" Part 05 "

5.4K 470 4
                                    


     ពីមួយនាទីទៅមួយនាទីបានកន្លងទៅយ៉ាងឆាប់
រហ័សមិនយូរប៉ុន្មានពេលវេលាសម្រាកពេលថ្ងៃ
ត្រង់របស់បុគ្គលិកគ្រប់គ្នាបានមកដល់។

     គ្រាន់តែឮកណ្ដឹងរោទិ៍ភ្លាមTaehyungក៏ប្រញាប់ប្រញាល់រៀបចំឯកសារនិងរបស់របរផ្សេងៗទុកឲ្យស្រួលបួលដើម្បីបានចាកចេញទៅញ៊ាំអាហារថ្ងៃត្រង់ ម្យ៉ាងទៀតនោះគឺគេមិនចង់ឃើញមុខBoss
របស់គេតែម្ដង។

« នែ៎ទៅណាលឿនម្ល៉េស?» ក្រោយពីតាមសម្លឹងមើលTaehyungអស់រយៈពេលជាយូរJungKook
ក៏ដាច់ចិត្តហើបមាត់សួរទៅរាងតូចព្រោះមើលទៅ
គេដូចជាប្រញាប់ៗយ៉ាងម៉េចមិនដឹងទេ!

« ញ៊ាំបាយ អញ្ចឹងខ្ញុំទៅសិនហើយ» Taehyung
ងាកមកញញឹមដាក់នាយទាំងបង្ខំមុននិងកាន់ទូរស័ព្ទ
ដើរចេញទៅ តែ....

« ទៅញ៊ាំបាយជាមួយគ្នាទៅ យើងមិនចង់ទៅអង្គុយញ៊ាំបាយតែម្នាក់ឯងទេ លេបមិនចូល!»JungKook

« Bossអាយុប៉ុន្មានហើយ?»Taehyung

« 26! »

« ចុះBossធ្វើជាប្រធានក្រុមហ៊ុននេះប៉ុន្មានឆ្នាំហើយ?»Taehyung

« 6ជិត7ឆ្នាំហើយ » JungKook

« អញ្ចឹងបានន័យថា...ជិត7ឆ្នាំមកនេះBossមិន
ដែលញ៊ាំបាយទេត្រូវទេ? ព្រោះញ៊ាំតែឯង លេបមិនចូល!»Taehyungនិយាយទាំងអស់សំណើចក្នុងចិត្ត មុននេះសុខៗក៏អត់និយាយរកគេ
ដល់ឥឡូវធ្វើឯងមកបបួលគេញ៊ាំបាយ តែមិននិយាយ
ត្រង់ទេបែរជាថាញ៊ាំម្នាក់ឯងមិនកើតទៅវិញ!!

« យើងជាចៅហ្វាយ So, ហាមបដិសេធ»
ក្រោយពីស្ងាត់បន្តិចJungKookក៏ឆ្លើយតបទៅ
រាងតូចវិញហើយអូសដៃគេចេញទៅក្រៅតែម្ដង

  [ SKIP ]

អូមែនហើយYoon  ម៉ាក់មានរឿងសំខាន់ចង់ប្រាប់កូន » Mrs.Min

«រឿងអីទៅម៉ាក់?»YoonGiលើកចិញ្ចើមសួរទៅ
អ្នកជាម្ដាយព្រោះឃើញទឹកមុខអស់សំណើចមុននេះ
ប្រែទៅជាSeriousមួយរំពេច

« រឿងរៀបការរបស់កូន! » Mrs.Min

« រៀប...រៀបការ? ម៉ាក់ចង់បានន័យថាម៉េច? ខ្ញុំមិនយល់ទេ » YoonGi

« នៅចាំJiminieបានទេ? ក្មេងប្រុសដែលតែងតែមកលេងជាមួយកូនកាលនៅតូចនោះអី! គេហ្នឹង
ហើយជាគូដណ្ដឹងរបស់ឯង»Mrs.Min

លោកប្រុសលេខា (ចប់)Where stories live. Discover now