" Ending Episode "

6.8K 480 13
                                    


ធ្មិចបើកៗថ្ងៃដែលJungKookបានរង់ចាំនោះក៏បានមកដល់ ពិធីរៀបការរបស់គេនិងTaehyungត្រូវរៀប
ចំឡើងនៅសណ្ឋាគារផ្កាយប្រាំមួយកន្លែង យ៉ាង
អធឹកអធម មានភ្ញៀវចូលរួមច្រើនកុះករ។

ពេលនេះកូនកម្លោះទាំងពីរកំពុងតែអង្គុយនៅក្នុង
បន្ទប់តែងខ្លួនរៀងៗខ្លួន រង់ចាំឲ្យពេលាមកដល់រួច
មកពិធីនឹងចាប់ផ្ដើមហើយពួកគេនិងក្លាយជាប្ដីប្រពន្ធនិងគ្នាតាមច្បាប់ជាផ្លូវការ។

« ថេយ៍...» JungKookឈរញញឹមសម្លឹងមើលទៅរាងតូចស្លៀកឈុតពណ៍.សដូចជារាជបុត្រតូចដែលកំពុងតែដើរមករកគេដោយមានYoonGi
ជាអ្នកកាន់ដៃមកជំនួស ព្រោះដឹងស្រាប់ហើយថាថេយ៍គ្មានប៉ានោះទេ ចំណែកអ្នកម៉ាក់របស់គេវិញក៏អង្គុយសម្លឹងទៅកូនប្រុសតែម្នាក់គត់របស់ខ្លួនទាំងញញឹមរលីងរលោងឡើងមក។

ទីបំផុតកូនប្រុសរបស់គាត់បានរកឃើញដៃគូម្នាក់
ច្បាស់លាស់ពិតប្រាកដហើយ ហើយក៏សង្ឃឹមថា
ពួកគេនិងស្រឡាញ់ រស់នៅជាមួយគ្នារហូតទៅ

« បងផ្ញើរប្អូនផងណាJungKook » YoonGiហុច
ដៃរបស់Taehyungឲ្យទៅរាងក្រាស់រួចនិយាយប្រាប់នាយ ថ្វីត្បិតតែពួកគេមិនមែនជាបងប្អូនបង្កើត
តែនាយស្រឡាញ់ មើលថែTaeTaeក្មេងឆ្នាស់ម្នាក់
នេះណាស់ដូចជាប្អូនបង្កើតយ៉ាងអញ្ចឹង។

« បាទHyung » JungKookញញឹមទទួល គេសន្យានិងខ្លួនឯង និងម៉ាក់របស់ថេយ៍រួចហើយថា
និងមើលថែមនុស្សម្នាក់នេះឲ្យល្អជាទីបំផុត ធ្វើឲ្យគេ
មានតែក្ដីសុខនិងមិនបង្កើតកំហុសទៀតនោះទេ

មិនយូរប៉ុន្មានពិធីក៏ចាប់ផ្ដើមទៅតាមលំដាប់លំដោយរហូតដល់ជិតយប់ជ្រៅបញ្ចប់ដោយពិធីចុះអេតាស៊ីវិលនិងPartyជាមួយមិត្តភក្តិគ្នាឯងបន្តិចបន្តួច

<< ប្រមាណជិតមួយឆ្នាំក្រោយមក >>

<<ផាំងងង>>

« ថាម៉េច? គម្រោងត្រូវគេលួចបាត់អញ្ចឹងហេ៎ស?»
រាងសង្ហារដែលកំពុងតែអង្គុយធ្វើការ ស្រាប់តែទះតុ
ផាំង ក្ដៅក្រហាយឡើងមកពេលឮពីអ្វីដែលកូនចៅ
ខ្លួនខលមកប្រាប់ គម្រោងខុនដូថ្មីរបស់គេត្រូវលួច
បាត់អញ្ចឹងហេ៎ស? នេះមិនមែនគម្រោងតូចតាច
ឯណា?

លោកប្រុសលេខា (ចប់)Where stories live. Discover now