"Part 18"

4.2K 315 1
                                    


      យប់បន្តិចបន្ទាប់ពីពិធីមង្គលការបានបញ្ចប់ទៅ
យ៉ាងរលូន ភ្ញៀវក៏ចាកចេញទៅបណ្ដើរៗនៅតែ
គ្រួសារទាំងសងខាងជាមួយ Taehyung និង
JungKookប៉ុណ្ណោះដែលនៅរង់ចាំជូនដំណើរកូនកម្លោះទាំងពីរព្រោះពួកគេត្រូវទៅHoneymoon
នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលីយប់នេះតែម្ដង។

« ធ្វើដំណើរឲ្យស្រួលបួលនិងមានសុវត្ថិភាពណាកូន»Mrs.ParkចូលទៅឱបJimin

« បាទម៉ាក់»Jimin

«Yoonក៏ដូចគ្នា ហើយមើលថែកូនប្រសារម៉ាក់ផង
ប្រយ័ត្នតែមានរឿងអីម៉ាក់ជាន់.កឯងមិនខានទេ»
លោកស្រីMinនិយាយរបៀបលេងសើចធ្វើឲ្យ
Jiminសើចឡើងមក តាមពិតទៅពេលគេមកនៅ
វិមានMinដំបូងគេគិតថាប៉ាម៉ាក់របស់បងYoonរបស់
គេប្រហែលជាកាចណាស់ហើយ តែមានឯណាពួក
គាត់ជាមនុស្សងាយៗមិនប្រកាន់ច្រើនទៅវិញទេ។

« ហូយម៉ាក់ហ្អ៎! កូនដឹងហើយ»YoonGi

« ប៉ាថាពួកឯងប្រញាប់ទៅៗ ប្រយ័ត្នមិនទាន់ជើង
យន្តហោះណា»Mr.Min

« បាទប៉ា! អេ៎អាប្អូនប្រុសឯងចង់បានអីឬអត់?
ចាំបងទិញផ្ញើរ»YoonGiសួរទៅTaehyung

« អត់ទេ តែបើ...ល្អមកវិញពេលណាយកក្មួយឲ្យ
ខ្ញុំមកបានហើយ»Taehyung

« និយាយធ្វើមើលតែទៅរួច!!»YoonGi

« តោះបងYoon!! លាហើយអ្នកទាំងអស់គ្នា»
Jiminចូលទៅឱបប៉ាម៉ាក់គេនិងប៉ាម៉ាក់របស់
YoonGi ទើបឡើងទៅក្នុងឡានគ្រួសារMinដែល
កំពុងចាំទទួលគេទៅព្រលានយន្តហោះ រាងក្រាស់ក៏ឡើងទៅតាមក្រោយទើបឡានបើកចេញទៅ។

« តោះទៅផ្ទះសម្រាកទៅ»Mrs.Min

« ម៉ាក់អ៊ំ អ៊ំប្រុសអ៊ំស្រីខ្ញុំលាសិនហើយ»Taehyung

« អឹមទៅចុះ បើកឡានឲ្យស្រួលបួលណាហើយក៏
អរគុណហើយដែលបានមកចូលរួមថ្ងៃនេះ»Mrs.Min

«បាទ....»

« ជម្រាបលាហើយអ៊ំប្រុស អ៊ំស្រី»JungKook
ញញឹមដាក់ចាស់ៗបន្តិចទៅដឹកដៃTaehyungចេញ
ទៅជាមួយគ្នាដោយនាយជាអ្នកជូនគេទៅផ្ទះដោយ
ផ្ទាល់ព្រោះនេះគឺយប់ណាស់ហើយ។

ង៉ឺតត!!!

« អូនចូលក្នុងហើយ បើកឡានឲ្យស្រួលបួលណា»
ថាហើយTaehyungក៏ឱនមុខទៅថើបថ្ពាល់រាងក្រាស់មួយខ្សឺត

លោកប្រុសលេខា (ចប់)Where stories live. Discover now