ភាគទី34 : លេខាថ្មី

12.7K 667 24
                                        

       មកដល់ហាងភ្លាមមិនទាន់និងចូលមកបងស្រីទាំងពីរដែលធ្វើការនៅក្នុងហាងបានរត់ចេញមកទទួលតែម្តង ។ ថេហ្យុង ចូលមកតែឯងទេព្រោះ ជុងហ្គុក សុំនិយាយការងារបន្តិចនិងចូលមកតាមក្រោយ ។
" អ្នកប្រុសគីម មកវិញហើយបងនឹកណាស់ "
" ខ្ញុំក៏នឹកបងៗដែរ ទីនេះមិនអីមែនទេ? "
" ចា៎មិនអីទេតែភ្ញៀវប្រាប់ថាផ្ការដែលអ្នកប្រុសគីម ខ្ចប់គឺស្អាតជាងនេះ "
" អូហូ... ភ្ញៀវឬបងស្រីនិយាយ? "
" គឺភ្ញៀវពិតមែន អ្នកប្រុសចូលក្នុងសិនមក "
" តោះ " ចូលមកខាងក្នុងគេទាំងពីរក៏បានអបអរសាទរដល់ ថេហ្យុង ដែលមានកូន ។ នេះគ្រប់គ្នាដឹងអស់ហើយឬ?
" ថេហ៍! "
" អ្នកប្រុស ចន "
" ធ្វើការចុះ "
" ចា៎ " នាងទាំងពីរនាក់ក៏ងើបទៅកន្លែងរាងខ្លួន ជុងហ្គុក ក៏អង្គុយជិតភរិយាខ្លួននិងសួរនាំផង ។
" អូនមានមិនស្រួលត្រង់ណាឬអត់? "
" អត់ទេនៅជិតបងមានអារម្មណ៍ល្អណាស់ ប្រហែលជាកូនស្រលាញ់បងខ្លាំងហើយ "
" ឆ្លាតណាស់កូនពូជរបស់ប៉ា " ជុងហ្គុក អោនអង្អែលពោះនិយាយតិចៗ
" ជុងហ្គុក អូនឃ្លាន "
" តោះទៅហាងមិត្តអូនតែម្តងទៅ "
" ហឹម " ថេហ្យុង ញញឹមឡើងស្ទុះងើបមកអោបដៃនាយ ។
" ថេហ៍ អូនប្រយត្ន័តិចទៅ "
" អា៎ អូនភ្លេច " ថេហ្យុង ត្រឹមស្ញេញដាក់នាយ ។ ដោយសារតែមិនចាញ់គេចេះតែភ្លេចថាមានកូន ។

      មកដល់ហាង ជីមីន នៅហាងស្រាប់ព្រោះតែគេប្រលងហើយក៏ទំនេរ ។
" ចាក់អេ! "
" ហឹម...? ថេហ៍... អា៎ ជា ថេហ៍ ពិតមែននេះឯងបាត់ទៅណាយើងនឹកស្ទើស្លាប់ "
" ទៅលេងលោកយាយនិងណា "
" កុហក! ឯងរត់ចោល ជុងហ្គុកហ្យុង កុំស្មាន យើងមិនដឹងនោះ "
" អឺៗនិងហើយ "
" បងប្រុសពូកែណាស់ដែលអាចនាំ ថេហ៍ មកវិញបាន "
" បងពូកែយូរហើយ "
" មួយទៀត ថេហ៍...តើឯងមានកូនពិតទេ? "
" ហឹម! " គេងក់ក្បាលនិងញញឹម ។
" ហៃយ៉ា...អប់អរឯងនិងបងប្រុស ជារឿងដែលល្អខ្លាំងណាស់ "
" អរគុណហើយ! "
" ជីមីន ជួយដាក់អីដែល ថេហ៍ ចូលចិត្តអោយគេញាំផង "
" បានបងប្រុស អង្គុយចាំបន្តិចទៅ " ជីមីន ទៅប្រាប់ អោយគេរៀបចំនិងដើរមកអង្គុយជាមួយគេទាំងពីរ បន្តនិយាយគ្នាលេងផងព្រោះតែបែកគ្នាយូរដែរទើបត្រលប់មកវិញ ។ ជុងហ្គុក នាយទៅក្រុមហ៊ុនវិញ ថេហ្យុង សុំនៅហាងរងចាំដល់ល្ងាចនាយមកទទួលទៅផ្ទះវិញថ្ងៃនេះអ្នកផ្ទះធំហៅទៅញាំអីជុំគ្នា រួចរាល់ទើបមកផ្ទះ ។
យប់មុនគេង ថេហ្យុង ចុះមកណាំអីម្តងទៀតមិនគ្រប់ ប្រហែលម៉ោង 2ព្រឹកនោះ ជុងហ្គុក ភ្ញាក់ម្តងមកមិនឃើញ ថេហ្យុង នៅជាមួយនាយមើលម៉ោង រួចក៏គេងវិញគិតថា ថេហ្យុង នៅក្នុងបន្ទប់ទឹកតែផ្ទុយទៅវិញ ថេហ្យុង កំពុងនៅផ្ទះបាយរកអីញាំទៅវិញទេ ញាំរួចទើបគេលបៗទៅបន្ទប់វិញបើទោះលាងមាត់ហើយក្លិនអាហារនៅតែជាប់ដដែល គេឡើងទៅគេងវិញធ្វើអោយ ជុងហ្គុក ភ្ញាក់ ។
" ហឹម...ថេហ៍... "
" រំខានបងហើយសុំទោស "
" អូនទើបមកពីណា? " ជុងហ្គុក សួរសម្លេងងល់ៗ ព្រោះតែកំពុងគេងតែដៃស្រវ៉ាអោបរាងតូចជាប់ ។
" គឺអូនឃ្លានក៏ចុះទៅញាំអីបន្តិចនិងណា "
" ម៉ោង 2ណាអូនសម្លាញ់? "
" ម៉ោងសំខាន់ដែរបើកូនបងឃ្លាន? "
" ហឹម...គេងវិញទៅ " ជុងហ្គុក អោនមកថើបគេមុន និងគេង ថេហ្យុង ក៏គេងអោបនាយវិញ ។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now