នៅពេលព្រឹិក ជុងហ្គុក ភ្ញាក់មកលឺសម្លេងក្អួតរបស់ ថេហ្យុង ម្តងទៀតហើយនាយរហ័សចូលទៅជួយមើល ។
" ថេហ៍! អូនមិនស្រួលខ្លាំងណាស់ហើយ ទៅពេទ្យពិនិត្យទៅណាបងជូនទៅ "
" អូនអត់អីទេ ក្អួតតែពេលព្រឹកពេលថ្ងៃបានញាំអីហើយអូនមានអីឯណា "
" បែបនិងក៏មិនបានដែរណា ប្រយត្ន័កើតអីមិនស្រួលទៅគិតយ៉ាងមិច? "
" បើស្អែកនៅតែចឹងទៀតអូននិងទៅពេទ្យ "
" ច្បាស់ឬអត់? "
" ហឹម!! បងរៀបចំខ្លួនចុះអូនទៅរៀបចំអាហារពេលព្រឹកអោយបង "
" មិនបាច់ទេ បងប្រាប់អោយមីងធ្វើវារាល់ព្រឹក ហើយ អូនមើលថែខ្លួនអោយល្អទៅ "
" តែអូនពិតជាចង់អោយស្វាមីអូនញាំអាហារដែលអូនធ្វើរាល់ថ្ងៃ "
" តែបងបារម្ភពីសុខភាពប្រពន្ធបងជាង "
" ក៏បានៗ បងរៀបចំខ្លួនចុះ " ថេហ្យុង ចេញមកវិញរៀបចំប្រមូលសម្លៀកបំពាក់ដែលប្រើរួចទុកក្នុងកន្ទ្រក់ដើម្បីអោយមីងមេផ្ទះយកទៅបោកគក់ ។ អាវសឺមីដែល ជុងហ្គុក ពាក់កាលពីម្សិលមិញនោះគឺពណ៌សរ ថេហ្យុង លើកវាមកប្រទះឃើញស្នាមក្រេមនៅលើអាវ ចុះក្រែងថាម្សិលមិញទៅជួបអតិថិជន? ឬជាលេសទៅរក ខាងជីណា? គ្រាន់តែឃើញទឹកភ្នែកវាសឹងតែហូរមកទៅហើយ ដោយសារការយកចិត្តទុកដាក់របស់ ជុងហ្គុក មកលើគេច្រើនពេក គេភ្លេចបាត់ទៅហើយថា ជុងហ្គុក និង ជីណា នៅតែទាក់ទងគ្នា ។ នេះរៀបលារជិតពីរខែទៅហើយតែ...ពួកគេមិនបានបែកគ្នាទេ? ចុះ ជុងហ្គុក ទុកគេជាអី? ខំគិតមករហូតថា ជុងហ្គុក ស្រលាញ់ខ្លួន តែតាមពិតជាគ្រាន់តែជាការគិតរបស់គេម្នាក់ឯងមែនទេ?
" អត់ទេ គីម ថេហ្យុង មិនអាចគិតតែផ្តាសទេ អាចមិនមែនទៅជួប ខាងជីណា ក៏ថាបាន " ថេហ្យុង ជូតទឹកភ្នែកដែលហូរចុះមិញនេះចេញ បោសវាស គំនិតអវិជ្ជមានចេញពីខួរក្បាលដែរ ។ ប្រមូលរួចចុះទៅចាំ ជុងហ្គុក នៅខាងក្រោមមុន ។
មួយសន្ទុះក្រោយ ជុងហ្គុក ចុះមកដល់ពួកគេអង្កុយញាំអាហារពេលព្រឹក ជុងហ្គុក មើលទៅមុខ ថេហ្យុង មិនស្រស់សោះជាហេតុអោយនាយពិបាកទៅតាមដែរ ។
" ថេហ៍ ទឹកមុខអូនមិនល្អសោះ បងថាទៅពេទ្យថ្ងៃនេះទៅ "
" ទេ! ថ្ងៃនេះអូនទៅផ្ទះម៉ាក់ ចាំស្អែកទៅថ្ងៃនេះត្រូវមើលឥវ៉ាន់ដែលទើបដាក់មកទៀត "
" ក៏បានបើអូនមិនអីចាំស្អែកក៏បាន "
" ហឹម!! " ថេហ្យុង ងក់ក្បាលនិងញាំបន្តរួចរាល់ ជុងហ្គុក ក៏ទៅធ្វើការបាត់ ។ ថេហ្យុង នៅសង្ងំអង្គុយ ស្ងៀមមិនដឹងជាគុតអីសោះ ជីហ៊ុន រៀបនិងទៅរៀនគេបានយកអីញាំមកអោយ ថេហ្យុង ដែរ ។
" លោកប្រុសតូច! កុំគិតច្រើនពេក មើលចុះមុខ លែងស្អាតហើយ "
" ចុះបើលែងស្អាតហើយ..? "
" ប្តីនិងទៅរកស្រីក្រៅ លលេងទេ...លោកប្រុសតូច ជឿខ្ញុំទៅកុំគិតច្រើនពេក បើសិនជាលោកប្រុសតូចជាស្រីវិញ មុខមាត់ស្លេកស្លាំងគេថាអ្នកចាញ់កូនហើយ ហើយបើសិនជាចាញ់អូនមែនគិតច្រើនវាប៉ះពាល់កូនទៀតផង "
" ដឹងច្រើនណាស់យើងនិង "
" ខ្ញុំរៀនពេទ្យណាលោកប្រុសតូច "
" អរ...ចឹងហេស! រៀនដល់ណាហើយ? "
" ជិតចូលឆ្នាំទី2 ហើយបានគុណបុណ្យលោកប្រុសធំអោយខ្ញុំរៀនបានខ្ពស់ "
" ហឹម! ខំរៀនណា "
" បាទ ចឹងខ្ញុំទៅរៀនហើយ "
" ហឹម! "
ក្រោយ ជីហ៊ុន ចេញទៅមួយសន្ទុះក្រោយមកផ្ទះក៏ស្ងាត់ដោយសារមីងក៏ទៅផ្សារបាត់ទៀត ថេហ្យុង ក៏មិនទាន់ដល់ពេលទៅផ្ទះម៉ាក់គេដែរ ។ ម៉ោងប្រហែលជាង 9 មីងបានមកវិញ ថេហ្យុង នៅខាងក្រោយកន្លែងដែលគេចូលចិត្តទៅអង្គុយទីនោះ ។
" លោកប្រុសតូច! មានមនុស្សមករកចា៎ "
" អ្នកណាគេមីង? "
" ជាមនុស្សស្រី! "
" ហឹម? " ថេហ្យុង ក៏មកខាងក្នុងផ្ទះវិញទៅកន្លែងសាឡុងទទួលភ្ញៀវជាមួយវត្តមានស្រីស្អាត (មុខដូចត្មាត) កំពុងរងចាំ ។
" អ្នកនាង ខាងជីណា? "
" សួរស្តី! " នាងញញឹមដាក់ ថេហ្យុង ។ មើលចុះនាងកាន់តែហ៊ានគ្រាន់តែបាន ជុងហ្គុក យកចិត្តតែបន្តិចសោះ នាងហ៊ានមកដល់ផ្ទះនេះ ។
" អ្នកនាងមានការអី? "
" មិនអញ្ចើញភ្ញៀវអង្គុយលេងទេឬ? "
" មើលទៅខ្ញុំមិនបាច់អញ្ចើញក៏នាងអង្គុយស្រាប់ហើយ " ថេហ្យុង ដើរមកអង្គុយ ជីណា ក៏អង្គុយតាមក្រោយ ។
" មានការអីនិយាយមក ខ្ញុំមានការត្រូវចេញក្រៅ "
" គ្មានអីធំដុំទេ...គ្រាន់តែ...នេះ " ជីណា យកក្រវ៉ាត់ករ.ចេញពីការបូបនាងមកដាក់លើតុ ។
" ជារបស់ស្វាមីឯង គាត់ភ្លេចនៅ Condo ខ្ញុំយប់មិញនេះ " ជីណា ញញឹមឌឺដង ។ គ្រាន់តែបានដឹងលឺភ្លាម ថេហ្យុងសឹងតែគាំងនិយាយលែងចេញ ការគិតរបស់គេជាការពិត នាយទៅរកនាង នាយកុហកគេ ។
" អរ...អរគុណដែលខំឧស្សាហ៍យកមកអោយដល់ផ្ទះប៉ុន្តែថ្ងៃក្រោយមិនបាច់ក៏បាន ត្រឹមរបស់ធម្មតាៗ បែបនេះ ជុងហ្គុក ប្រើតែម្តងពីរដងគាត់បោះចោលហើយព្រោះវាងាយរកទិញ " ថេហ្យុង ញញឹមតប ទាំងក្នុងចិត្តកំពុងប្រេះបែក ។ ឯ ជីណា កាលបើលឺបែបនេះក៏ក្តៅមិនស្ទើរដែរ ។
" តែរបស់ស្អាត ជុងហ្គុក ច្បាស់ជាជាប់ចិត្ត "
" គ្មានអ្វីនៅល្អស្អាតស្ថិតស្ថេរនោះទេអ្នកនាង ខាងជីណា របស់តែគែប្រើប្រាស់ច្រើនដងគេទ្រលាន់និងវាហើយគេក៏និងបោះចោលពិសេសរបស់ដលនាយ រកបាននិងរបស់ដែលគេហ៊ុចអោយដល់កន្លែងដូចខ្ញុំនិយាយមុននេះចឹង "
" តែយ៉ាងណាគេនៅតែជ្រើសប្រើរបស់ដែល បានមកមុនមិនបោះចោលទោះបានរបស់ថ្មី អេ...ឬមួយគេធុញរបស់ថ្មីមិនត្រូវចិត្តគេទេដឹងទើបអោបក្រសោបរបស់ចាស់? អ៊ួយ...ទីនេះដូចជារាងក្រៅណាស់ " ជីណា វែកសក់បង្ហាញស្នាមជាំលើស្មាររបស់នាង លើកនេះស្ទើក្អួតឈាម ។
" មិនដែលដឹងសោះថាស្វាមីខ្ញុំរស់និយមអន់ៗប្រើរបស់ហួសឌីឡេ "
" នែឯង... " ជីណា ច្រឡោត ។
" អរ...មែនហើយគាត់ភ្លេចតែក្រវ៉ាត់ករ.ទេឬ? មាន ភ្លេចប្រអប់ស្រោមអនាម័យដែរឬអត់? បើភ្លេចសូមរំខានអ្នកនាងជួយបោះចោលអោយផង ព្រោះខ្លួនស្រីក្រមុំផងបើអ្នកអនាម័យចូលទៅសម្អាតបន្ទប់ឃើញខ្មាសគេ "
" អា...ឯង...ចង់មើលងាយខ្ញុំមែនទេ? គ្រាន់តែជាក្មេងប្រុសកូនអ្នក្ររៀបការចូលគ្រួសារអ្នកមានដើម្បីតោងទាមគេ "
" សំខាន់មានម្តាយក្មេកស្រលាញ់តាមចិត្តចង់បានអីក៏បាន ចង់បានពេលណាបានពេលនិង...បើទោះខ្ញុំកូនអ្នកក្រក៏ខ្ញុំមានភាពថ្លៃថ្នូរក្នុងខ្លួន ខ្ញុំជាប្រុសតែក៏មិនបានធ្វើខ្លួនផ្តេសផ្តាសដើរលេងយប់ប្រលប់បណ្តើរប្តីគេឯងបំបាក់មុខគ្រួសារខ្ញុំដែរ "
" អាយ៎...គីម ថេហ្យុង "
" មែនហើយខ្ញុំ គីម ថេហ្យុង "
" ហុឹស...ចាំមើលទៅថ្ងៃណាមួយ ជុងហ្គុក និងទាត់ក្បាលឯងចេញពីផ្ទះ "
" ខ្ញុំក៏និងចាំមើល " ថេហ្យុង នៅតែញញឹម ។
" អាយ! " នាងស្រែកមុននិងចេញពីទីនេះទៅវិញ ។ ក្រោយនាងចេញទៅ ថេហ្យុង ទន់ជើងអង្គុយយំ គេមិនអាចធ្វើអីបានទាំងអស់គ្រប់យ៉ាងវាស្រេចតែលើ ជុងហ្គុក គេវិញគឺគ្មានសិទ្ធ ។
SKIP
ជីណា ក្រោយចេញពីផ្ទះនោះហើយនាងទៅក្រុម ហ៊ុនប៉ារបស់នាងយកឯកសារទៅអោយ ជុងហ្គុក យ៉ាងងាយបំផុត តែ ជុងហ្គុក មិនអោយនាងមកក្រុមហ៊ុនទេ គឺណាត់ជួបនៅខាងក្រៅ ។ ចៃដន្យដែល សូវ៉ុន បានឃើញនាយបានថតរូបអោយ ថេហ្យុង មើលព្រោះតែនាយចង់ ថេហ្យុង មកវិញ ។
តើថ្ងៃនេះជាថ្ងៃស្អីរបស់ ថេហ្យុង? មានតែភាពឈឺចាប់ជាន់ពីលើគ្នា ។
ក្រោយបានឯកសារហើយ ជុងហ្គុក ក៏ត្រលប់មកវិញធ្វើការយ៉ាងរំភើយ ។
" ឆាងបីន រៀបចំឯកសារទៅយើងទៅ LA អោយបានឆាប់បំផុត "
" បាទចាហ្វាយ! តែបញ្ចប់ការងារលើកនេះអាចសម្រាកបានហើយមែនទេចាហ្វាយ? "
" មែន! ពួកយើងអាចសម្រាកមួយសប្តាហ៍ក្រោយពេលយើងមកពី LA វិញ "
" ប្រសើណាស់ចាហ្វាយ "
" ដល់ពេលនោះយើងក៏និងរៀបចំជីវិតយើងសារថ្មី អោយបានល្អប្រសើជាងនេះ "
" ជាមួយអ្នកណា? "
" សួរដូចឡប់! ជាមួយប្រពន្ធយើងនិងហើយ "
" សប្បាយចិត្តណាស់ចាហ្វាយអើយ "
" ស្អីរបស់ឯង? "
" ខ្ញុំនិងលេខាលី ក៏ជិតមានដំណឹងល្អដែរ "
" អបអរឯងដូចគ្នា "
" អរគុណហើយចាហ្វាយ "
" ទៅធ្វើការចុះ "
" តែបើរៀបចំអោយលឿននោះគឺ 2ថ្ងៃទៀតអាចទៅបានហើយ ចាហ្វាយទាក់ទងការណាត់ប្រជុំអោយបានរួចរាល់ហើយចាហ្វាយប្រញាប់ខ្លាំង ខ្ញុំនិងលេខាលី ក៏រៀបចំប្រញាប់អោយដែរ "
" រៀបចំមក "
" បាទ " ឆាបីងចេញទៅវិញ ជុងហ្គុក សង្ងំធ្វើការ បន្តិចក៏មានលេខអ្នកផ្ទះ Call មក ។
" ហាឡូ ម៉ាក់! "
" យប់នេះ ថេហ្យុង គេងទៅផ្ទះធំ "
" ហេតុអីទៅម៉ាក់? "
" គេនឹកម៉ាក់គេ យប់នេះ ថេហ្យុង គេងជាមួយម៉ាក់ របស់គេហើយកូនមិនបាច់មកទទួលគេទេ "
" នឹកគ្រាន់តែទៅលឹងបានហើយចាំបាច់គេង? មិនមែនបែកគ្នារាប់ឆ្នាំឯណា? "
" មិនដឹងទេ! ម៉ាក់យល់ព្រមហើយ "
" ម៉ាក់ហា៎... ចឹងខ្ញុំទៅគេងទីនោះដែរ "
" ស្អីរបស់ឯងបាត់ប្រពន្ធមួយថ្ងៃមិនបានឬយ៉ាងមិចហាស? "
" បាត់មិនបានទេ! ប៉ុណ្ណឹងចុះខ្ញុំធ្វើការ កុំភ្លេចអោយគេរៀបចំបន្ទប់ខ្ញុំផង " ជុងហ្គុក និយាយចប់ដាក់ចុះមិនអោយតបទាន់ ។
" ឃើញទេបងប្រាប់ហើយមិនជឿ " លោកចន
" អូនគ្រាន់តែចង់ប្រាប់ខ្លាចគេរក " អ្នកស្រីចន
" ហាមមិនបានទេកូនមួយនេះ " លោកចន
" សម្រេចថាបានគេងជាមួយគ្នាឬអត់ម៉ាក់កូននិង? " អ្នកស្រីចន
" ខ្ញុំគេងជាមួយម៉ាក់ហើយ គាត់មកក៏មកតែគាត់ចុះ "
" ថាមិនបានខឹងគ្នាតែមើលសម្តីចុះកូននេះ " អ្នកជាម្តាយហួសចិត្តនិងកូន គេនៅក្មេករឿងង៉ង៉ក់ច្បាស់ជា មានចឹងហើយ មើលចុះខំគេចមកគេងជាមួយម៉ាក់ផង ។
To be continue.....
YOU ARE READING
💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)
Romanceផ្តើមចេញពីការអាណិត យូរៗក៏ស្រលាញ់បាត់មុខមិនបាន ចេះប្រចណ្ឌហួងហែងដោយមិនដឹងខ្លួន Jeon Jungkook x Kim Taehyungq
