"Part 09"

5K 411 3
                                    


« Taehyungធ្លាប់គិតថាចង់ផ្លាស់ប្ដូរឋានៈជាចៅហ្វាយនាយនិងកូនចៅប្រែមកជាគូស្នេហ៍
ជាមួយបងវិញទេ? បងស្រឡាញ់អូនមកយូរហើយណា» JungKookចុះពីលើCounterរួចចាប់ទាញ
រាងតូចទៅផ្ទប់និងជញ្ជាំងបែរមុខមកនាយហើយសួរទៅរាងតូចស្របពេលដែលដៃទៅឱបចង្កេះតូចមួយនោះជាប់គេទ្រាំលែងបានហើយពេលឮTaehyungហៅគេថា''ចៅហ្វាយ'' វាយូរហើយដែរគួរតែដល់ពេលដែលគេត្រូវសារភាពហើយមិនចឹង???

« Bo...Bossលេងអីហ្នឹង? ខ្ញុំភ័យអស់ហើយ»
Taehyungធ្វើជាសើចតិចៗបន្លប់ចិត្តភ័យរួចយក
ដៃមកទាញដៃរបស់JungKookចេញពីចង្កេះតែ
នាយមិនលែងឱបកាន់តែខ្លាំងជាងមុនទៅទៀត

« មិនបានលេង!! ឬមួយTaeគ្មានចិត្តស្រឡញ់លើខ្ញុំបន្តិចសោះឬ??» JungKookសម្លឹងមើលមុខរាងតូច
កែវភ្នែកជាមួយកែវភ្នែក រួចឱនទៅជិតមុខរបស់
Taehyungរឹតតែខ្លាំងច្រមុះស្ទើរតែប៉ះគ្នាទៅហើយ។

« អត់...អត់ទេ » Taehyungគ្រវីក្បាលតតាត់
ទាំងមិនយល់ពីចិត្តខ្លួនឯងច្បាស់ តែគេមិនទាន់បាន
ត្រៀមខ្លួនស្អីឡើងនៅសុខៗមកប្រាប់ថាស្រឡាញ់
ហើយលេងសុទ្ធតែចាប់ឱបចង្កេះ ស្ទាបអង្អែលបែបនេះទៀត គេគិតអីម៉េចហ្នឹងចេញទៅ?

« គ្មានពិតមែនហេ៎ស? » JungKookទម្លាក់សម្លេង
ចុះរួចសួរទៅរាងតូចទាំងទឹកមុខប្រាកដប្រជា
នេះTaehyungគ្មានចិត្តលើគេសូម្បីតែបន្តិចមែនឬ?

« ខ្ញុំមិនដឹងទេ តែយើងជាប្រុសដូចគ្នាណាBoss
ស្រឡាញ់គ្នាឬ? ទៅមិនរួចទេ» Taehyung

« ហេតុអីក៏ទៅមិនរួច? ក្រែងTaeជាអ្នកនិយាយហេ៎សថាស្នេហាមិនប្រកាន់លើភេទ?»JungKook

« ខ្ញុំ...អឺគឺ....» រាងតូចតបមិនចេញព្រោះថាមុន
នេះគេនិយាយបែបនេះពិតមែន តែបើនិយាយពី
រឿងដែលស្រឡាញ់JungKookឬអត់នោះ គេពិត
ជាមិនដឹងពិតមែន។

« បើអញ្ចឹង...យើងសាកមើលចិត្តគ្នាសិនបានទេ?
បើTaeមិនប្រាកដចិត្ត » JungKookលើកយក
សំណើរមកនិយាយ ណ្ហើយចុះ!បើគេមិនទាន់ប្រាកដ
នាយក៏មិនចង់បង្ខំដែរទោះបីក្នុងចិត្តនាយកំពុង
អន្ទះសារចង់បានមកមកឱបក្រសោបឲ្យបានឆាប់ៗ
ចង់បានគេមកធ្វើជាកម្មសិទ្ធរបស់ខ្លួនក៏ដោយ តែប្រសិនបើTaehyungព្រមសាកមើលចិត្តគ្នាជាមួយនាយមែន នាយច្បាស់ក្នុងចិត្ត100%
ថានាយអាចធ្វើឲ្យTaehyungមកស្រឡាញ់នាយទាល់តែបាន។

លោកប្រុសលេខា (ចប់)Место, где живут истории. Откройте их для себя