''Part 13''

4.5K 361 2
                                    


    ជាច្រើនថ្ងៃបានកន្លងផុតទៅចំណែកឯJungKook
និងTaehyungក៏បានមកសេអ៊ូលធ្វើការធម្មតាដូចមុន
ណាស់តែJungKookចាប់តាំងពីមកដល់សេអ៊ូលមក
នាយរឹតតែតាមTaehyungស្អិតជាងមុនទៅទៀត
ទៅណាក៏ទៅតាម រឿងហួងហែង ប៉ិនប្រច័ណ្ឌគឺ
លេខមួយហើយ។

« តោះ!! » Taehyungរត់ពីក្នុងផ្ទះរបស់គេមករក
JungKookដែលកំពុងតែអង្គុយរង់ចាំគេនៅក្នុងឡាន
ព្រោះប៉ុន្មានថ្ងៃនេះនាយសុំមកទទួលគេទៅធ្វើការ
ហើយក៏ជាអ្នកដែលជូនគេត្រឡប់មកផ្ទះដូចគ្នា និយាយទៅម៉ោង7ព្រឹកមិនទាន់ទេJungKookមក
ដល់ខាងមុខផ្ទះគេបាត់ទៅហើយ។

« Morning Kissសិន!!» JungKookនិយាយ
ហើយក៏បំប៉ោងថ្ពាល់ខ្លួនឯងខិតមុខទៅរកTaeដើម្បី
ឲ្យគេថើបថ្ពាល់របស់ខ្លួនគឺវាតែងតែបែបនេះរាល់ព្រឹក
ជួនកាលថ្ងៃសម្រាកJungKookក៏មកអង្គុយសំកុក
នៅផ្ទះTaehyungតាំងពីព្រឹកទល់ល្ងាចទើបនាយ
ទៅវិញ ហើយរឿងទំនាក់ទំនងរវាងTaehyungនិង
JungKookនោះម៉ាក់របស់Taeក៏ដឹងអស់ហើយ គាត់ក៏មិនបានថាអ្វីដែរមានតែពេញចិត្តនិងចរឹកគួរឲ្យ
ស្រឡាញ់តែម៉ឺងម៉ាត់របស់នាយទៅវិញទេ។

« សឺត ទៅបានឬនៅបាទ?»Taehyungឱនទៅថើបថ្ពាល់JungKookបន្តិចទើបងាកទៅសម្លក់
រាងក្រាស់អារឿងថើបនេះមិនដែលចេះភ្លេចសោះ!!

« មែនហើយTae! ថ្ងៃត្រង់យើងទៅរើសឈុត
សម្រាប់មង្គលការលោកMinនិងJiminល្អទេ?»
JungKookនិយាយស្របពេលកំពុងបើកឡាន

« ហ្អឹម ក៏បានព្រោះអូនក៏ចង់ទៅទិញរបស់ប្រើប្រាស់
មួយចំនួនដែរ»Taehyung

« សម្រេចថាអញ្ចឹងហើយអញ្ចឹង!»JungKook

-SKIP-

« អ្នកប្រុសគួរតែទៅល.និងរើសឈុតមុនទៅណា ព្រោះលោកMinប្រាប់ថាបើគាត់យូរមិនបាច់ចាំទេ គាត់និងមកល.ឈុតតាមក្រោយ» Staffដែល
ជាបុគ្គលិកនៅក្នុងហាងឈុតរៀបការម្នាក់និយាយ
ទៅកាន់Jiminដែលកំពុងនៅអង្គុយចាំផ្លូវYoonGi
ដើម្បីរើសឈុតការ នេះ45នាទីជាងទៅហើយនៅ
មិនឃើញនាយមកទើបនាងមកតឿនJiminមុនទៅ
កុំឲ្យគេនៅចាំទៀតព្រោះYoonGiត្រូវនៅប្រជុំ
មិនដឹងថាពេលណាទើបចប់នោះទេ

« មិនអីទេ ខ្ញុំចង់ចាំបន្តិចទៀតសិន»Jiminនិយាយ
ប្រាប់ទៅបុគ្គលិកស្រីម្នាក់នោះទាំងញញឹមតិចៗ គេមិនបាននខឹងនិងYoonGiឡើយចំពោះរឿងនេះ
ព្រោះនាយបានប្រាប់គេតាំងពីដើមថាថ្ងៃនេះរវល់
ខ្លាំងចាំថ្ងៃស្អែកតែគេនេះហើយដែលចចេសចង់
មកហើយពេលនេះក៏ត្រូវអង្គុយចាំស្កកពិតមែន។

លោកប្រុសលេខា (ចប់)Where stories live. Discover now