ភាគទី 31 : មិចក៏នាំចៅម៉ាក់រត់ចឹង?

17.3K 795 20
                                        

     ពេលថ្ងៃត្រង់នេះ ថេហ្យុង បានយកបាច់ផ្ការទៅអោយគេនៅក្រុមហ៊ុនមួយ គេមិនបានឡើងទៅខាងលើទេព្រោះមានអ្នកចាំទទួលវាស្រេច ។ គេដើរចេញមកវិញក៏មិនបានចាប់អារម្មណ៍អ្នកដែលដើរជ្រួលផ្លូវគេដែរ នេះជាពេលថ្ងៃត្រង់ ថេហ្យុង ដើរចេញពីក្រុមហ៊ុននោះចូលទៅហាងអាហារ មួយដែលនៅក្បែរនោះ អង្គុយញាំអីមួយសន្ទុះក៏បន្តចូល ម៉ាតជិតនោះដើម្បីទិញអីទៅញាំបន្ត ។ ទិញបានរបស់ញាំច្រើនគួរសមតែញាំតែមួយថ្ងៃនេះទេ មិនដឹងកូននេះជាកូនមនុស្សឬកូនជ្រូកទេញាំនោះញាំ។ ពោះរបស់គេក៏លេចជាមុនតិចដែរតែមិនគួរអោយចាប់អារម្មណ៍ទេព្រោះគេពាក់តែអាវរលុងៗ 
     ព្រោះថ្ងៃនេះអាកាសធាតុក្តៅពេកមកដល់ក្នុងឡានក្រុងមនុស្សក៏ណែនឡានគេក៏ដោះមួកចេញ។
" បងរកអូនឃើញហើយ " អ្នកកម្លោះដែលតាមមករហូតនោះបានឃើញពិតជារំភើបខ្លាំងមែនទែន បែបប្រាប់មិនត្រូវ ។ នាយចង់ចូលទៅរកពេលនេះតែទីកន្លែងមិនសាកសម ។ ឡានឈប់ត្រង់ចំណទមួយទៀត ថេហ្យុង ក៏ចុះនាយរហ័យចុះទៅតាម ថេហ្យុង ដើរបន្តទៅជារឿយៗរហូតដល់ហាងផ្ការមួយ តាមពិតទៅហាងនេះនៅម្តុំៗសណ្ឋាគាដែល នាយកក់សម្រាប់សម្រាកនៅទីនេះសោះ ។
    ថេហ្យុង បានចូលទៅក្នុងហាងនោះ ជុងហ្គុក មិនទាន់ចូលទៅេកភ្លាមនោះទេ នាយកំពុងលួចមើលថាតើ ថេហ្យុង ធ្វើអីខ្លះ? គេរស់នៅបែបណា? នៅទីនេះស្រួលឬពិបាក?
      ថេហ្យុង មកដល់អង្គុយសម្រាកបានបន្តិចក៏ដើរទៅចាក់ទឹកផឹក មិនទាន់បានផឹកផងស្រាប់តែវិលមុខរបូតដៃធ្លាក់កែវពីដៃដួលសន្លប់ភ្លាមៗ ជុងហ្គុក ភ័យណាស់នាយប្រញាប់រត់ចូលទៅក្នុងហាងនោះភ្លាម ។
" ថេហ៍....ដឹងខ្លួនឡើង ថេហ៍! អូនកើតអី?...បងនាំអូនទៅពេទ្យ " ជុងហ្គុក លើកបី ថេហ្យុង ចេញមកហៅតាក់សុីទៅមន្ទីរពេទ្យភ្លាម ។

      SKIP

    មកដល់មន្ទីតពេទ្យ ជុងហ្គុក អន្ទះសារចង់ឃើញពេទ្យពិនិត្យមួយសន្ទុះក៏ចេញមកប្រាប់ ។
" លោកគ្រូពេទ្យ "
" លោកជាសាច់ញាតិអ្នកជម្ងឺមែនទេ? "
" ខ្ញុំជាស្វាមីគេ! លោកគ្រូពេទ្យគេកើតអី? "
" មើលទៅលោកប៉ាមិនទាន់ដឹងទេ អបអរសាទរ លោកប៉ា ភរិយាលោកមានផ្ទៃពោះមួយខែនិងពីរ សប្តាហ៍ហើយ "
" លោកគ្រូពេទ្យថាមិច? "
" ភរិយាលោកមានឈាមជាអូមេហ្ការដែលជាមនុស្សប្រុសអាចពពោះបានលោកបានដឹងពីរឿង នេះមែនទេ? "
" បាទខ្ញុំដឹង! ចុះគេសន្លប់បែបនេះមិនប៉ះពាល់កូនមែនទេលោកគ្រូពេទ្យ? "
" អត់ទេ! គឺគ្រាន់តែក្តៅពេទ្យគេទន់ខ្សោយទើបខ្យល់គរ.សន្លប់បែបនេះ យល់ល្អកូនដំបូងគួរមើលថែអោយឋិតដល់ "
" បាទខ្ញុំអរគុណលោកគ្រូពេទ្យហើយ "
" ជាតួរនាទីរបស់ពេទ្យ លោកអាចចូលទៅមើល បានហើយ "
" អរគុណម្តងទៀត " ជុងហ្គុក ញញឹមខ្ចឹបដើរចូលទៅក្នុងបន្ទប់ ។ នាយដើរមកអង្គុយជិតគ្រែដែលមាន ថេហ្យុង កំពុងគេងនាយចាប់ដៃអ្នកដែលគេងលក់នោះមកថើប ទឹកភ្នែកនាយក៏ហូរចុះមក ដៃម្ខាងទៀត ទម្លាក់អង្អែលលើពោះរបស់ ថេហ្យុង ។
" កូនប៉ា... " និយាយបានតែប៉ុណ្ណឹងនាយអ៊ួលដើមករ.រកនិយាយលែងចេញ បើសិននាយរក ថេហ្យុង មិនឃើញនាយនិងស្តាយក្រោយមួយជីវិត បានជួបលើកនេះនាយមិនព្រមលែងដៃគេដាច់ខាត។
ជុងហ្គុក ជូតទឹកភ្នែកខ្លួនឯងចេញនិងទាក់ទងទៅម៉ាក់ របស់នាយ ។
" ហាឡូ ម៉ាក់! ខ្ញុំរក ថេហ្យុង ឃើញហើយ "
" ថាមិចកូន? ពិតមែនហេស? "
" បាទ! ពេលនេះខ្ញុំនៅមួយគេ...នៅមានរឿង មួយទៀត "
" មានរឿងអី? ថេហ្យុង មិនស្តាប់ហេតុផល កូនមែនទេ? មោះចាំម៉ាក់និយាយអោយ "
" មិនមែនចឹងទេម៉ាក់! គឺថា...ថេហ៍ មានកូនណាម៉ាក់" ជុងហ្គុក ជាអ្នកប្រាប់នេះក៏រំភើបខ្លាំងដែរ ។
" ហាស? ថេហ្យុង មានកូន..? អ្នកអូន សូយ៉ុន មកនេះអោយលឿនឡើង " អ្នកស្រីចន ស្រែកហៅម៉ាក់ ថេហ្យុង មក ។
" អ្នកបងមានការអី? "
" គឺ ថេហ្យុង មានកូន! "
" ថាមិចអ្នកបង? "
" ហៃយ៉ា...កូនប្រសារនេះក្បាលខូចណាស់នាំចៅម៉ាក់រត់ "
" ចឹងប៉ុណ្ណឹងសិនចុះម៉ាក់ " ជុងហ្គុក ដាក់ទូរសព្ទចុះព្រោះ ថេហ្យុង ដឹងខ្លួនហើយ នាយរហ័សដើរចូល មកមើល ។
" ថេហ៍! " ជុងហ្គុក ហៅដោយសម្លេងស្រាល ។ ថេហ្យុង មើលនាយបែបចម្ងល់ ឆ្ងល់ថាជានាយឬគេយល់សល់សប្តិ?
" អូនយ៉ាងមិចហើយ? មិនស្រួលត្រង់ណាទេ? " ជុងហ្គុក អោនចុះកាន់ដៃរបស់គេលើកឡើងបន្តិច ។
" ជុងហ្គុក "
" បាទ! គឺបង "
" មិចក៏បងនៅទីនេះ? "
" ចុះមិចក៏អូននៅទីនេះដែរ? "
" អូន.... "
" ថេហ៍! មិចក៏ធ្វើចឹង ហឹម? " ជុងហ្គុក អង្គុយចុះសួរនាំគេ នាយមិនខឹងមិនកម្រោលនោះទេ ។
" សុំទោស...ព្រោះគ្រាន់តែចង់អោយបងមានក្តីសុខតែប៉ុណ្ណោះ "
" ក្តីសុខបងគឺអូនណា ថេហ៍ "
" ចុះ អ្នកនាងខាង? នាងមានកូនជាមួយបង! បងមកតាមអូនធ្វើអី? "
" អត់ទេ ថេហ៍! នាងគ្មានកូនទេ ពួកយើងចប់គ្នាហើយពេលនេះបងមានតែអូនទេ "
" តែរឿងពួកយើងចប់ហើយ "
" អ្នកណាថាចប់? "
" អូនសុីញ៉េរលែងលះអោយបងហើយ "
" តែបងហែកវាចោលបាត់ហើយគិតយ៉ាងមិចទៅ? "
" ជុងហ្គុក បងកុំលេងសើច? "
" បងលេងសើចត្រង់ណា? "
" បង.... "
" បងស្រលាញ់អូន! " បីម៉ាត់នេះ ថេហ្យុង គាំងស្តូក បងស្រលាញ់អូនឬ? ជាពាក្យដែលគេចង់លឺបំផុត ចឹងនេះជាសុបិន្តច្បាស់ណាស់ ។
" តើអូននៅតែស្រលាញ់បងមែនទេ? "
" ជុងហ្គុក "
" សុំទោសអូនចំពោះរឿងកន្លងមកដែលបងមិនចាត់ចែងអោយដាច់ស្រេច សុំទោសដែលធ្វើអោយអូនឈឺចាប់ ធ្វើអោយអូនរងសម្ពាធ អូនត្រូវរត់គេចពីគេឯងព្រោះតែបង សុំទោសៗ " ជុងហ្គុក ដាក់ដៃ ថេហ្យុង ផ្អឹបនិងថ្ងាសខ្លួនឯងនៅពេលនាយអោនមុខ ចុះ ។ កាយវិការបញ្ជាក់ពីកំហុសខ្លួន សម្លេងរៀបរាប់បញ្ចេញពាក្យឈឺចាប់អោយ ថេហ្យុង ឃើញថានាយក៏ឈឺពេលដែលគេចាកចេញ ។ ថេហ្យុង មានតែយំ យំស្តាយទង្វើឆោតល្ងង់របស់ខ្លួនឯង ។
" ជុងហ្គុក ហុឹកៗ "
" កូនកុំយំទៀតអី! មិនល្អទេ " ជុងហ្គុក ងើបមុខមកជូតទឹកភ្នែកអោយអ្នកកំពុងគេងយំនោះ ។ ថេហ្យុង ស្រាប់តែងើបអង្គុយស្ទុះអោបនាយ គេពិតជានឹកនាយខ្លាងណាស់ ។
" ហុឹកៗ ជុងហ្គុក! អូនសុំទោសព្រោះអូនល្ងង់ អូនសុំទោសដែលចាកចេញ សុំទោស " ថេហ្យុង យំរៀបរាប់ពេលដែលកំពុងអោបនាយ ជុងហ្គុក អង្អែលខ្នងគេលួងលោមអោយឈប់យំ ។
" បានហើយ!! កុំយំពេកប្រយត្ន័កូនយំតាម " ជុងហ្គុក និយាយប៉ុណ្ណឹង ថេហ្យុង ស្រាប់តែលែងចេញពីនាយភ្លាម គេមើលមុខនាយចំៗ
" បង....ដឹង? "
" យ៉ាងមិច? អូនចង់បំបែកប៉ាកូនគេផងហេស? ក្មេងក្បាលខូច "
" គឺអូន........ "
" មិនបាច់និយាយ! កូនប៉ា...នេះនឹកប៉ាឬអត់ហឹម? នៅជាមួយ Mommy មានធ្វើបាប Mommy ទេកូន? " ជុងហ្គុក អោនមកជិតពោះ ថេហ្យុង និយាយបណ្តើរអង្អែលពោះគេបណ្តើរដែេធ្វើអោយគេអៀនស្ទើស្លាប់ ។
" ជុងហ្គុក បានហើយ "
" ថេហ៍! "
" ហឹម? "
" បងស្រលាញ់អូន! "
" ស្រលាញ់អូនឬកូន? "
" បងស្រលាញ់អូននិងកូន "
" ហិហិ " ថេហ្យុង សើចបន្តិច នាយពិតជានឹកសម្លេងសើចនិងស្នាមញញឹមនេះណាស់ ។
" សើចអី? "
" បងស្រលាញ់អូនពិតមែនហេស? "
" ស្រលាញ់ខ្លាំងណាស់ តើបញ្ជាក់បែបណា? "
" ស្រលាញ់ពីពេលណា? "
" មិនដឹងដែរ ដឹងត្រឹមថាហួងហែងអូន យូរៗក៏នឹកតែអូន ចង់ជួបតែអូន ចង់ក្បែរតែអូនម្នាក់គត់គ្រប់ពេល កុំចាកចោលបងទៀតអីណា បងពិតជារស់មិនបានបើគ្មានអូន "
" ជុងហ្គុក "
" បងកំពុងសារភាពស្នេហ៍ដាក់ភរិយាខ្លួនឯងមែនទេនៀក!? "
" ហើយមិចទៀត? "
" អូននិយាយថាស្រលាញ់បងមក "
" អត់ "
" និយាយភ្លាម "
" អត់និយាយ "
" មាត់រឹងណាស់ ហឹម " ជុងហ្គុក ទាញ ថេហ្យុង មកបឺតមាត់របស់គេខ្លាំងៗ នេះនឹកស្ទើឆ្គួតទៅហើយ។
" ហឹម...បានហើយ ជុងហ្គុក " ថេហ្យុង រុញ នាយចេញ ។
" ហេតុអី? បងនឹកអូនស្ទើស្លាប់ទៅហើយ "
" បងស្គមច្រើនណាស់ " ថេហ្យុង ក្រសោបមុខ នាយពេលនិយាយ ។
" ព្រោះនឹកអូនពេក "
" នេះជាសម្តីប្រុសព្រាន "
" ព្រានម្នាក់នោះកែខ្លួនហើយ "
" ចឹងហ្អរ៎.... "
" ថេហា៎! "
" ហឹម? "
" បងស្រលាញ់អូន "
" បងចេះតែយ៉ាងមិច? "
" បងស្រលាញ់អូនៗៗៗៗ "
" មនុស្សឆ្គួត "
" ឆ្គួតព្រោះអូន "
" អើយ....បានហើយ "
" អូនថាមើលកូនយើងប្រុសឬស្រី? "
" មិនដឹង! "
" អូនចង់បានប្រុសឬស្រី  "
" ប្រុសឬស្រីអោយតែជាកូនយើង "
" ពិតមែនហើយ " ជុងហ្គុក ញញឹមខ្ចឹប
" ជុងហ្គុក "
" បាទ? "
" អូនឃ្លាន "
" បងទៅទិញអីអោយអូនញាំ អូនសម្រាកចុះណា "
" ហឹម! " ថេហ្យុង ងក់ក្បាលតិចៗ ជុងហ្គុក រហ័សងើបចេញទៅរកទិញអីមកអោយគេញាំ ។ មើលចុះមួយរយៈមុនញាំច្រើនព្រោះតែចាញ់កូនសោះ ។ ពេលនេះអាចត្រូវគ្នាវិញ ជុងហ្គុក យល់ថាខ្លួនសំណាងបំផុត នាយសន្យាថ្នាក់ថ្នម ថេហ្យុង ទាំងកាយទាំងចិត្ត មិនអោយគេពិបាក មិនអោយគេយំដោយសារនាយទៀតទេ ។

To be continue

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now