ងាកទៅមើល ថេហ្យុង វិញកំពុងនៅក្នុងហាងម្នាក់ឯងថ្មាលនេះអុំស្រីនិងលោកយាយទៅញាំបាយ អស់ហើយគេនៅញាំនៅហាងម្នាក់ឯង ហាងនេះក៏ជាហាងដែលគ្រួសារ ចន ជាអ្នកជួយដែរ ។ ម៉ាក់ ថេហ្យុង ចង់អោយពួកគាត់ទៅរស់នៅសេអ៊ូលជាមួយគ្នាតែគាត់មិនចង់ចោលស្រុកកណើត បែបនេះទើបមានជំនួយមកអោយបើកហាងផ្ការនៅ ថេហ្គូរនេះជារបររកសុីចិញ្ចឹមជីវិត ដោយមានអុំស្រីដែលជាបងស្រីរបស់ម៉ាក់ ថេហ្យុង ជាអ្នករៀបចំគ្រប់គ្រង ។ យល់ថាកន្លែងគ្រោះថ្នាក់បំផុតជាកន្លែងដែលមានសុវត្ថិភាពបំផុត ទីនេះជាកន្លែងដែលម៉ាក់គេនឹកដល់មុនគេគ្រប់គ្នាច្បាស់ជាគិតថា គេមិចនិងអាចមកទីនេះនោះ បែបនេះទើប ថេហ្យុង ជ្រើសទីនេះ? ប៉ុន្តែហេតុអីគេជ្រើសរត់គេចមិនទៅបរទេស? ព្រោះតែកូននេះហើយ...មិនអាចរៀនផងពរពោះផង ក៏មិនទាន់អោយអ្នកណាបានដឹង ហេតុអីគេមិនប្រាប់អ្នកផ្ទះ? ព្រោះខ្លាចមានរឿងមិនដាច់ស្រេចជាមួយ ជុងហ្គុក បើខាងនេះក៏កូនខាង នោះក៏កូនចឹងចុងក្រោយត្រូវរស់នៅជាមួយគ្នាបីនាក់ឬ? គេមិនអាចទទួលយកបានទេ សុខចិត្តចាកចេញចាំពេលបង្កើតកូននេះហើយទើបគេទៅវិញ គេមិនចង់អោយអ្នកណាមកទទួលខុសត្រូវទេ ម៉ាក់គេចិញ្ចឹមគេម្នាក់ឯងបាន គេច្បាស់ជាអាចចិញ្ចឹមកូន នេះម្នាក់ឯងបានដូចគ្នា ។
       ក្រោយបានលឺសម្លេង ជុងហ្គុក គេគ្មានអីក្រៅពីអង្គុយយំនោះទេ នឹកណាស់ចង់ប៉ះចង់អោប ប៉ុន្តែបែបនេះទើបអាចឆាប់ដាច់មិនអោយមានរឿងរញ៉េរញ៉ៃកើតឡើង ។ មួយទៀតនៅទីនេះគេមិនបានប្រាប់អ្នកណាថាមានកូននោះទេ គ្រាន់តែសុំរស់នៅមួយរយៈផ្អែកតាមហេតុផលផ្សេងៗ ដែលគេបង្កើតឡើងនិងសុំកុំអោយប្រាប់ម៉ាក់របស់គេផង ។
" អូនសុំទោស ជុងហ្គុក អូនសុំទោស " សម្លេងយំនិងបន្ទោសខ្លួនឯង វាគ្មានអីក្រៅពីឈឺចាប់នោះទេ ប៉ុន្តែ ថេហ្យុង ព្យាយាមមិនគិតច្រើនក៏ដើម្បីកូនរបស់គេដែរ ។ រាល់ថ្ងៃញាំច្រើនតាមទម្លាប់ លុយរបស់គេនៅក្នុងកុងមានច្រើនណាស់ ជុងហ្គុក តែងអោយរហូតគេមិនចង់ប្រើវាតែចាំបាច់ព្រោះកូនគេឃ្លាន ។
                                   SKIP 
                                   ថ្ងៃបន្ទាប់កន្លងទៅ ដោយសារការប្រជុំនៅ LA បញ្ចប់និងអនុញាតិអោយបុគ្គលិកសម្រាករយៈពេលមួយសប្តាហ៍ ពេលនេះ ជុងហ្គុក មិនបានចេញទៅណាក្រៅពីសង្ងំនៅផ្ទះនោះទេ នាយចង់ទៅរក ថេហ្យុង តែម៉ាក់របស់នាយប្រាប់អោយដោះលែង ថេហ្យុង អោយប្អូនរកអនាគតខ្លួនឯង នាយក៏គិតថានាយមានចំណែកបំផ្លាញអនាគតនិងក្តីស្រម៉ៃរបស់ ថេហ្យុង ដោយសាររឿងរៀបការដោយសារគំនិតរាក់ៗរបស់នាយ ពេលនេះទោះនឹកស្ទើរស្លាប់ នាយបានត្រឹមតែគេងមើលរូបថតចំណែកសំបុត្រលែងលះនាយហែកចោកបាត់ទៅហើយ ។ 
     ជុងហ្គុក រស់នៅជាមួយភាពស្ងប់ស្ងាត់ ជួបមិត្តភក្តិក៏មិនសូវនិយាយដូចមុន ហូស៊ុក និង យ៉ុនហ្គី ក៏មិនដឹងត្រូវជួយយ៉ាងមិចបើគ្រប់គ្នាគ្មានអ្នកណាដឹងថា ថេហ្យុង នៅឯណាផងសូម្បីម៉ាក់គេក៏មិនដឹង ទាក់ទងលែងបានទៀត បើពួកគេដឹងពួកគេនិងទៅចាប់ ថេហ្យុង មកដាក់ចំពោះមុខនាយអោយអោបថើបអោយអស់ចិត្ត ។
" ឈប់ធ្វើមុខងាប់ទៅ " ហូស៊ុក
" យើងនឹកគេ "
" ឯងធ្វើចិត្តមិនទាន់បានយើងដឹង តែឯងកុំស្មុគស្មាញពេកអី "
" យើងទៅផ្ទះហើយ "
" យើងទៅដែរ យើងកំដរឯងផឹកចុះ "
" អត់ទេ! យើងមិនផឹកទៀតទេ ថេហ៍ មិនចូលចិត្តក្លិនស្រារទេ "
" តែ ថេហ្យុង មិនបាននៅនោះទេ ជុងហ្គុក "
" យើងទៅហើយ " ជុងហ្គុក មិនខ្វល់នាយ ក៏ដើរចេញទៅហាងទៅឡានបើកចេញទៅផ្ទះ ជីមីន អាណិតចង់យំតាមទៅហើយ ហេតុអីស្នេហាពួកគេទៅជាបែបនេះ? ហេតុអី ថេហ្យុង របស់គេមិនអាចទទួលបានក្តីសុខ? 
                                      
                                   
                                              YOU ARE READING
💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)
Romanceផ្តើមចេញពីការអាណិត យូរៗក៏ស្រលាញ់បាត់មុខមិនបាន ចេះប្រចណ្ឌហួងហែងដោយមិនដឹងខ្លួន Jeon Jungkook x Kim Taehyungq
 
                                               
                                                  