ភាគទី37 : អបអរសាទរអ្នកបានកូនភ្លោះ

13.8K 677 13
                                        

       ក្រោយពីចេញពីក្នុង Office របស់ ជុងហ្គុក មីណារកគិតអីមិនចេញវាមិនដូចការសម្តែងដូចដែល បងស្រីនាងប្រាប់នោះទេ មើលមកគឺពួកគេស្រលាញ់គ្នាពិតៗតែម្តង ទាំងកាយវិការនិងពាក្យសម្តី ។ គិតសុខៗ ថេហ្យុង ក៏ចេញមកគេដើរហួស ទៅកន្លែងឈុងការហ្វេរ មីណា ក៏ដើរទៅតាម ។
" អូ៎!! លេខាខាង!! "
" ឈុងកាហ្វេរឬ? "
" ទេ! គ្រាន់តែយកទឹកប៉ុណ្ណោះ "
" អរ....អ្នកប្រុសចន! "
" ហឹម? យ៉ាងមិចឬ? "
" អ្នកទាំងពីររៀបការយូរប៉ុណ្ណាហើយ? ធ្លាប់គិតខ្លាចថាអគ្គនាយកមានស្រីក្រៅទេ? ព្រោះខ្លួនជាប្រុសបែបនេះ? "
" ខ្ញុំដឹងថាមានមនុស្សច្រើនដែលចង់សួរសំណួរ បែបនេះមកខ្ញុំ តាមពិត...រៀបការមកជិត 4ខែហើយ មានរឿងច្រើនណាស់កើតឡើងមកលើពួកយើង រហូរដល់អាចដឹងពីចិត្តគ្នាបានច្បាស់ អ្នកនាងនៅជាមួយគាត់គួរតែដឹងចរិកគាត់ "
" ប៉ុន្តែ...តាមពេកបែបនេះមនុស្សប្រុសអាចនិងធុញណា "
" គាត់មិនធុញទេ ព្រោះគាត់ជាអ្នកហៅខ្ញុំមក "
" គិតថាគាត់ស្រលាញ់តែក៏គួរតែរក្សារសម្រស់ រាងកាយផង អ្នកប្រុសចន ដូចជាធាត់ពេកហើយពិសេសគឺមានក្បាលពោះ "
" ក្បាលពោះ? តិចទៀតកាន់តែធំហើយគិតយ៉ាងមិច? " ថេហ្យុង សើចតបទៅនាងដូចមិនខ្វល់អីសោះ ។
" កាន់តែធំមិនមែនមានកូនមែនទេ? "
" ទៅសិនហើយស្វាមីចាំទឹក " ថេហ្យុង ញញឹមនិងដើរចេញ ។ គិតមិនខុសមនុស្សស្រីភាគតិច ណាស់ដែលមិនចាប់អារម្មណ៍លើ ជុងហ្គុក នោះហើយនាងជាម្នាក់ដែលនៅភាគច្រើន ។ មុននិងចូលទៅរក ជុងហ្គុក មុននេះគេបានស្តាប់លឺនាងនិយាយជាមួយ ជុងហ្គុក ហើយ! ព្រះអើយរកឯណាបានស្វាមី ប៉ុណ្ណឹង?

      SKIP

    រយៈពេលធ្វើការមួយអាទិត្យចុងក្រោយបាន  បញ្ចប់ តាំងពីដែលត្រូវ ជុងហ្គុក បដិសេដ មីណា មិនដែលទៅរវល់និងនាយទៀតនោះទេ នាងគិតតែខំធ្វើការរបស់នាង ពេលនេះគ្រួសាររបស់នាងខ្វះខាតដោយសារក្ស័យធនទើបនាងជាអ្នករកលុយនៅពេលនេះ ហើយនេះក៏ជាថ្ងៃចុងក្រោយមុន និងសម្រាកដែរ ។
" ហេម...! អ្នកនាងលេខា "
" លោកជាអ្នកណាមករកអីដែរ? "
" នាងឬប្អូន ខាង ជីណា? "
" មិចក៏លោកស្គាល់? "
" ជំនាន់នាងជាសង្សាររបស់ ជុងហ្គុក អ្នកណាមិនស្គាល់នោះ? ជុងហ្គុក នៅឬអត់? "
" មិននៅទេ "
" ទៅណា? "
" មិនដឹង! "
" ហៃយ៉ា...មើលសម្តីលេខាអគ្គនាយក "
" ចង់ទៅណា? ចូលមិនបានទេ " នាងឃាត់ដំណើរពេលនាយរកចូលក្នុង Office របស់ ជុងហ្គុក ។
" ប្រាប់ថាខ្ញុំ ជុង ហូស៊ុក គេច្បាស់ជាអោយចូល "
" បែបនោះក៏មិនបានដែរ "
" នែ៎...ខ្ញុំប្រញាប់យកឯកសារ "
" លោកមិនគួរអោយទុកចិត្ត "
" ខ្ញុំជាមិត្តគេរាប់ឆ្នាំហើយនាងទេដែលមិនគួរអោយទុកចិត្តនោះ "
" ខ្ញុំមិនគួរអោយទុកចិត្ត? "
" ព្រោះនាងជាប្អូន ខាង ជីណា "
" លោកឯង!! "
" ចេញទៅខ្ញុំប្រញាប់ "
" ចូលមិនបាន "
" Call ទៅ ជុងហ្គុក ឥឡូវនេះឬមួយចាំគេមកខ្ញុំអោយគេដេញនាងចេញដែលរំខានការងារខ្ញុំ "
" ...... " ស្ងាត់ ។
" យ៉ាងមិចខ្លាចខ្ញុំធ្វើដូចប៉ានាងឬ? "
" ប៉ាខ្ញុំធ្វើស្អី? "
" ឪពុកលួចឯកសារក្រុមហ៊ុនគេ បងស្រីបំបែកប្តីប្រពន្ធគេអោយលែងគ្នា ម្តាយលេងល្បែង ចុះនាងវិញ....ជាអ្វីទៅ? ទាក់ប្តីគេ? "
" កុំមើលងាយខ្ញុំពេក លោកឯងមានសិទ្ធអី? "
" ចេញទៅ ទើសទែងណាស់ " ហូស៊ុក ទាញនាង ចេញពីផ្លូវនាយកំពុងប្រញាប់យកឯកសារផង ។ ក្រោយ ហូស៊ុក ទៅបាត់ មីណា បានមកអង្គុយគិតពីអីដែលនិយាយមុននេះ ។ គិតមួយសន្ទុះក៏ធ្វើការ បន្តទៀត ។
  
    SKIP
  
      ដែលមិនបានមកក្រុមហ៊ុនព្រោះ ជុងហ្គុក នាំ ថេហ្យុង ទៅមន្ទីពេទ្យពិនិត្យផ្ទៃពោះមកការណាត់ ។ បាន 4ខែហើយចឹងអាចដឹងថាកូនស្រីឬប្រុសហើយ ពេលនេះកំពុងឆ្លុះអេកូ ដោយ ថេហ្យុង ដេកលើគ្រែ ជុងហ្គុក អង្គុយកេមគ្រែកាន់ដៃរបស់គេ ។
" ហៃយ៉ា...កូនដំបូងរបស់អ្នកមានឈាមជាអូមេហ្កា លោកប៉ាអាល់ហ្វានេះពូកែមិនធម្មតាមែន...នេះគឺក្បាលរបស់កូនប៉ុន្តែត្រង់នោះក៏ក្បាលមួយដែររាងបាំងបន្តិច " អ្នកគ្រូពេទ្យចង្គុលប្រាប់ ។
" មានក្បាលពីរឬ? " ជុងហ្គុក ធ្វើមុខដូចភ័យព្រោះមិនយល់លឺពេទ្យថាកូនខ្លួនមានក្បាលដល់ទៅ 2 ។
" អបអរសាទរគឺអ្នកបានកូនភ្លោះ! "
" ថាមិចអ្នកគ្រូពេទ្យ? "
" ស្តាប់មិនច្រលំទេលោកប៉ា! "
" ជុង!! " ថេហ្យុង ញញឹមឡើងដក់ទឹកភ្នែកទៀតផង ព្រោះតែរំភើបខ្លាំងណាស់ ។
" ហៃយ៉ា...អូនសម្លាញ់!! យើងបានកូនភ្លោះ សប្បាយចិត្តណាស់ " ជុងហ្គុក អោនមកថើបថ្ងាសអ្នកកំពុងគេងជាច្រើនដង ។
" មើលចុះលោកប៉ាតូចយំហើយ " ពេទ្យបន្លឺឡើង ជុងហ្គុក ក៏ជូតទឹកភ្នែកអោយ  ។ អាចមានកូនបាន យល់ថាសំណាងពេកហើយនេះថែមទាំងជាកូនភ្លោះ ទៀត ។ ក្រោយពិនិត្យនិងណែនាំរួចពេទ្យក៏បានអោយថ្នាំខ្លះមកទុកញាំផង ។ ពួកគេត្រលប់ទៅវិញដើម្បីប្រាប់ដំណឹងល្អដល់អ្នកផ្ទះ ។
       តាមផ្លូវ ជុងហ្គុក ញញឹមជាប់រហូត ដៃម្ខាងកាន់ចង្គូតឡានដៃម្ខាងកាន់ដៃ ថេហ្យុង លើមកថើប រហូត។
" បងសប្បាយចិត្តយ៉ាងនេះឬ? "
" ឬអូនមិនសប្បាយចិត្ត? នេះមិនដឹងថារកអីមកបញ្ជាក់អារម្មណ៍បងនៅពេលនេះនោះទេ "
" អូនក៏សប្បាយចិត្តខ្លាំងដែរ "
" តទៅមិនអោយអូនធ្វើអីនោះទេ "
" ជុងហ្គុកហា៎ "
" ស្តាប់បញ្ជារបង!! ហៃយ៉ា...កូនសម្លាញ់ប៉ាមកម្តងពីរចឹងតើបានប៉ាៗតូចកូនញាំច្រើនយ៉ាងនេះ "
" កូនកំហូច "
" ពិតមែនហើយខូចណាស់ " ជុងហ្គុក បើកុំតែជាប់បើកឡានមិនចឹងចាប់ក្រញីចស្លាប់មិនខានទេ ។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now