ភាគទី24 : ដើម្បីការងារ

12.6K 689 14
                                        

        នៅក្រុមហ៊ុនថ្ងៃនេះចម្លែកបន្តិចហើយ ជុងហ្គុក អង្គុយធ្វើការមិនកើតសោះចេះតែមានអារម្មណ៍ថាធីងធោងវិលៗយ៉ាងមិចមិនដឹង?
" ចាហ្វាយ កើតអីឬអត់? "
" មានថ្នាំឈឺក្បាលទេ? "
" មានបាទ ចាំខ្ញុំយកអោយ "
" ហឹម! "
" នេះចាហ្វាយ! "
" អរគុណ "
" ចាហ្វាយមុខស្លេកម៉្លេះថ្ងៃនេះ? "
" មិនដឹងដែរ ពីព្រឹកដូចធម្មតាសោះ "
" មិនស្រួលខ្លួនសម្រាកខ្លះទៅចាហ្វាយ "
" មិនអីនោះទេការងារប្រញាប់ណាស់ ចុះ...ជីណា យ៉ាងមិចហើយ? "
" គឺថាម្សិលមិញនាងមិនកើតអីទេ តែ...."
" ដឹងហើយ! លោក ខាង ទៅក្រៅប្រទេសថ្ងៃនេះឬ? "
" បាទចាហ្វាយ "
" ល្អ! ល្ងាចនេះយើងទៅរកនាង ការងារប្រញាប់ណាស់យើងមិនចង់បង្អង់ "
" បាទ ចាំខ្ញុំរៀបចំ "
" អូ៎ មែនហើយ...ល្ងាចចេញពីធ្វើការឯងជួយទិញ របស់ញាំខ្លះយកទៅផ្ទះយើងផង "
" អោយ.... "
" អោយប្រពន្ធយើង ហើយប្រាប់គេថាយើងជាប់ភ្ញៀវយប់ជ្រៅបន្តិចទៅផ្ទះវិញ "
" ហេតុអីចាហ្វាយមិនប្រាប់តាមត្រង់? "
" ប្រាប់ថាហើយ ថេហ៍ មិនពាក់ពន្ធ័និងការងារទេ បើប្រាប់ថាទៅរក ជីណា នោះឯងគិតទៅថាគេយល់ឃើញយ៉ាងមិច? "
" មែនហើយចាហ្វាយខ្ញុំគិតដិតដល់ណាស់ "
" ទៅធ្វើការឯងចុះ "
" បាទចាហ្វាយ " ឆាងបីន បានចេញទៅវិញ ជុងហ្គុក ក៏បាន Call ទៅណា ជីណា ល្ងាចនេះ បន្ទាប់មកក៏ Call ទៅសួរ ថេហ្យុង ថាយ៉ាងមិចទៅហើយ ។
" ហាឡូ អូនសម្លាញ់ "
" ជុងហ្គុក តើបងកំពុងធ្វើការមែនទេ? "
" ត្រូវហើយ! អូនយ៉ាងមិចហើយ? "
" អូនក្អួតបន្តិចបន្តួច មិនអីនោះទេ...ពេលនេះនៅហាងអូនអោយគេយកផ្កាលីៗទៅចោលបងមិនខឹងមែនទេ? "
" បងមិនខឹងទេអោយតែអូនត្រូវការ ថ្ងៃត្រង់បងទៅទទួលទៅញាំបាយណា "
" ហឹម!! " ថេហ្យុង ញញឹមរីកថ្លើមសប្បាយចិត្តពីមួយថ្ងៃទៅមួយថ្ងៃ មានអារម្មណ៍ថាកាន់តែមានក្តីសុខគ្រប់ពេលបានលឺសម្តីខ្វល់ខ្វាយរបស់ ជុងហ្គុក ។

SKIP

ដូចដែលបាននិយាយចឹង ជុងហ្គុក បានមកទទួល ថេហ្យុង ទៅញាំអាហារជាមួយគ្នាពិតមែន មិនត្រឹមតែប៉ុណ្ណឹង នាយចំណាយពេលនាំ ថេហ្យុង ដើរទិញឥវ៉ាន់និងរបស់ប្រើប្រាស់ខ្លះទៀតផង ។
" ជុងហ្គុក អូនទៅបន្ទប់ទឹកសិន "
" បងជូនទៅ "
" ហៃយ៉ា...អូនទៅខ្លួនឯងបាន " ថេហ្យុង ដើរចេញទៅបុរសម្នាក់ក៏ចូលមក ។
" សួស្តីលោក ចន "
" លីសូវ៉ុន "
" សុខសប្បាយទេ? "
" សុខសប្បាយជាងលោក "
" មែនហើយ...មានប្រពន្ធម្តងពីរសប្បាយណាស់មើលទៅ "
" លោកនិយាយស្អី? "
" ថ្ងៃមុនបណ្តើរប្រពន្ធចុង ចុះថ្ងៃនេះ..? "
" ល្មមបានហើយណា លីសូវ៉ុន "
" ខ្ញុំនិយាយអីខុសឬ? "
" ឈប់ភ្លាម "
" ថេហ្យុង...អត់ទេ! ប្រពន្ធដើមលោកដឹងឬអត់? ឬមួយមិនទាន់ដឹងទេ? "
" មិនទាក់ទងនិងលោកឯងទេ "
" ខ្ញុំប្រមានលោក! បើខ្ញុំដឹងថាលោកធ្វើអោយ ថេហ្យុង ឈឺចាប់នោះខ្ញុំនិងយកគេពីលោកអោយទាល់តែបាន "
" គ្មានថ្ងៃខ្ញុំព្រមអោយគេទៅលោកទេ...បើទោះបីលោកយកខ្លួនប្រាណគេទៅបានតែបេះដូងគេអាចនៅនិងខ្ញុំក៏ថាបាន..."
" ខ្ញុំនិងចាំមើល "
" គ្មានការងារធ្វើទេឬមកចាំមើលគ្រូសារគេនឹង? "
" ខ្ញុំមើលតែខ្ញុំមានទៅសុំបាយលោកញាំឯណា "
" មុខក្រាស "
" លាហើយ " ដោយសារឃើញ ថេហ្យុង មកវិញ សូវ៉ុនក៏ប្រញាប់ដើរចេញទៅបាត់ ។
" គ្មានថ្ងៃដែលយើងអោយ ថេហ៍ ទៅឯងឡើយ "
" ជុងហ្គុក! មិញបងនិយាយជាមួយអ្នកណា? "
" គឺឆ្គែ! "
" ហឹម?! "
" គឺបងចង់បានន័យថាឆ្គែ គឺស្អាតៗ អូនចូលចិត្តឆ្គែទេ? "
" អឹម! អូនចង់ចិញ្ចឹមវាតែមើលទៅដូចគ្មានពេលទេ "
" មិនអីទេ...ចាំបងបង្ហើយការងារលើកនេះ បងឈប់អោយអូនទៅហាងហើយបងនិងទិញកូនឆ្កែតូចៗ អោយអូនចិញ្ចឹមលេង "
" ហៃយ៉ា...ស្វាមីអូនហេតុអីគួរអោយស្រលាញ់អីថ្នាក់និង? "
" មិនដឹងដែរ " ជុងហ្គុក ញញឹមអៀននិងការ បញ្ចោររបស់ភរិយាខ្លួន ។ ពួកគេបន្តដើរទៅទៀត ថេហ្យុង មិនភ្លេចទេរឿងរបស់ញាំ គេនៅតែឆ្ងល់ខ្លួនឯងដែលឃ្លានៗមិនចេះឆ្អែត ។ ក្រោយពីដើេលេងអស់ចិត្តហើយ ជុងហ្គុក ក៏ជូន ថេហ្យុង ទៅហាងនាយមកក្រុមហ៊ុនវិញ ។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Où les histoires vivent. Découvrez maintenant