ក្រោយ ជុងហ្គុក អូសដៃ ថេហ្យុង ចេញទៅក៏មានអ្នកនៅមិនសុខចិត្ត ។
" តើមានរឿងអី? លោកចន តែងតែអូស ថេហ្យុង ចេញពីខ្ញុំគ្រប់ពេល ខ្ញុំមិនយល់ "
" គឺព្រោះពួកគេ.... " ជីមីន រកនិយាយតែ យ៉ុនហ្គីកាត់
" គេមានធុរៈទេដឹង? មើលទៅប្រញាប់ណាស់ "
" តែ.... "
" អើយណា! នេះញាំខេករបស់លោកទៅកុំអោយ ម្ចាស់ហាងអន់ចិត្ត " ហូស៊ុក ។ ជីណា បានចូលមកវិញព្រោះមិញរត់តាមប្រុស...ចាឡំ!! រត់តាម ជុងហ្គុក ភ្លេចយកការបូបលើតុ ។
" ហេម...មើលចុះ...ប៉ុណ្ណឹងបង្ហាញច្បាស់ថាគេយកអ្នកច្បាស់លាស់មែនទេ យ៉ុនហ្គី? " ហូស៊ុកបញ្ចេញសំនៀងមុនគេ ។
" ឃើញថាតាមអើយតាម! រាល់ដង Call ទៅពេលល្ងាចយប់អីតែងប្រាប់ថានៅក្រៅ តែពេលនេះលឺតែនៅផ្ទះៗៗ រហូត " យ៉ុនហ្គី
" នៅផ្ទះមានរបស់ពិសេសនោះអី " ហូស៊ុក
" ហ៊ើយ... " ជីណា មកតបស្តីយកកាបូបចេញទៅយ៉ាងលឿន ។ ជុងហ្គុក នៅហាងនាងមិនហ៊ានទៅទីនោះទេ តែនាងនិងរកឱកាស នាងមិនព្រមអោយ ជុងហ្គុក របូតទៅបែបនេះទេ ។ មាយា!! មាយារមានប៉ុន្មានបញ្ចេញមក ខាងជីណា គេកំពុងឆក់របស់នាងហើយ ។
SKIP
ងាកមកមើលអ្នកដែលត្រូវគេអូសមកហាងឯណេះវិញ ។ ជុងហ្គុក រុញ ថេហ្យុង ចូលក្នុងហាងមិនគ្រប់រុញគេហួសទៅបន្ទប់ខាងក្រោយឯណោះ បុកគ្គលិក មិចនិងហ៊ានទៅតាមនោះ?
" បងយ៉ាងមិចនិង? នាំអូនមកទីនេះធ្វើអី? ចេញ! អូនទៅវិញ "
" ប្រញាប់ទៅរកអាម្នាក់ណា? លីសូវ៉ុន ឬ ជុង ហូស៊ុក? "
" ជុងហ្គុក!! បងគិតថាខ្ញុំជាស្អី? ខ្ញុំទៅវិញ ជីមីន ច្បាស់ជាអន់ចិត្តបើខ្ញុំមិននៅ "
" ជីមីន មិនថាទេបើនៅជាមួយបងនោះ "
" ហើយបងមកធ្វើអី? មិនទៅតាមសង្សារបងទៅ? "
" មិនចង់!! បងចង់នៅមើលប្រពន្ធវិញយ៉ាងមិច? មើលចុះទុកអោយនៅតែឯងមិនបានទេប្រុសរោមដូចស្រមោច "
" បងប្រចណ្ឌអូន? " ថេហ្យុង សំណួរទាំងញញឹម គេមិនបានខឹងនិងទង្វើររបស់ ជុងហ្គុក នោះទេ ។
" ជាប្តី! ឃើញបែបនេះយ៉ាងណាក៏មានចិត្តប្រចណ្ឌខ្លះចឹងហើយ ឬអូនមិនប្រចណ្ឌបងនិង ជីណា? "
" ក៏..... "
" ឆ្លើយអោយត្រង់តាមកុហក "
" មិនប្រចណ្ឌទេដឹង? "
" មាត់រឹង? " ចាប់បឺតមាត់ ថេហ្យុង ភ្លាមៗរៀបខ្លួនមិនទាន់ ណាមួយមិនគិតថានាយហ៊ាននោះទេព្រោះមិនមែននៅផ្ទះ ។
" អឹម... ជុងហ្គុក! បងធ្វើអី? " ថេហ្យុង និយាយពេលនាយដកមាត់ចេញ ។
" បឺតមាត់និងហើយ "
" នេះនៅហាងណាមិនមែននៅផ្ទះទេ "
" កន្លែងសំខាន់ដែរឬ? ពួកយើងជាប្តីប្រពន្ធគ្នាតើ! "
" តែក៏... "
" អ្នកណាអោយអូនមាត់រឹង? "
" ហើយចុះបើប្រចណ្ឌវាមិច? " ថេហ្យុង បង្ហើយតែម្តង ។
" ក៏គួរអោយស្រលាញ់នោះអី "
" គ្រាន់តែគួរតែទេឬ? "
YOU ARE READING
💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)
Romanceផ្តើមចេញពីការអាណិត យូរៗក៏ស្រលាញ់បាត់មុខមិនបាន ចេះប្រចណ្ឌហួងហែងដោយមិនដឹងខ្លួន Jeon Jungkook x Kim Taehyungq
