ភាគទី21 : ចង់លេបបងទុក

16K 740 18
                                        

    ក្រោយបានបញ្ចប់កិច្ចការយៈពេលជាងពីរម៉ោង ថេហ្យុង អស់កម្លាំងសង្ងំគេងក្នុងរង្វង់ដៃនាយជាស្វាមី។ ជុងហ្គុក គេគយគន់សម្រស់រាងតូចមិនចេះនាយសោះមើលកាន់តែយូរកាន់តែស្រស់ស្អាតគ្មានទាស់ ។
" ព្រោះតែបែបនេះមែនទេទើបអូនត្រូវរៀបការ? បើសិនមិនមែនជាបងតើពេលនេះអូនទៅជាយ៉ាងណា? បងនិងមើលថែអូនអោយបានល្អបំផុតប្រពន្ធសម្លាញ់ " ជុងហ្គុក ថើបថ្ងាសរាងតូចដែលគេងលក់នោះ ។ តទៅនាយមិនបណ្តោយអោយ ថេហ្យុង ចេញក្រៅផ្តេសផ្តាសនោះទេ ខាងក្រៅសុទតែកន្លែងមានគ្រោះថ្នាក់សម្រាប់គេ ។ ជុងហ្គុក សង្ងំគេងអោប ថេហ្យុង រហូតដល់ម៉ោង 10 នាយត្រូវ ឆាងបីន ទាក់ទងមកអោយទៅប្រជុំមិនអាច លើកដល់ថ្ងៃត្រង់ឬពេលរសៀលបាននោះទេ ។ ប្រជុំថ្ងៃនេះក៏មានលោក ខាង ដែលជាប៉ារបស់ ជីណា ចូលរួមដែរ ។
" បងប្រជុំរួចនិងឆាប់មកវិញ " ជុងហ្គុក ថើបអ្នកដែលគេងលក់នោះមុននិងទៅ ។ ចំណែកឯ ថេហ្យុង ក៏គេងរហូតដល់រសៀល ជុងហ្គុក មកវិញ នៅមិនទាន់ភ្ញាក់ទៀត ។

    SKIP

    រាងក្រាសបោះជំហ៊ានចូលក្នុងផ្ទះដោយមានរបស់ ញាំនៅក្នុងដៃ មួយរយៈក្រោយនេះនាយដឹងថា ថេហ្យុង គឺញាំច្រើនប៉ុន្តែរាងនៅតែតូចដដែល ។
" មីង! ថេហ៍ ចុះមកហើយនៅ? "
" នៅទេលោកប្រុស! "
" នេះយកទៅទុកទៅ "
" ចា៎ " មីងទទួលរបស់ពីដៃ ជុងហ្គុក រួចនាយក៏ឡើងទៅខាងលើចំពេល ថេហ្យុង ចេញពីបន្ទប់ទឹកមក ដោយមានកូនកន្សែងមួយសម្រាប់ជូតសក់ ។
" ថេហ៍!! "
" ជុងហ្គុក " ថេហ្យុង អោនមុខចុះមិនហ៊ានប្រឈម គេខ្លាចនាយដេញដោលរឿងដែលលាក់បាំង ។ ប៉ុណ្ណឹងហើយនាយច្បាស់ជាដឹងពីគេថាគេជា.........។
" អូនកើតអី? មានឈឺឬអត់? " ជុងហ្គុក ចូលមកសួរដោយសម្តីផ្អែម ។ ថេហ្យុង ក៏ងើបមុខនិយាយជាមួយនាយវិញ ។
" អូន...អូនអត់អីទេ គឺ ជុងហ្គុក...អូនសុំទោស "
" ហឹម? សុំទោសបងពីរឿងអី? "
" ដែលអូនលាក់បាំងបងរឿងដែលអូនជា.... "
" បងមិនខឹងឯណា? ប្រពន្ធបងទោះជាអ្វីក៏នៅតែជាប្រពន្ធបងដដែលនិង "
" បងនិយាយមែនឬ? "
" បងកុហកធ្វើអី? " ឃើញទេសម្តីបែបនេះហើយទើបគេស្រលាញ់ងើបមុខមិនរួច ។
" អរគុណបង! " ថេហ្យុង សសៀរមកអោបនាយ ជុងហ្គុក អង្អែលខ្នង ថេហ្យុង ស្រាលៗ
" មោះបងជូនសក់អោយ អេ! ផ្លុំវិញលឿនជាង អង្គុយចុះមក " ជុងហ្គុក នាំ ថេហ្យុង មកអង្គុយនៅកន្លែងតុកញ្ចក់នាយឈរភ្លុំសក់អោយគេ ថេហ្យុង មើលមុខនាយតាមកញ្ចក់មិនឈប់ បើអាចចង់លេបប្រុសម្នាក់នេះទុកសម្រាប់ស្រលាញ់តែម្នាក់ឯងបានហើយ ។
" រួចហើយ! ចុះទៅញាំបាយណា "
" ហឹម! "
" បងបី! "
" កុំអី! អូនដើរបានតើមានឈឺឯណា? "
" តែបងចង់បី! "
" អូនចង់អោយបងអៀវអូនវិញ "
" បាន! " ជុងហ្គុក បន្ទន់ជើងអោយ ថេហ្យុង ហក់ឡើងជិះខ្នងរបស់នាយ ។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Место, где живут истории. Откройте их для себя