" Part 02"

6K 512 3
                                    


កន្លងទៅជាច្រើនម៉ោងTaehyungក៏អង្គុយធ្វើការ
ត្រួតពិនិត្យឯកសារយ៉ាងហ្មត់ចត់ដោយសារគេជាមនុស្សឆ្លាតទើបឆាប់យល់ ចំណែកJungKook
វិញគេក៏អង្គុយធ្វើការដូចគ្នាប៉ុន្តែគេក៏លួចសម្លឹងមើល
មុខរបស់Taehyungខ្លះដែរ មិនដឹងដូចគ្នាថាមកពី
ហេតុអ្វី។

« Taehyung!! »

« បាទ? » Taehyung

« ទៅឆុងកាហ្វេឲ្យយើងបន្តិចមក»JungKook

« បាទBoss! » Taehyungងក់ក្បាលបិទឯកសារ
ទុកសិនហើយងើបទៅឆុងកាហ្វេ

« ឈប់សិន! » JungKook

« Bossមានការអីទៀតមែនទេ?» Taehyung

« កាហ្វេហាមផ្អែមពេក ហាមល្វីងពេក ហើយក៏
ហាមក្ដៅពេក! ចំណាំទុកទៅលើកក្រោយពេលយើងប្រើនិងមិនបាច់សួរទៀត» JungKook

« បាទBoss! » Taehyungតបទៅនាយវិញ
រួចបើកទ្វារដើរចេញទៅ ក្រោយពីរាងតូចទៅបាត់
JungKookក៏ញញឹមឡើងមក។

« គួរឲ្យស្រឡាញ់! » JungKook

[ SKIP ]

« អាប៉ិហ្នឹងឆ្កួតហេ៎ស?» Taehyungរអ៊ូតិចៗស្រប
ពេលកំពុងឆុងកាហ្វេ គេនៅឆ្ងល់មិនទាន់បាត់ទេរឿង
នាយសួរគេកាលពីព្រឹកមិញនោះ គិតៗទៅគួរឲ្យចម្លែកមែន...ឬក៏នាយគិតថាគេចង់ចាប់នាយទេដឹង?
ពិតមែនហើយ! គួរតែបែបហ្នឹងហើយ មួយទៀត
ដែលគេឆ្ងល់នោះគឺJungKookតែងតែមើលមុខគេ
ហើយសើច ឬក៏ញញឹមរហូត ឆ្កួតឬអត់ហ្នឹង?

« ហ៊ើយ ឈប់ៗៗ ឈប់គិតទៅអាTae! ចង់អាណាឆ្កួតឬជាមិនមែនរឿងឯងទេ ឆើស!»Taehyung

« Taehyung ssi! »

« អៅ! Kenz Hyung » Taehyung

« ធ្វើអីហ្នឹង?» Kenz

« ក៏ឆុងកាហ្វេឲ្យBossហ្នឹងណា ចុះHyungមកទីនេះធ្វើអី?» Taehyung

« Hyungដើរកាត់ឃើញTaeទើបមកសួរ ចុះការងារយ៉ាងម៉េចហើយ?ពិបាកទេ?»Kenz

« ក៏ពិបាកខ្លះៗដែរតែមិនអីទេ ខ្ញុំអាចធ្វើបាន
តែថា...ខ្ញុំសួរHyungមួយបានទេ?»Taehyung

« បានតើ!»

« Hyungធ្វើការជាមួយBossយូរហើយឬនៅ?»

« ក៏ជិត5~6ឆ្នាំដែរហើយ» Kenz

« តើគាត់...គ្រប់ទឹកឬអត់?» Taehyung

លោកប្រុសលេខា (ចប់)Where stories live. Discover now