងប៉ុណ្ណោះ ។ ជីណា មានចេតនាទៅទីនោះដើម្បីជួបនិង ថេហ្យុង ពេល ថេហ្យុង រៀបចេញមកវិញនាងក៏ចូលមកជាមួយមិត្តនាងម្នាក់ ។
" អេ...មើលចុះរបស់ដែលយើងអោយឯងខ្ចីនោះមិនគិតចង់សងយើងវិញទេហេស? " ជីណា បន្លឺឡើងធ្វើជានិយាយជាមួយមិត្តនាង
" យើងយកដាច់មិនបានឬ? របស់ឯងមានច្រើនមិនខ្វះ ចង់បានអីក៏លោក ចន ទិញអោយរហូត "
" ត្រូវហើយព្រោះគាត់ស្រលាញ់យើងណាស់ ទោះរបស់មានមិនខ្វះ តែរបស់សំណព្វចិត្តមិចនិងអោយដាច់បាននោះ យករបស់គេអោយចេះគ្រែងចិត្តគេផងកុំយកទៅសង្ងំពេក "
" យើងដឹងហើយឯងយើងនិងយកសងឯងវិញ "
" ដឹងបែបនិងល្អហើយ អេ...ថេហ្យុង... " ជីណា ធ្វើជាហៅ ថេហ្យុង ក៏បែរមក
" ហឹម? មានការអីមែនទេ? "
" មកតែឯងទេហេស? ចុះ.... "
" មកតែម្នាក់ឯងទេព្រោះស្វាមីរវល់ធ្វើការ "
" អេ...ឯងស្គាល់គេដែរឬ? មានស្វាមីជាហ្គេយ៍មែនទេ? "
" ឯងកុំចេះតែថា! ហៃយ៉ា...ថេហ្យុង ស្វាមីនៅឆ្ងាយពីភ្នែកប្រយត្ន័តិចណា "
" ប្រយត្ន័រឿងអី? "
" មិនខ្លាចស្វាមីមានក្រៅទេហេស? "
" ស្រីក្រៅឯណាតាមតោងស្វាមីខ្ញុំនោះ? គាត់មានតែសំបកខ្លួនព្រោះប្រាក់ខែគាត់អោយខ្ញុំអស់ហើយ "
" មិនពិត!! " ជីណា ប្រកែកភ្លាមៗ
" មិចក៏នាងដឹងថាមិនពិត? "
" មនុស្សតែងមែនមានលួចលាក់ទុក "
" ឬមួយនាងជាស្រីស្វាមីខ្ញុំ? ទើបនាងដឹង? " មួយឃ្លានេះអ្នកក្នុងម៉ាតងាកមើលព្រៀត ។
" គឺ..."
" លាសិនហើយ! " ថេហ្យុង ញញឹមមុននិងដើរចេញទៅវិញ ទោះឈឺចាប់បន្តិចតែវាជារឿងពិតមិនអាចប្រកែកបាន ជុងហ្គុក និងនាងគេស្រលាញ់គ្នាពិតមែន ។ ប៉ុន្តែរឿងប្រាក់ខែនោះក៏ជាការពិតដូចគ្នា ជុងហ្គុក វេទុកក្នុងកុងរបស់ ថេហ្យុង ទាំងអស់កាលពីម្សិលមិញ តែនាយក៏មានលុយផ្ទាល់ ខ្លួនរបស់នាយដូចគ្នា ។
ថេហ្យុង ដើរមកដល់ហាងវិញក៏ជួបនិងសូវ៉ុន ដែលតាំងចិត្តមករកគេនោះ ។
" ថេហ្យុង "
" សូវ៉ុនហ្យុង សួរស្តី "
" ទើបមកពីណា? "
" គឺខ្ញុំទៅទិញអីមកញាំបន្តិចនិងណា! ចុះ ហ្យុង ឆ្លងកាត់ទីនេះមែនទេ? "
" ទេ! បងតាំងចិត្តមករកឯង "
" រកខ្ញុំ? មានការអីឬ? "
" ក៏...ថ្ងៃនេះចេញពីធ្វើការលឿន...ពួកយើងក៏ខានជួបគ្នាយូរហើយ ថេហ្យុង កំដរបងញាំបាយល្ងាច មួយពេលបានទេ? "
" ហ្យុង អញ្ចើញហើយខ្ញុំមិចនិងអាចបដិសេដនោះ ប៉ុន្តែខ្ញុំទៅប្រាប់អោយគេបិតហាងសិន "
" ល្អ!! " សូវ៉ុន ញញឹមសប្បាយចិត្ត ។ ថេហ្យុង ចូលទៅក្នុងមួយសន្ទុះទើបចេញមកវិញជាមួយការបូបស្ពៀរតូចធម្មតាមួយដែលគេចូលចិត្ត វាជារបស់ដែល ជុងហ្គុក ទិញអោយគេនៅថ្ងៃដែលដើរលេងនៅសួនកំសាន្តនោះ ហើយពួកគេក៏ទៅញាំអីជាមួយគ្នាលក្ខណៈមិត្តភក្តិធម្មតា ។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Место, где живут истории. Откройте их для себя