" Part 08"

5K 396 3
                                    


   បន្ទាប់ពីនិយាយគ្នារួចYoonGiក៏ទៅដើរលេងតាម
ឆ្នេរដោយមានJiminទៅជាមួយ ចំណែកឯTae
និងJungKookពួកគេជ្រើសនៅផ្ទះវិញដោយសារ
តែហត់ទើបចង់នៅសម្រាក។

« ទូរស័ព្ទយើងនៅឯណាអញ្ចេះ??»បន្ទាប់ពីងូតទឹក
រួចTaehyungដើររុករករុះរើរកទូរស័ព្ទរបស់គេគ្រប់កន្លែងនៅក្នុងបន្ទប់ទាំងខ្លួននៅពាក់អាវឃ្លុំនៅ
ឡើយ មុននេះគេបម្រុងខលទៅរកម៉ាក់របស់គេប្រាប់ថាគេបានមកដល់ហើយ ប៉ុន្តែបែរជារកទូរស័ព្ទមិនឃើញទៅវិញ។

« អេ៎....យើងភ្លេចយកមកទេដឹង? ឬមួយក៏នៅលើឡានរបស់Boss? មែនហើយ ប្រាកដជានៅទីនោះមិនខាន!! » Taehyungងក់ក្បាលតែឯង និយាយតែឯងមុននិងបែរខ្លួនទៅផ្លាស់ខោអាវ

តុក!! តុក!! តុក!!

« អ្នកណាគេ? » Taehyung

« Jeon JungKookបាទ...»

ក្រាក**

«Bossមានការអីឬ? » Taehyungសម្លឹងមើលមុខ
រាងក្រាស់ដោយភ្លេចគិតថាខ្លួនមិនទាន់ស្លៀកពាក់
ស្រួលបួលនៅឡើយ

« អឺ...គឺ....... » JungKookនិយាយរដាក់រដុប
ភ្នែកបើកធំៗសម្លឹងមើលទៅសាច់ទ្រូងស.ខ្ចីរបស់
រាងតូចឥតព្រិចភ្នែក ដោយសារតែអាវឃ្លុំនោះវាលទើបផ្ដល់ឱកាសឲ្យនាយបានមើលពេញៗភ្នែក

«អេ៎Bossមើលអី?? » Taehyungសម្លឹងតាមភ្នែក
របស់JungKookទើបដឹងថានាយកំពុងមើលគេទើប
ប្រញាប់យកដៃទាញខ្ជឹបអាវវិញយ៉ាងលឿន

« មិន...មិនបានមើលអីទេ គឺខ្ញុំយកទូរស័ព្ទរបស់
Taeមកអោយ ព្រោះឃើញជ្រុះនៅលើសាឡុង»
JungKookញញឹមដាក់រាងតូចតិចៗទើបលូកដៃ
ទាញទូរស័ព្ទពីហោប៉ៅខោរបស់គេយកឲ្យរាងតូច

    ងាប់ហើយ លោកអើយ~~ហេតុអីក៏គេបញ្ចេញ
ចរឹកព្រៃៗនេះឲ្យTaehyungឃើញបែបនេះ?
ចុះបើគេគិតថានាយរោគចិត្តនោះគិតយ៉ាងម៉េចទៅ? តែថាបន្ទោសគេក៏មិនបានដែរ មានឱកាសឲ្យមើល
ត្រូវតែមើលហើយ លុះត្រាតែគេខ្វាក់ទើបគេមិនមើលនោះ ។

« អ៎ អរគុណហើយអញ្ចឹង! អញ្ចឹងខ្ញុំផ្លាស់ខោអាវសិនណា » Taehyungប្រលែងដៃមួយទទួលយកទូរស័ព្ទពីនាយរួចបិទទ្វារវិញយ៉ាងលឿនស្ទើរតែ
បុកក្បាលJungKookទៅហើយ

លោកប្រុសលេខា (ចប់)Where stories live. Discover now