" Part 06"

5.3K 465 3
                                    

<< Min Mansion >>

« ឯងចូលទៅខាងក្នុងរកម៉ាក់មុនទៅ បងទៅព្រលាន
យន្តហោះមួយភ្លែតសិន» YoonGiងាកមុខទៅប្រាប់
Taehyung ព្រោះពេលនេះគេកំពុងនៅខាងមុខទ្វារ
ចូលវិមានMinស្រាប់។

« Hyungទៅព្រលានយន្តហោះធ្វើអី?»Tae

« ទៅទទួលមនុស្សម្នាក់ » YoonGiនិយាយទាំងមុខ
ស្មើរពេលនឹកឃើញដល់អ្នកដែលគេត្រូវទៅទទួល
មិនដឹងថាគេចរឹកយ៉ាងម៉េច ផ្លាស់ប្ដូរយ៉ាងម៉េចផង
ត្រូវរៀបការរស់នៅផ្ទះជាមួយគ្នាទៀត ចុះបើចរឹកពួក
គេមិនត្រូវគ្នានោះ? តែប្រហែលជាមិនត្រូវស្រាប់
ហើយព្រោះកាលពីតូចគេក៏មិនចូលចិត្តJiminដែរ

« អនាគតប្រពន្ធHyungហេ៎ស?»Taehyung
ញញឹមមើលមុខYoonGi ហើយរឹតតែញញឹមស្រស់
ទៀតពេលឃើញនាយងក់ក្បាល

« អា៎ ល្អណាស់អញ្ចឹងខ្ញុំទៅសិនហើយ! Hyungត្រូវ
ធ្វើចរឹកស្រួលបួលជាមួយអនាគតបងថ្លៃខ្ញុំដឹងទេ?»
Taehyungនិយាយធ្វើមុខមាំហើយលើកដៃចង្អុល
មុខYoonGiចំៗតែម្ដង

« មិនធានាទេ! » YoonGi

« ឆើស! ចាំមើលប្រយ័ត្នតែលង់គេងើបក្បាលលែង
រួចខ្ញុំសើចឲ្យរយះសួតតែម្ដង ចាំមើលចុះ» Tae

« ដេកចាំទៅ! » YoonGiគ្រវីក្បាលពេបមាត់រួច
រាងតូចទាញខ្សែរក្រវ៉ាត់ចេញរួចដើរចូលក្នុងវិមាន
នាយនៅមើលអ្នកជាប្អូនរហូតគេដើរទៅបាត់ទើប
ខ្លួនបើកឡានឆ្ពោះទៅព្រលានយន្តហោះ។

[ SKIP ]

រាងសង្ហារកំពុងឈរស៊កដៃចូលក្នុងហោប៉ៅ
នៅក្នុងAirportភ្នែកងាកសម្លឹងចុះឡើងស្វែងរក
មើលអ្នកដែលខ្លួនត្រូវមកទទួល តាមពិតទៅគេមិន
ស្គាល់មុខJiminទេ រូបថតក៏មិនដែលឃើញតែម៉ាក់
គេប្រាប់ថាមិនបាច់ធ្វើរកមើលច្រើនទេ ព្រោះJimin
ស្គាល់មុខគេហើយ ពេលគេឃើញគេនិងមករក
ដោយខ្លួនឯង។

« អង្កាល់មកដល់ទេនៀក?» YoonGiដកដង្ហើម
ធំដោយភាពធុញថប់ពេលឃើញមនុស្សកកកុញ
ដើរទៅដើរមក និយាយតាមត្រង់គេមិនចូលចិត្ត
បរិយាកាសរញ៉េរញ៉ៃបែបនេះទេ

ផឹប!!
« បងYoon!!! » កំពុងឈរសុខៗរាងកាយរបស់នាយកម្លោះត្រូវបានឱបយ៉ាងណែនដោយដើរខ្លីៗរបស់ក្មេងប្រុសម្នាក់ ជាPark Jiminទេដឹង?

លោកប្រុសលេខា (ចប់)Tahanan ng mga kuwento. Tumuklas ngayon