"Part 26"

3.7K 263 0
                                    


« ថេយ៍ហ្អា៎!! នេះញ៊ាំបបរទៅនិងអាលបានញ៊ាំថ្នាំ»
ស្របពេលដែលកំពុងនិយាយជុងហ្គុកក៏លើកចាន
បបរពីររួចដើរមកអង្គុយទល់មុខរាងតូចដែលទើបតែ
ក្រោកពីគេងមុននេះ

« បងធ្វើខ្លួនឯងហេ៎ស?» រាងតូចចោតសួរទៅវិញរួច
ចាប់ផ្ដើមដួសបបរមកញ៊ាំព្រោះនេះម៉ោងជិត9ហើយ
គេឃ្លានអើយសែនឃ្លាន~~

« អត់ទេ បងទៅទិញនៅកៀននេះតើ!» ជុងហ្គុក

« Aww? ខំតែរំភើបស្មានតែបងជាអ្នកធ្វើតើ»
ថេយ៉ុងពេបមាត់តិចៗដាក់នាយ

« អា៎...ចាំលើកក្រោយទៅ ចាំបងនិងរៀនធ្វើម្ហូបឲ្យ
ច្រើនៗធ្វើឲ្យអូនញ៊ាំរាល់ថ្ងៃតែម្ដង!» ជុងហ្គុក

«ពិតមែនហេ៎ស?» ថេយ៉ុង

« មែនហើយ បងសន្យា!!!» ជុងហ្គុកញញឹម

« អឹមម...ហើយចុះថ្ងៃនេះមិនទៅធ្វើការទេឬ?
ម៉ោង9ហើយ» ថេយ៉ុង

« មិនបាច់ទេ សម្រាកសិនទៅចាំអូនជាស្រួលបួល
ពេលណាចាំទៅធ្វើវិញក៏បាន វាមិនរលាយទេ»

« អូនមិនបានកើតអីឯណា? គ្រាន់តែក្ដៅខ្លួននិង
ឈឺក្បាលបន្តិច ពេលនេះក៏លែងអីហើយ So,
ញ៊ាំបបររួចចាំទៅក្រុមហ៊ុនទៅ កុំឈប់យូរពេកអី»

« អត់ទេ!! គេងសម្រាកនៅផ្ទះទៅស្ដាប់តាមប្ដីខ្លះផង»JungKook 

« ហ្អឺ...តាមចិត្តចុះលោកប្ដី!!!!!!» Taehyung

« ហៅបងថាប្ដីបែបនេះរហូតទៅ ឮទេ?
បងចូលចិត្ត»JungKook

« អត់ទេ ចាំរៀប...រៀបការសិន»Taehyung
និយាយហើយក៏សើច នៅសុខៗរាងក្រាស់ក៏ទម្លាក់ស្លាបព្រាចុះរួចមើលមុខគេ

« ហើយចុះពេលណាយើងរៀបការ?»JungKook
សម្លឹងមើលមុខរាងតូចម៉ក់ៗព្រោះគេចង់រៀបការអើយសែនចង់។

« អូនម៉េចនឹងដឹងទៅ?»Taehyung

« ...អឹមមម » រាងក្រាស់ងក់ក្បាលតិចៗរួចទម្លាក់
ទឹកមុខចុះ មិនដឹងថាTaeគិតអ្វីទេឲ្យតែនិយាយរឿង
រៀបការដឹងតែបែបនេះហើយ នៅចង់ចាំពិសោធន៍
ដល់ពេលណាទៀត? ឬមួយគេមិនទុកចិត្តនាយ?

  Taehyungក៏ស្ងាត់មាត់ គេអាចមើលដឹងថាប្រុស
ម្នាក់នេះចង់រៀបការជាមួយគេប៉ុណ្ណា គេក៏ដូចគ្នា
តែអ្វីៗនៅមិនទាន់ច្បាស់នៅឡើយទេ គេនៅតែ
មានកង្វល់នៅក្នុងចិត្តដដែល ខ្លាចថាពេលរៀបការ
ហើយទំនាក់ទំនងនិងប្រេះឆាវារឹតតែពិបាក គេខ្លាច
ថាJungKookនិងចោលគេនៅថ្ងៃណាមួយ.....
តើគេគិតច្រើនពេកទេដឹង??

« Taeល្ងាចយើងទៅដើរលេងនៅសួនកម្សាន្តជាមួយគ្នា ល្អទេ?»JungKookញញឹមហើយសួរទៅ
រាងតូច រឿងរៀបការនេះក៏ទុកម្ដុំសិនទៅគេមិនចង់ឲ្យ
ដោយសាររឿងតិចតួចពួកគេត្រូវគិតច្រើនទេ រឿង
រៀបការគេមានវិធីហើយប៉ុន្តែត្រូវលាក់សិន ពេលឱកាសល្អមកដល់....🤭

« បងចេះទៅកន្លែងបែបនោះដែរហេ៎ស?»Tae

« ក៏...ចេះតើ កាលពីនៅតូច ម៉ាក់បងតែងតែនាំបងទៅលេងនៅទីនោះជាមួយគ្នា ឥឡូវបងចង់ទៅមើលម្ដងទៀតតែលើកនេះជាមួយអនាគតប្រពន្ធរបស់បងម្ដង» រាងក្រាស់និយាយឡើងធ្វើឲ្យរាងតូច
ញញឹមខ្ជឹបតែម្ដងហើយ ហើយអារម្មណ៍មុនៗនេះក៏
រសាត់ទៅអស់ដូចអំបិលត្រូវទឹកយ៉ាងចឹង

« Okay....អនាគតប្ដី »Taehyung

   [ SKIP ]

លោកប្រុសលេខា (ចប់)Where stories live. Discover now