" Part 12 "

4.6K 351 1
                                    


     ព្រឹកថ្ងៃថ្មីបានមកដល់ ពន្លឺព្រះអាទិត្យចាប់ផ្ដើម
រះឡើងបញ្ចេញជាពន្លឺនិងកម្ដៅដល់មនុស្សគ្រប់ៗគ្នា
ស្របពេលជាមួយគ្នានោះដែរសម្លេងទឹករលក និង
សម្លេងសត្វបក្សីបក្សាក៏បន្លឺឡើងដូចគ្នាមករំដាស់
ដល់អ្នកដែលកំពុងតែគេងលង់លក់។

« ហ្អឺ..?? ភ្លឺហើយ?? » JungKookជ្រួញចិញ្ចើម
ចូលគ្នាពេលពន្លឺព្រះអាទិត្យជះចូលមកតាមបង្អួច
ចូលមកចំកណ្ដាលមុខគេតែម្ដង ប៉ុន្តែនាយមិនខ្វល់
នោះទេ JungKookក៏ងើបទៅបិទបង្អួចវិញរួចឡើង
មកគេងឱបTaehyungបន្តទៀត។

« គេងបន្តទៅណា~~ » រាងក្រាស់ឱនថើបថ្ពាល់
របស់Taehyungបន្តិចរួចឱបគេហើយក៏បន្តគេងលង់លក់ជាមួយគ្នាបន្តទៀតស្របពេលដែលព្រះអាទិត្យ
រះកាន់តែខ្ពស់ទៅៗ។

   [ ម៉ោង10ព្រឹក ]

« ហេតុអីបងមិនដាស់ខ្ញុំផង? លោកអើយនេះម៉ោង10ហើយណា » Taehyungនិយាយស្ដី
បន្ទោសឲ្យJungKookស្របពេលដែលខ្លួនកំពុង
ឆ្លេឆ្លារកកន្សែង និងខោអាវរត់ចូលបន្ទប់ទឹក

« បងឃើញអូនគេងលក់ស្រួលទើបមិនចង់ដាស់
ម្យ៉ាងទៀតអូនមានរវល់អីឯណា?ភ័យម្ល៉េះគ្មានអ្នកណាហ៊ានថាអីឲ្យអូនទេ ព្រោះអូនជាប្រពន្ធរបស់
ប្រធានក្រុមហ៊ុននោះអី» JungKook

« សង្សារមិនមែនប្រពន្ធ!! ហើយអាងតែខ្លួនជាចៅហ្វាយចង់ទៅយឺតបែបណាក៏បានឬ??ទម្លាប់
អាក្រក់ណាស់ បងធ្វើបែបនេះមានបុគ្គលិកការគោរពទៅ?» Taehyungស្រែកតបមកវិញពីក្នុងបន្ទប់ទឹក
មកស្ដីឲ្យនាយកម្លោះដែលដេកលេងលើគ្រែនោះ
មួយទំហឹង ព្រោះពេលនេះពួកគេមិនមែនត្រឹមតែជា
ចៅហ្វាយនិងកូនចៅដូចមុននោះទេ ម្យ៉ាងទៀត
JungKookក៏មិនហ៊ានខឹងគេឬដេញគេចេញស្រាប់
ហើយ អញ្ចឹងហើយគេនិងហ៊ានស្ដីឲ្យJungKook ប្រសិនបើនាយធ្វើខុសទៀត។

« បាទ លោកប្រុសលេខា!! » JungKookស្រែក
តបទៅវិញ រាងតូចក៏មិននិយាយអ្វីបន្តផ្ដោតលើការ
ងូតទឹកវិញមិនយូរប៉ុន្មានគេក៏ចេញមកវិញជាមួយនិង
ខោខៅប៊យពណ៍ខ្មៅជាមួយនិងអាវយឺតរឹបរាងដៃខ្លី
សក់សើមៗតិចៗ

«នេះជាស្អី?? » Taehyungចង្អុលទៅវ៉ាលីខ្មៅ
ទំហំធំល្មមមួយដែលដាក់កៀនគ្រែគេងរបស់គេ

លោកប្រុសលេខា (ចប់)Where stories live. Discover now