ភាគទី 26 : ជ្រើសរើសដាច់ស្រេច

12.7K 732 15
                                        

     ចេញពីធ្វើការ ជុងហ្គុក ត្រូវបាន ជីណា ណាត់ ទៅក្រៅញាំអីតែនាយបដិសេដព្រោះនាយត្រូវទៅផ្ទះតែមិនបានទៅនោះទេគឺត្រូវនិយាយការងារជាមួយ ហូស៊ុក និង យ៉ុនហ្គី ដល់យប់ឯណោះព្រោះខានស្អែកនេះនាយទៅ LA រយៈពេលយូរទើបនិយាយអោយហើយនិងរៀបចំ Office អោយ ហូស៊ុក ផង ។ បញ្ចប់ការនិយាយការងារក៏មានរឿងផ្ទាល់ខ្លួនខ្លះ ។
" ឯងយ៉ាងមិចទៅហើយ? " ហូស៊ុក សួរទៅ ជុងហ្គុក
" រឿងអី? "
" ឯងជាមួយ ថេហ្យុង នោះនិង ជីណា? រស់នៅបែបនេះកើតដែរហេស? "
" ថ្ងៃបណ្តើរសង្សារ យប់ដេកអោយប្រពន្ធមានអីពិបាក ថេហ្យុង ស្លូតបូតបើដូច ជីមីន វិញម៉្លេះដេកពេទ្យទាំងប្តីទាំងស្រីទៅហើយ " យ៉ុនហ្គី
" វាមិនដូចដែលឯងគិតទេ យើងកំពុងព្យាយាមផ្តាច់ ទំនាក់ទំនងពី ជីណា បើផ្តាច់ភ្លាមនាងនិងមិនព្រមយើងខ្លាចនាងទៅធ្វើបាប ថេហ៍ "
" ឯងគិតគូរដល់ប្រពន្ធឯងហើយហេស? ចុះថ្ងៃមិញទៅញាំបាយជាមួយនាងចុះបើ ថេហ្យុង ដឹងនោះ? " ហូស៊ុក
" បើដឹងមានតែគេតាមដានយើង? តាមពិតគឺយើងប្រើនាងអោយយកឯកសារអោយយើងប៉ារបស់នាងបានលួចវាទៅចឹងហើយយើងក៏ទៅយកពីនាង និងញាំអីជាមួយនាងបន្តិចតែប៉ុណ្ណឹង? "
" បើចឹង...ចុងក្រោយអ្នកដែលឯងជ្រើសរើស..? " ហូស៊ុក
" ជីណា! "
" ស្អីរបស់ឯង? " យ៉ុនហ្គី
" ចង់បានន័យថា ជីណា...យ៉ាងណាគ្រាន់តែដូចអ្នក មុនៗដែលទាក់ទងគ្នាតែមួយគ្រាយើងមិនបាន ប្រាដកជាមួយនាងតាំងពីដើម បើកុំតែរៀបការពេល នេះយើងប្តូរសង្សារប៉ុន្មានអ្នកហើយទេដឹង? បើពេលជួបអតិថិជនស្រីៗម្តងមិនខ្វះទេស្រីស្អាតតែមើលមិនចូលព្រោះពេលនេះយើងជួបអ្នក ច្បាស់លាស់ហើយ អ្នកដែលយើងចង់ឃើញ ចង់អោប ចង់មើលថែថ្នាក់ថ្នមគេរាល់ថ្ងៃ "
" ម្នាក់នោះគឺប្រពន្ធឯង? " យ៉ុនហ្គី
" ត្រូវហើយ! ទីបំផុតយើងក៏ចាញ់ម៉ាក់ យើងចាញ់ទង្វើល្អយកចិត្តទុកដាក់របស់ ថេហ៍ បើសិនយើងបោះបង់ ថេហ៍ ចោលជាតិនេះយើងជាមនុស្សល្ងង់បំផុតហើយ "
" ត្រូវតែបែបនេះហើយសម្លាញ់ " ហូស៊ុក
" គិតទៅយប់ណាស់ហើយ យើងទៅប្រញាប់ទៅទទួល ថេហ៍ ផងនៀក! ទៅសិនហើយ "
" ថេហ្យុង ទៅណាឬ? " យ៉ុនហ្គី
" ទៅលេងម៉ាក់គេស្រាប់តែប្រាប់ថាគេងនៅទីនោះ មិនដឹងថាកើតអី? យើងទៅហើយ "
" អឺៗ " មិត្តទាំងពីរសប្បាយចិត្តពេលដឹងថាមិត្តអាច ជ្រើសរើសដាច់ស្រេចបើទោះជ្រើសយក ជីណា ក៏ពួកគេមិនបានខឹងអីដែេព្រោះគ្រាន់តែចង់អោយ មិត្តរបស់គេអាចធ្វើរឿងដាច់ស្រេចបែបនេះ ។
" ខ្ញុំមិនព្រម!! បើគ្មានឯង ជុងហ្គុក ច្បាស់ជាយកខ្ញុំ ខ្ញុំស្អប់ឯង គីម ថេហ្យុង ខ្ញុំស្អប់ឯងបំផុត " ជីណា ដែល បានលឺពួកគេនិយាយគ្នាហើយកើតចិត្តខឹង ថេហ្យុង ដែលជាមាជ្រែកនាងនិង ជុងហ្គុក បើគ្មាន ថេហ្យុង ពេលនេះ ជុងហ្កុក និងនាងមិនដឹងទៅដល់ណាហើយទេ ចឹងត្រូវតែកម្ចាត់ ថេហ្យុង ចេញមិនថាវិធីអីក៏ដោយ ។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now