ភាគទី 12 : មិនទាន់មានសិទ្ធ

11.7K 687 8
                                    

ព្រឹកថ្ងៃថ្មី ជុងហ្គុក ភ្ញាក់ពីមកមិនឃើញអ្នកដែលនាយគេងអោបកាលពីយប់មិញនោះទេ ។ ធម្មតានាយជាមនុស្សភ្ញាក់លឿនណាស់តែ ថេហ្យុង នៅភ្ញាក់លឿនជាងនាយ ។ ជុងហ្គុក ងើបចេញមកបន្ទប់ខ្លួនវិញ ស្នាមញញឹមលេចឡើងលើផ្ទៃមុខ ទាំងព្រឹកប្រលឹមក្រោយឃើញសម្លៀកបំពាក់ធ្វើការរបស់ខ្លួនរៀបចំយ៉ាងស្អាតនៅលើពូក ។ នេះជាមន្តស្នេហ៍របស់ភរិយាមែនទេ? នាយសម្លឹងមើលសម្លៀកបំពាក់មួយសន្ទុះទើបទៅបន្ទប់ទឹកសម្អាតខ្លួន និងរៀបចំខ្លួនទៅធ្វើការវិញ ។
ជុងហ្គុក រៀបចំខ្លួនដោយសម្លៀកបំពាក់ដែល ថេហ្យុង រៀបចំអោយនោះមើលមកសង្ហារណាស់ខុសពីរាល់ដងដែលនាយគ្រាន់តែរើមកស្លៀកពាក់ហើយក៏ទៅធ្វើការ តែថេហ្យុងរើសមកទាំងអាវខាងក្នុងនិងក្រវ៉ាត់ករ.អោយសុីគ្នាបើសិននៅចងក្រវ៉ាត់ករ.អោយទៀតប្រហែលជាល្អ រួចរាល់នាយក៏ចុះមកខាងក្រោមចំពេល ថេហ្យុង កំពុងឡើងទៅខាងលើវិញ ។
" អរុណសួរស្តី "
" បាទ... "
" អូនទៅណា? "
" គឺខ្ញុំចម្អិនអាហារពេលព្រឹករួចរាល់ហើយ សុំទៅរៀបចំខ្លួនសិន "
" អូនចង់ទៅណាមែនទេ? "
" អូនទៅហាងផ្ការ "
" អរ...." ជុងហ្គុក ងក់ក្បាលរួចក៏ដើរហួសទៅ ថេហ្យុង ទៅរៀបចំខ្លួនប្រញាប់ចុះមកវិញរួមតុអាហារជាមួយ ជុងហ្គុក ។ ចំណែក ជុងហ្គុក ក៏អង្គុយចាំ ថេហ្យុង បន្តិចដែរ ។ ក្រោយញាំហើយ ជុងហ្គុក ក៏ត្រូវទៅធ្វើការ ។
" ចាំបងជូនទៅ "
" កុំអី! រំខានពេលបងទៅធ្វើការចុះអូនជិះតាក់សុីក៏បាន "
" បងមិនអោយជិះតាក់សុី! ចាំបងជូនទៅ " ជុងហ្គុក បញ្ចប់ប្រយោគរួចអូសដៃ ថេហ្យុង ចូលក្នុងឡានរួចក៏បើកចេញទៅ ។ ឡានមានតែមួយយ៉ាបពិតមែន ចាំបង្ហើយការងាររួចនាយនិងទិញឡានមួយអោយ ថេហ្យុង បើកចេញទៅក្រៅខ្លួនឯង ។

SKIP

ជូន ថេហ្យុង ដល់ហាងផ្ការម៉ាក់របស់នាយរួចក៏បន្តទៅក្រុមហ៊ុន ថ្ងៃនេះចម្លែកណាស់ដែលមានអ្នក រាក់ទាក់តាំងពីចូលមកដំបូង ។
" សួរស្តីអគ្គនាយក! អបអរសាទរផង "
" អរ...បាទ? អបអររឿងអី? "
" ហៃយ៉ា...អគ្គនាយកចន អបអរសាទេ "
" ម្នាក់ៗយ៉ាងមិចនិង? តើអបអរសាទររឿងអី? ឆាងបីន មកនេះ "
" ចាហ្វាយ! មកហើយហេស? "
" អបអរសាទរអគ្គនាយក "
" ស្អីនិងលេខា លី? "
" អបអរសាទរដែលចាហ្វាយរៀបការនោះអី "
" មិចក៏គ្រប់គ្នានៅក្រុមហ៊ុនដឹង? "
" គឺលោកស្រីនាយិការមកប្រកាសប្រាប់អ្នកនៅក្រុមហ៊ុនដោយសារតែមិនអាចអញ្ចើញទៅចូលរួមទាំងអស់គ្នាបាននិងណា ស្តាយណាស់ខ្ញុំពិតជាចង់ឃើញមុខអ្នកប្រុស គីម ដោយផ្ទាល់ណាស់គ្រាន់តែរូបថតស្អាតប៉ុណ្ណឹងទៅហើយ ចុះខាងក្រៅស្អាត ប៉ុណ្ណា? "
" លេខាលី និយាយដល់រូបថត? នៅឯណា? "
" នៅក្នុង Office របស់អគ្គនាយកម្សិលមិញលោកស្រីយកមកដាក់ចា៎ "
" ម៉ាក់កំពុងលេងអី? " ជុងហ្គុក រហ័សទៅ Office របស់ខ្លួន ។ នេះមិនបានមកមួយថ្ងៃសោះក្លាយជាស្អីទៅហើយ?
ព្រះអើយបើកទ្វាចូលមកឃើញតែម្តងមិនបាច់សម្លឹងរកនោះទេ វាជារូបមួយស៊ុមធំថតជុំគ្នាសមាជិក 5នាក់ដែលមានកូនកម្លោះទាំងពីរម៉ាក់ ថេហ្យុង និងប៉ាម៉ាក់ ជុងហ្គុក ។
" ពុទ្ធោអើយ...នេះវាស្អីនិង? "
" ចាហ្វាយ! លោកស្រី Call មក " ឆាងបីន យកទូរសព្ទមកអោយនាយ
" ម៉ាក់! "
" កូនទៅដល់ក្រុមហ៊ុនហើយមែនទេ? "
" ម៉ាក់កំពុងធ្វើស្អី? ហេតុអីមិនសួរខ្ញុំសិន? "
" សួរធ្វើអី? រូបមួយសន្លឹកតើ! បើមិនបង្ហាញគេមិចនិងដឹងថា ថេហ្យុង រៀបការហើយនោះ? ចឹង រៀបការធ្វើអីបើគ្មានអ្នកដឹងដដែល ថេហ្យុង នៅតែគ្រោះថ្នាក់និង "
" ប៉ុន្តែម៉ាក់..."
" ឬរូបមិនស្អាត? នេះម៉ាក់គិតថាមួយនេះស្អាតបំផុតហើយម៉ាក់ខំទៅបង្ខំអោយគេធ្វើអោយលឿនទាន់ចិត្តណាស់ឃើញទេ "
" ហ៊ើយ...ម៉ាក់...តើម៉ាក់ធ្វើស្អីខ្លះ? "
" មានធ្វើអីឯណា? គ្រាន់តែប្រាប់គ្រប់គ្នាថាកូនម៉ាក់ រៀបការរួចហើយតើ "
" មុនរៀបការម៉ាក់ថាគ្រាន់តែរៀបការដើម្បីការពារប្អូនមិនចឹង? ហេតុអីប្រកាសអោយគេឯងដឹង? "
" ម៉ាក់មានបានថាមិនប្រកាសប្រាប់គេឯណា? គ្រាន់តែមិនអញ្ចើញភ្ញៀវតើ! អ្នកណាប្រើអោយឯងមិនអើពើសួរនាំធ្វើអី? ថារៀបការហើយ ក៏ទៅបាត់ខ្លួនឯង "
" ចឹងខ្ញុំខុសដែលមិនសួរនាំម៉ាក់អោយច្បាស់មែនទេ? "
" ចឹងកូនគិតថាម៉ាក់ខុសត្រង់កន្លែងណា? "
" អើយ... " ជុងហ្គុក គាំងវាចាចុចបិទឈប់តប ។ ព្រោះមុនរៀបការនាយអត់សួរនាំគាត់ពិតមែន គិតតែចំណាយនៅជាមួយសង្សារ មិនដឹងថាអ្នកម្តាយជាទីស្រលាញ់បានធ្វើស្អីខ្លះនោះទេ ។ ពេញមួយថ្ងៃនេះ ជុងហ្គុក ទទួលបានពាក្យអបអរ យ៉ាងច្រើនចង់ឈឺក្បាលវិលមុខតាម មិនថាជាបុគ្គលិកឬមួយភាគហ៊ុនផ្សេងដែលបានមកជួបនាយនោះទេ ។ សំណាងណាស់ពេញមួយថ្ងៃ ជីណា មិនបានមកក៏ព្រោះតែនាយហាមនិងប្រាប់ថានាយមិនបាននៅក្រុមហ៊ុន ។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now