"Part 22"

4K 313 7
                                    


   នៅតាមផ្លូវទៅហាងកាហ្វេTaehyungគិតពីពាក្យ
ដែលម៉ាក់គេនិយាយរហូត '' បើគេខុសតែកូនក៏មិនបានត្រូវដែរ...''

« ហ្អឹមមម~~ » រាងតូចដកដង្ហើមធំបន្តិចទើបចតឡានទុករួចដើរទៅខាងក្នុងហាង។

« អេ៎ មកហើយហេ៎ស?»JIMINដោះអៀមទុករួចដើរមកអង្គុយជិតTaehyungមើលទៅទឹកមុខគេមិនល្អសោះ

«យើងប្រហែលជាមកយឺតពេកហើយ»Taehyung បន្លឺឡើងរួចងាកទៅសម្លឹងក្នុងហាងដែលមានតែភ្ញៀវ5~6នាក់ប៉ុណ្ណោះ ព្រោះនេះគឺម៉ោង9ព្រឹកទៅ
ហើយភ្ញៀវភាគច្រើនសុទ្ធតែជាអ្នកធ្វើការក្រុមហ៊ុន និងសិស្សពេលនេះដល់ពេលដែលគេត្រូវទៅធ្វើការ និងចូលរៀនអស់ហើយ។

« មិនអីទេ ហើយថ្ងៃនេះអត់ទៅធ្វើការទៀតហើយហេ៎ស?»Jimin

« មែនហើយតែស្អែកយើងទៅធ្វើការវិញហើយ
មិនបានមកជួយទៀតទេ»Taehyung

« អញ្ចឹងទៅដើរលេងពីរនាក់ទៅឲ្យអារម្មណ៍ល្អបន្តិច
ប៉ុន្មានថ្ងៃនេះទឹកមុខឯងមិនសូវល្អសោះ»Jimin

« ចុះហាង? ប្រយ័ត្នYoonGi Hyungជាន់.ក
សុំហាងគាត់យកមកមើលតែបែរជាមិននៅមើលទៅវិញ»Taehyung

« មិនអីទេ បុគ្គលិកក៏មានតើហើយពេលនេះក៏មិន
សូវមានភ្ញៀវដែរ ម៉ោះលឿនឡើង!!»ថាហើយ
Jiminក៏អូសដៃរាងតូចទៅបាត់។

   [ New Day ✨]

តុប!! តុប!! តុប!!!
សម្លេងសម្រឹបជើងរបស់JungKookបន្លឺឡើងស្រាលៗស្របពេលដែលនាយកម្លោះកំពុងតែ
បោះជំហានដើរទៅកាន់Officeរបស់នាយវិញដើម្បីធ្វើការបន្ទាប់ពីឈប់សម្រាកជាង4ថ្ងៃមកនេះតែក្នុង
ចិត្តរបស់នាយកំពុងតែភ័យអរៗទៅវិញទេព្រោះមិនដឹងត្រូវប្រឈមមុខជាមួយនឹងលោកប្រុសលេខា
ដែលត្រូវជាអតីតសង្សាររបស់នាយកំពុងតែនៅខាងក្នុង។

« ហ្វូ~~~ »JungKookដកដង្ហើមធំបន្តិចទើបផ្លុំខ្យល់ចេញមកវិញបន្ធូរអារម្មណ៍រួចលើកដៃបើកទ្វារ
រួចដើរចូលទៅខាងក្នុងទាំងបេះដូងលោតដុកដាក់
តែក៏.......

« នេះTaeមិនទាន់មកទេហេ៎ស?» រាងក្រាស់សួរខ្លួន
ឯងពេលបើកទ្វារមកមិនឃើញអ្នកណានៅក្នុងបន្ទប់
ឡើយហើយTaehyungក៏មិនបាននៅអង្គុយនៅតុ
របស់គេដែរ លោកអើយ!! នេះគេខំតែភ័យ~~

លោកប្រុសលេខា (ចប់)Where stories live. Discover now