"Part 17"

4.6K 337 3
                                    


ព្រឹកថ្ងៃថ្មីបានមកដល់ ហើយថ្ងៃនេះក៏ត្រូវជាថ្ងៃ
ដែលYoonGiនិងJiminត្រូវរៀបការជាមួយគ្នាដែរ
ពិធីបានរៀបចំយ៉ាងអធិកអធមក្រោមការជួយ
ជ្រោមជ្រែងពីគ្រួសារកូនកម្លោះទាំងសងខាង។

   ពេលព្រឹកពួកគេនិងធ្វើពិធីនៅព្រះវិហារមួយកន្លែងដោយភ្ញៀវភាគច្រើនសុទ្ធតែជាអ្នកស្គាល់គ្នាជិតស្និតតែប៉ុណ្ណោះ ចំណែកពេលយប់ក៏មានពីធីជប់លៀង
រាំរែកសម្រាប់ទទួលគូស្នេហ៍ថ្មីថ្មោងមួយគូនេះ
នៅសណ្ឋាគាររបស់គ្រួសារMinដោយផ្ទាល់តែម្ដង
ភ្ញៀវភាគច្រើនសុទ្ធជាអ្នកមានមុខមាត់ក្នុងសង្គម
ហើយមិត្តYoonGi និងJimin។

    ហើយពេលនេះក៏ជាពេលត្រូវបំពាក់ចិញ្ចៀន
និងធ្វើសច្ចារនៅខាងមុខលោកអចារ្យនិងម៉ាក់ប៉ា
របស់ពួកគេដូចគ្នា។ 

« ប៉ាផ្ញើរមើលថែប្អូនផងណាYoon...» ប៉ាJimin
ដែលដើរបណ្ដើររាងតូចមកនិយាយរួចហុចដៃគេ
ទៅឲ្យYoonGiកាន់ម្ដង

« បាទ លោកប៉ា» YoonGiតបទៅវិញទាំងញញឹម
តិចៗដាក់គាត់បញ្ជាក់ថាគេនិងមើលថែក្មេងម្នាក់នេះ
ឲ្យបានល្អ រួចលោកParkក៏ត្រឡប់ទៅអង្គុយកន្លែង
គាត់វិញរង់ចាំស្ដាប់តាមការនិយាយរៀបរាប់របស់
លោកអាចារ្យ។

«  ខ្ញុំបាទMin YoonGiយល់ព្រមទទួលPark Jiminមកធ្វើជាប្ដីប្រពន្ធនិងគ្នា ចាប់កាន់ដៃគ្នាពីថ្ងៃនេះតទៅមិនថាមានពេលសប្បាយ កើតទុក្ខ មានឬក្រ មិនថាឈឺថ្កាត់ ខ្ញុំនិងមើលថែគេរហូតទៅ....
កាន់ដៃគ្នានៅរួមសុខទុក្ខគ្រប់ៗពេល » រាងក្រាស់ថាហើយក៏យកចិញ្ចៀនមកស៊កចូលម្រាមដៃនាងខាងឆ្វេងរបស់Jimin បន្ទាប់មកJiminក៏និយាយបែបនោះហើយក៏បំពាក់ចិញ្ចៀនឲ្យYoonGiដូចគ្នា។

« ពីថ្ងៃនេះត.ទៅMin YoonGiនិងPark Jimin
គឺជាប្ដីប្រពន្ធជាមួយគ្នាដោយស្របទៅតាមច្បាប់
មានព្រះជាម្ចាស់ និងមាតាបិតា ភ្ញៀវកិត្តិយសគ្រប់ៗ
គ្នាជាសាក្សី...!!» លោកអាចារ្យ ( ភ្លៀវ 😭)

     ក្រោយមកកម្មវិធីក៏នៅតែបន្តជាបន្តបន្ទាប់រហូត
ដល់រួចរាល់ទើបគ្រប់គ្នាបំបែកគ្នាសិនរង់ចាំពេលយប់
ទើបមកជួបជុំគ្នាបន្តនៅសណ្ឋាគារ រីឯYoonGi
និងJiminជាមួយម្ដាយឪពុកទាំងសងខាងដើម្បី
ទៅចុះអេតាស៊ីវិលជាមួយគ្នា។

លោកប្រុសលេខា (ចប់)Where stories live. Discover now