" Episode 01 "

12.5K 634 6
                                    

[ ផ្ដើមរឿង ]

ខ្ញុំគឺKim Taehyung អាយុ22ឆ្នាំជា និស្សិតដែលទើបតែបញ្ចប់ការសិក្សារមកពីប្រទេសអង់គ្លេស
ប៉ុន្មានថ្ងៃនេះឯង អ្នកទាំងអស់គ្នាអាចមើលមកខ្ញុំ
ជាអ្នកមានហ៊ឺហារដោយផ្អែកលើការសិក្សារ និងសម្លៀកបំពាក់ថ្លៃៗ ទេ? តែថា...ការពិតទៅមិន
មែនទេ!! គ្រួសាររបស់ខ្ញុំមិនសូវជាធូរធារទេ រឿងការសិក្សាររបស់ខ្ញុំគឺខ្ញុំជាមនុស្សឆ្លាតទើបទទួលបាន
អាហាររូបករណ៍ទៅរៀននៅក្រៅប្រទេសពីគ្រួសារអ្នកមានមួយដែលចូលចិត្តខ្ញុំ ។

តែថា...ខ្ញុំមិនបានប្រាប់អ្នកណានោះទេ ដើម្បីឲ្យគេមើលមកខ្ញុំជាអ្នកប្រុសត្រកូលអ្នកមាននោះអី ហាសហា!ហើយពេលនេះក៏ជាពេលដែលខ្ញុំកំពុងជិះឡានម៉ាកទំនើប.......ទំនើបកាលពី5ឆ្នាំមុនដើររកការងារធ្វើព្រោះថាបើមិនរកការងារធ្វើទេ ជិវិតខ្ញុំ
និងគ្មានប្រាក់ចំណូលសម្រាប់ភាពហ៊ឺហាររបស់ខ្ញុំនោះទេ ។

រីង! រីង!
« ហាឡូ Hyung!! » Taehyungដកទូរស័ព្ទពី
ហោរប៉ៅអាវក្រៅរបស់គេរួចចុចលើកទទួល

[ Tae! ឯងនៅឯណាហ្អឹម? '' SuGa ]

« ខ្ញុំកំពុងដើររកការងារធ្វើ...Hyungមានការអីឬ?»

[ អត់ទេ បងគ្រាន់តែសួរព្រោះមិនឃើញឯងមក
ហាងបងសោះហ្នឹងណា ]

« អញ្ចឹងទេឬ? ខ្ញុំស្មានតែមានរឿងអីធំដុំ! » Taehyungពេលមាត់

[ អញ្ចឹងបងមិនរំខានឯងទេ រកការងារធ្វើបន្តចុះណា
អាកូនស្វាកំហូច! ] នាយនិយាយហើយក៏ចុចបិទ
ព្រោះមិនចង់ឮពាក្យអសុរសចេញពីមាត់Taehyung
ទាំងព្រឹកព្រលឹម

« អានំប៉ាវ! ឆើសស » Taehyungទាញទូរស័ព្ទ
ចេញទាំងក្ដៅក្រហាយ គេស្អប់អ្នកហៅគេស្វាណាស់តែបងប្រុសគ្មានជាប់សាច់ឈាមម្នាក់នេះ
នៅតែបង្អាប់គេរហូតហ្នឹង

[ Taehyung POV ]

គេគឺMin YoonGiជាកូនប្រុសលោកMinដែល
ជាម្ចាស់ក្រុមហ៊ុនធំ ហើយក៏ត្រូវជាអ្នកឧបត្ថម្ភប្រាក់
ឲ្យខ្ញុំទៅរៀននៅអង់គ្លេសកាលពី4ឆ្នាំមុន តាមពិត
ទៅបើខ្ញុំចង់បានការងារនោះមិនពិបាកទេ គ្រាន់តែ
ហារមាត់បន្តិចពួកគាត់និងជួយខ្ញុំភ្លាម តែថាខ្ញុំចង់
បង្ហាញសមត្ថភាពខ្លួនឯងខ្លះ ខំទៅរៀននៅស្រុក
គេរាប់ឆ្នាំ ហើយមកវិញបើឲ្យគេរកការងារឲ្យទៀត
ចុះសមត្ថភាពខ្ញុំនោះ យកទុកឯណា? មុខមាត់អត្តចរឹក
ប៉ុនKim Taehyungដែរ មិនឲ្យគេមើលងាយ
ស្រួលៗទេ។

លោកប្រុសលេខា (ចប់)Where stories live. Discover now