ព្រឹកថ្ងៃថ្មី...
រាងកាយអាក្រាតកំពុងគេងអោបគ្នាដោយមាន ភួយគ្របត្រឹមទ្រូង រាងក្រាស ជុងហ្គុក ភ្ញាក់ពីគេងមកសម្លឹងមើលមុខអ្នកកំពុងគេងលក់ក្នុងរង្វង់ដៃ ខ្លួន ពោរពេញដោយស្នាមជាំក្រហមតូចៗដែលនាយសន្សល់ទុកកាលពីយប់មិញ ។ ជុងហ្គុក មិនបាន និយាយអីនាយថើបថ្ងាស ថេហ្យុង មុននុងងើបទៅរៀបចំខ្លួនថ្ងៃនេះត្រូវចេញដំណើរពីព្រឹកផង ។
មួយសន្ទុះក្រោយរៀបចំរួចនាយបានដើរមក ដាស់ ថេហ្យុង បំណងគ្រាន់តែចង់ប្រាប់លាមុន និងទៅប៉ុណ្ណោះ ។
" ថេហា៎ "
" ហឹម.... " ថេហ្យុង ក្រហឹមមុននិងបើកភ្នែកទាំងមិនទាន់អស់ងងុយ ។
" បងទៅហើយណា "
" ទៅណា? "
" បងទៅបារាំង! "
" ហឹម? មែនហើយ.... ជុងហ្គុក! " ថេហ្យុង ស្ទុះឡើងដូចជាស្វាង ក៏ប្រហែលជាគេភ្លេចរឿងដែល ជុងហ្គុក ប្រាប់ពីម្សិលមិញនេះហើយ ។
" អូនយ៉ាងមិចនិង? "
" ចាំអូនបន្តិចទៅ "
" ថេ! មិនអីទេអូនគេងបន្តទៅ "
" អូនចង់ជូនដំណើរបង! ណាសុំអង្វរ "
" អា៎ៗ កុំចឹងអី បងចាំៗ ចឹងបងជួយណា "
" ហឹម!! " ថេហ្យុង ងក់ក្បាល ជុងហ្គុក ជួយបីរាងតូចទៅបន្ទប់ទឹក ។ ដោយ ថេហ្យុង ប្រាប់ថាមិនបានឈឺនាយក៏ចុះមកចាំនៅខាងក្រោយដោយមាន ឆាងបីន មកទីនេះដែរ ។
" សុំអញ្ចើញចាហ្វាយ "
" ចេញដំណើរម៉ោងប៉ុន្មាន? "
" ម៉ោង 8បាទ! នៅសល់ពេល 40នាទី "
" ចាំបន្តិចសិន! "
" ចាំអ្នកណា? នេះកុំប្រាប់អោយសោះថាអ្នកនាង ខាងជីណា ទៅដែរ? "
" ឆ្គួត! ចាំប្រពន្ធយើង! "
" ហាស? ស្តាប់ច្រលំទេដឹងនៀក? "
" អូនមកហើយ តោះទៅ! " ថេហ្យុង ចុះមកលឿនណាស់ព្រោះតែខ្លាច ជុងហ្គុក ចាំយូរខកដំណើរ ។
" អ្នកប្រុសគីម! សួរស្តីបាទ "
" លោក ឆាងបីន! សួរស្តី ជុងហ្គុក គាត់ទៅជាមួយបងដែរឬ? "
" ត្រូវហើយ! តែអូនស្គាល់ ឆាងបីន បានយ៉ាងមិច? "
" ក៏ធ្លាប់ជួបពីរបីដងដែរពេលទៅជាមួយម៉ាក់ "
" តែអ្នកប្រុសគីម ហៅខ្ញុំ ឆាងបីន ធម្មតាទៅបានហើយ "
" អូ៎!! "
" ហឹម....តោះទៅ... " ជុងហ្គុក កាន់ដៃ ថេហ្យុង ដើរទៅមុន ឆាងបីន ដើរតាមក្រោយ ប៉ារបស់ ជីហ៊ុន ជាអ្នកបើកឡាន ឆាងបីន អង្គុយបាំងមុខ ជុងហ្គុក និង ថេហ្យុង អង្គុយបាំងក្រោយ ។
តាមផ្លូវ ថេហ្យុង អង្គុយមិនសុខសោះនាំ ជុងហ្គុក និយាយបន្លំហើយនៅតែមិនភ្លេចទៀត គេចុករោយចង្កេះលើកមុនក៏ចឹងគ្រាន់តែអាចទ្រាំបាន ។
" ថេ! អូនកើតអី? " ជុងហ្គុក លូកកាន់ដៃ ថេហ្យុង និងសួរនាំ ឆាងបីន វិញលួចមើលហើយអៀនទាំងដែលធ្លាប់ឃើញ ជុងហ្គុក និង ជីណា លើសនេះផងគេមិនអៀន ។
" គឺអត់អីទេ "
" ឆាប់ប្រាប់មក! ឬអូនឈឺ...មែនទេ? បងប្រាប់ហើយថាកុំអោយមក "
" ចាហ្វាយបារម្ភយ៉ាងនេះផង? "
" ប្រពន្ធយើងមិនអោយយើងបារម្ភ? " លឺទេ? មួយប្រយោគនេះរលាយបេះដូង ថេហ្យុង ក្លាយជាផ្សែងអស់ គេកំពុងតែលង់ជ្រៅទៅៗហើយ ។
" អូនអត់ឈឺទេ! ពិតមែន! "
" ចឹងអូនកើតអី? អង្គុយមិនស្រួល? អង្គុយលើភ្លៅបងមកចឹង "
" មិនបាច់ទេ! អង្គុយបែបនេះហើយ "
" បើមិនស្រួលទៅវិញគេងសម្រាកមិនបាច់ទៅហាងទេ លឺទេ? "
" ហឹម!! " ថេហ្យុង ញញឹមនិងងក់ក្បាល ជុងហ្គុក អង្អែលសក់ ថេហ្យុង របៀបខ្នាញ់ ។ ទម្រាំដល់ប្រលានយន្តហោះក៏យូរគួរសមដែរ ថ្ងៃនេះពិសេសណាស់ដែលមានប្រពន្ធជូនមកដល់ទីនេះ ។
" បងទៅហើយ! មើលថែខ្លួនផង ហាមចូលផ្ទះមុនម៉ោង 6ល្ងាចវាគ្រោះថ្នាក់ណាស់ ដឹងហើយនៅ? ទៅមកណាអោយ ពូកាង ជូនទៅៗហាមទៅម្នាក់ឯង ដឹងហើយនៅ? "
" ដឹងហើយលោកម្ចាស់អើយ! ទៅដល់ទីនោះគឺបងអាចឆ្លៀតពេល Call មកប្រាប់អូនផងអូនគ្រាន់តែចង់ដឹងតែប៉ុណ្ណឹងទេ "
" បងច្បាស់ជាប្រាប់អូននៅពេលដែលបងទៅដល់! បងទៅហើយ " ជុងហ្គុក ថើបថ្ងាស ថេហ្យុង កណ្តាលហ្វូងមនុស្សរួចទាញគេមកអោបមុននិងត្រូវទៅ ។ បន្ទាន់ពី ជុងហ្គុក ទៅហើយ ថេហ្យុង ក៏ទៅហាងផ្ការតែម្តង ។
ВЫ ЧИТАЕТЕ
💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)
Любовные романыផ្តើមចេញពីការអាណិត យូរៗក៏ស្រលាញ់បាត់មុខមិនបាន ចេះប្រចណ្ឌហួងហែងដោយមិនដឹងខ្លួន Jeon Jungkook x Kim Taehyungq
