"Part 10"

4.9K 383 2
                                    

  
      ក្រោយពីចម្អិនអាហារបានរួចរាល់ជាច្រើនមុខ
YoonGi JungKookនិងTaehyungក៏ជួយលើក
ចានគ្នាយកទៅរៀបនៅតុខាងក្រៅផ្ទះវីឡាតូចនោះ
ដោយសារតែបរិយាកាសនៅខាងក្រៅ ថែមទាំង
មានឆ្នេរសមុទ្រទៀតទើបTaehyungជាអ្នកស្នើរ
ឡើងឲ្យរៀបនៅទីនោះ YoonGiវិញក៏មិនប្រកែក
រីឯនាយកម្លោះJungKookរឹតតែមិនប្រកែកអ្វី
ដែរមានតែជួយរៀបតុរៀបចានថែមទៅវិញទេ។

« ឯណាJimin?? » YoonGi

« គេនៅគេងនៅខាងលើ Hyungទៅហៅមក»
Taehyungលើកឆាមឹកយកមកទុកលើតុរួចងាកមុខ
ទៅប្រាប់អ្នកជាបងប្រុសក្រោយពីឃើញងាយសម្លឹង
ចុះឡើងៗ។

« ឯងហ្នឹងហើយទៅដាស់មក!»YoonGi

« អនាគតប្រពន្ធរបស់Hyung អញ្ចឹងហើយ
Hyungហ្នឹងហើយទៅហៅមក»Taehyung

« យើងឃ្លានហើយដើរមិនរួចទេ ឯងទៅហៅមក!»YoonGi

« ទម្លាប់អាក្រក់!!ទុកឲ្យខ្ញុំទៅក៏បាន » Taehyung

« មិនបាច់ទេ ខ្ញុំមកហើយ!» Jiminដើរចេញមក
ពីក្នុងផ្ទះទាំងសក់រញ៉េរញ៉ៃមុខហើមៗភ្នែកនៅមិនទាន់
បើកស្រួលបួលនៅឡើយ មកដាក់ខ្លួនអង្គុយជិត
YoonGiរួចស្រាប់តែទម្លាក់ក្បាលផ្អែកស្មារនាយ
ភ្លាមៗធ្វើឲ្យរាងក្រាស់ភ្ញាក់មិនស្ទើរទេ។

« ងងុយគេងហ្អេ៎ស?? » YoonGi

« ហ្អឹមមម....» Jimin

« ញ៊ាំបាយសិនទៅJimin រួចហើយចាំទៅគេងវិញណា»Taehyung

« Okay » Jiminងើបក្បាលពីស្មារYoonGiវិញ
រួចចាប់ផ្ដើមទទួលទានអាហារពេលល្ងាចរបស់ពួកគេ

« ហ្អឹម Taeឯងជាអ្នកធ្វើហេ៎ស?ឆ្ងាញ់ណាស់»
Jiminបើកភ្នែកធំរួចភ្លក់មួយមុខមួយម៉ាត់ហើយលើក
មេដៃដាក់Taehyungបញ្ជាក់ថាឆ្ងាញ់ពិតមែន

« ពីរមុខនេះYoonGi Hyungជាអ្នកធ្វើទេ»Tae

« ពិតមែនហេ៎ស? បងចេះធ្វើម្ហូបដែរឬ?»Jimin

« មែនហើយ! គាត់ចេះច្រើនមុខណាស់ថែមទាំង
ឆ្ងាញ់ៗទៀតផង ឯងសំណាងហើយដែលបាន
រៀបការជាមួយគាត់នោះ»Taehyungឆ្លើយកាត់

« បងក៏ចេះដែរ! » JungKook

« ចេះមែនហ្ហី?ម៉េចបានជាយើងមិនដឹងអញ្ចឹង?
កាលមុនឯងឆុងមីក៏យើងស៊ីមិនកើតផង»Jimin

លោកប្រុសលេខា (ចប់)Where stories live. Discover now