"Part 11"

4.9K 384 1
                                    


   ព្រឹកថ្ងៃថ្មីក៏បានមកដល់ហើយក៏ជាថ្ងៃដំបូងសម្រាប់
ការមកធ្វើការនៅលើកោះHan-Dongរបស់Jung
~KookនិងTaehyungផងដែរ។

   តាមពិតទៅពួកគេមិនធ្វើអ្វីច្រើននោះទេគ្រាន់តែ
នៅឈរចាំបញ្ជា និងមើលការខុសត្រូវ ប្រាប់នេះ
ប្រាប់នោះទៅកម្មករតែប៉ុណ្ណោះ ចំណែកឯYoonGi
ក៏ត្រូវបើកកាណូតជូនJiminទៅកោះតូចៗក្បែរៗ
នោះព្រោះគេជាអ្នកសុំឲ្យនាយជូនទៅ ឯនាយក៏
មិនចង់ប្រកែកច្រើនដែរមានតែបណ្ដោយតាមហ្នឹង។

« បាទ អរគុណហើយណា៎ » Taehyungនិយាយ
ទៅកាន់កម្មករប្រុសម្នាក់ទាំងញញឹមរួសរាយដាក់គេ
រួចដើរមកអង្គុយជិតនាយសង្ហារដែលអង្គុយលើ
បង់តូចមួយក្បែរដើមឈើកៀនសមុទ្រ។

« អូននិយាយអីគេខ្លះជាមួយគេ?»JungKookចោត
សួរទៅរាងតូចទាំងទឹកមុខមិនល្អមនុស្សកំពុងប្រច័ណ្ឌ
ហ្នឹងណា ក្រោយពីឃើញTaehyungញញឹមដាក់
អ្នកផ្សេងដែលមិនមែនជាគេនោះអី។

« ខ្ញុំគ្រាន់តែនិយាយ អរគុណទៅពួកគាត់ប៉ុណ្ណឹង
មានអ្វីឬ?»Taehyung

« អូនមើលមិនដឹងថាបងប្រច័ណ្ឌទេឬ?»JungKook
គំហកតិចៗទាំងមុខក្រញ៉ូវរួចងាកមុខទៅម្ខាងមើល
ក៏ដឹងមុខហ្នឹងងក់ងរចង់ឲ្យTaeលួងច្បាស់ណាស់។

« Aww??នេះគ្រាន់តែប៉ុណ្ណឹងប្រច័ណ្ឌដែរឬ?»
Taehyungសួរទៅនាយវិញទាំងអស់សំណើច
ហីយ៉ា!ពេលនាយប្រច័ណ្ឌហើយធ្វើទឹកមុខងក់ងរបែបនេះក៏គួរឲ្យស្រឡាញ់ដែរតើ!

« ចុះអូនញញឹមដាក់គេធ្វើអី?»JungKook

« គ្រាន់តែញញឹមគួរសមមិនបានគិតអីឯណា
Bossងក់ងរច្រើនម្ល៉េះ??»Taehyung

« ហ៊ឹស!!» រាងក្រាស់បែរមុខទៅមើលខាងសមុទ្រ
វិញទាំងមុខនៅតែក្រញ៉ូវដដែលធ្វើឲ្យTaeចង់សើច
បន្តិចអីបន្តិចតែក៏ខំទប់ខ្លាចនាយធ្វើមុខស្អុយខ្លាំងជាងនេះទៅទៀត។

« Bossអត់និយាយរកខ្ញុំពិតមែនហ៎?»Taehyung

« ....... » JungKookឮហើយក៏ធ្វើជាមិនតប

« ហ្អឹម....អញ្ចឹងខ្ញុំទៅវិញក៏បាន » ថាហើយរាងតូច
ក៏ងើបឈរបម្រុងនិងដើរទៅកន្លែងផ្សេងវិញតែត្រូវ
JungKookទាញកន្រ្តាក់ដៃគេមកវិញធ្វើឲ្យគេអស់
ជំហរដួលមកលើភ្លៅនាយកម្លោះនោះ។

លោកប្រុសលេខា (ចប់)Where stories live. Discover now