កន្លងមកបានប៉ុន្មានថ្ងៃ ជុងហ្គុក ការងារគរជើងគ្នា អ្នកមកជួយក៏មិនដូចចិត្ត អ្នកមកដាក់ពាក្យធ្វើលេខាថ្មីរើសក៏មិនត្រូវចិត្ត សុទតែគ្មានបទពិសោធន៍ នាយបានជួបជាមួយ យ៉ុនហ្គី និង ហូស៊ុក ដើម្បីផ្តល់យោបល់ថាគួរជ្រើសរើសម្នាក់និងឬអត់?
" ច្បាស់ណាស់នាងមិនបានមកក្នុងន័យល្អនោះទេ " ហូស៊ុក
" សាកសិនក៏បានដែរ បើនាងគិតអាក្រក់ឯងក៏អាចធ្វើអោយផែនការនាងមិនសម្រេចដែរមិនចឹង? " យ៉ុនហ្គី
" យើងមើលមិនឃើញពីចិត្តគេទេ "
" អ្នកណាក៏មើលមិនឃើញដែរ សំខាន់បើនាងចង់បំផ្លាញឬសងសឹកឯងបានសម្រេចលុះត្រាតែខ្លួន របស់ឯងផ្ទាល់ដែលសហការនិងនាង " យ៉ុនហ្គី
" មែនហើយ ជុងហ្គុកហា៎ បើឯងមិនដោយតាម នាងទោះមាននាងឬ ខាងជីណា មក10នាក់ទៀតក៏មិនអាចបំបែកពួកឯងបានដែរមិនចឹង? "
" Okay យើងយល់ហើយ!! អរគុណពួកឯង យើងទៅវិញសិនហើយ ថេហ៍ នៅក្រុមហ៊ុនម្នាក់ឯងផង "
" សំណាងល្អ "
ជុងហ្គុក ចេញមកវិញតាមផ្លូវនាយបានទាក់ទងទៅ ខាង មីណា ដែលព្រមទទួលអោយនាងមកធ្វើការនៅថ្ងៃស្អែកនេះតែម្តង ។
" ថេហ៍!! នេះបងទិញមកផ្ញើរអូន " ជុងហ្គុក ចូលមកវិញជាមួយថង់អាហារខ្លះ ។
" អរគុណបង! ញាំជាមួយគ្នាទៅ "
" បាទ អូនសម្លាញ់!! ....ហឹម...ថេហ៍! ពោះរបស់អូនធំឡើងណាស់មើលចុះតែបីខែសោះ "
" មកពីអូនញាំច្រើនទេដឹង? "
" តិចកូនភ្លោះ? "
" បងឯងនេះ " ថេហ្យុង អៀន ។ បើបានកូន ភ្លោះមែនប្រសើរបំផុតហើយ ។
" ថ្ងៃណាទៅពិនិត្យទៀត? "
" អាទិត្យក្រោយឯណោះ "
" ថេហា៎! បងរកលេខាបានហើយ "
" អូ៎...ប្រសើរណាស់ គេនិងមកពេលណា? "
" ស្អែកនេះ! ជាម្នាក់ដែលមកសម្ភាសន៍ការងារមុនគេនោះ "
" អរ..... "
" បងប្រាប់អោយហើយ! ការងារជាលេខាត្រូវតាមចៅហ្វាយនាយទៅគ្រប់កន្លែងពិសេសគឺជួបអតិថិជន នៅខាងក្រៅ អូនហាមប្រចណ្ឌ "
" មាត់អូនហាមបាន តែចិត្តហាមមិចបាន? "
" កុំតែលួចពិបាកចិត្តម្នាក់ឯងទៅបានហើយ បងមិនចង់ឃើញអូនពិបាកចិត្ត បងចង់ឃើញតែស្នាមញញឹមរបស់អូនរាល់ថ្ងៃ "
" អូនស្រលាញ់បងណាស់ " ថេហ្យុង ចប់ប្រយោគលើកដៃស្រាក់ករ.និងថើបបបូរមាត់សម្តីផ្អែមរបស់នាយ ជុងហ្គុក លួចញញឹមនិងថើបតបវិញ ។
SKIP
ថ្ងៃថ្មីចូលមកដល់ លេខាថ្មីបង្ហាញខ្លួនជាមួយការតែងខ្លួនបែបសុីវិល័យទាក់ទាញអ្នកនៅក្នុងក្រុមហ៊ុនអោយងាកតាមមើលទាំងប្រុសទាំងស្រី ។
" សួរស្តីលោកអគ្គនាយក "
" សូមស្វាគមន៍មកកាន់ទីនេះ "
" ចា៎អរគុណអគ្គនាយក "
" អាចធ្វើការបានហើយ នេះជាឯកសារនិង របាយការណ៍របស់នាង "
" ចា៎អគ្គនាយក ត្រូវការកាហ្វេដែរទេ? "
" មិនអីទេខ្ញុំមានហើយ " ជុងហ្គុក តបថាមានទាំងដែរគ្មានអីនៅលើតុ នោះនាងមិបបានចាប់អារម្មណ៍ថាបាត់ភរិយារបស់នាងមិនឃើញនៅជាមួយនោះទេ។ នាងដើរចេញមកអង្គុយនៅតុថ្វើការដែលនៅមុខ Office របស់ ជុងហ្កុក បានបន្តិច ថេហ្យុង ក៏ដើរមកជាមួយការហ្វេរនិងទឹកដោះ ។
" សួរស្តីអ្នកនាងលេខាថ្មី "
" ចា៎សួរស្តីលោក គីម ថេហ្យុង "
" ទេៗ ខ្ញុំគឺ ចន ថេហ្យុង ឬហៅខ្ញុំថាអ្នកប្រុសចន ដូចអ្នកនៅទីនេះដែរក៏បាន "
" អ្នកប្រុសចនឬ? ប្តូរនាមត្រកូល..? "
" រៀបការហើយច្បាស់ជាប្តូរចឹងហើយ ខ្ញុំលាសិនហើយ " ថេហ្យុង ញញឹមនិងដើរចូលទៅក្នុង Office របស់ស្វាមីខ្លួន ។ ចរិករបស់ ថេហ្យុង មិនចេះដំកើនខ្លួន ដែលមុននេះគឺនេះគេហៅថាបង្គាប់បែបគម្រាមនិងបញ្ជាក់អោយនាងយល់ពីឋានៈរបស់គេដោយវិធីត្រជាក់និងពិរោះស្តាប់ ។
" កាហ្វេររបស់បង " ថេហ្យុង យកកាហ្វេរមកទុកលើតុធ្វើការរបស់នាយ ។
" ថ្ងៃនេះទៅទិញរបស់ជាមួយបង "
" ទិញអីទៀតហើយ? ទើបតែទិញសោះ "
" បងភ្លេចថាត្រូវទៅដើរលេងនោះអី? ទិញតែបន្តិចបន្តួចនេះនៅសល់ប៉ុន្មានថ្ងៃទៀត? "
" កៀកថ្ងៃចាំទិញក៏បានថ្ងៃនេះអូនមិនសូវស្រួលក្នុងខ្លួនសោះ "
" កើតអីខ្លាំងឬអត់? ទៅពេទ្យទេ? "
" ទេៗ កុំអី! បងធ្វើការចុះ " ថេហ្យុង ដើរមកអង្គុយលើសាឡុងតាមទម្លាប់ ចំណែក ជុងហ្គុក ធ្វើការ លួចមើល ថេហ្យុង រហូតខ្លាចមានអីមិនស្រួល ។
ពេលដល់ម៉ោងសម្រាក ជុងហ្គុក នាំ ថេហ្យុង ទៅញាំអីនិងនាំគេទៅហាងព្រោះគេចង់ទៅរក ជីមីន និយាយគ្នាលេងផង ។
" អ្នកនាងលេខា "
" ចា៎អគ្គនាយក "
" ធ្វើការថ្ងៃដំបូងយ៉ាងមិចដែរ? "
" គឺល្អខ្លាំងណាស់ "
" ចឹងអាចសម្រាកបានហើយ "
" សម្រាកពេលនេះ? ចឹងអាចសម្រាកដល់ទៅមួយ ម៉ោងមែនទេអគ្គនាយក? "
" មែនហើយសម្រាកចុះ! តោះអូនសម្លាញ់ " ជុងហ្គុក ដៃអោបចង្គេះ ថេហ្យុង ដើរទៅអោយ មីណា តាមមើលពីក្រោយរហូតទៅផុត ។ មើលការតែខ្លួនចុះមិនសុីគ្នាអីបន្តិច ជុងហ្គុក ចេះមកបែបថ្លៃថ្នូរទីនុយជាប់ជានិច្ចចំណែកឯ ថេហ្យុង វិញអាវយឺតរលុងខ្លាំងជាមួយខោសាច់ក្រណាត់ធម្មតាៗ ។
YOU ARE READING
💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)
Romanceផ្តើមចេញពីការអាណិត យូរៗក៏ស្រលាញ់បាត់មុខមិនបាន ចេះប្រចណ្ឌហួងហែងដោយមិនដឹងខ្លួន Jeon Jungkook x Kim Taehyungq
