"Part 19"

4K 294 2
                                    


" OFFICE "

« Bossខ្ញុំទៅយកឯកសារឲ្យផ្នែកខាងក្រោមបន្តិចសិន»Taehyung

« ហ្អឹមម ទៅៗហើយមកវិញឲ្យលឿនៗផង បងស្ទះស្លាប់មិនខានបើគ្មានអូននៅក្បែ » JungKookងក់ក្បាលតិចៗរួចតបមកវិញទាំងមិនមើលមុខ
Taehyung រាងតូចបានត្រឹមតែសើចហួសចិត្តនឹង
នាយមុននិងដើរចេញទៅក្នុងជណ្ដើរយន្តចុចប៊ូតុងដំណើរការដើម្បីចុះទៅខាងក្រោម។

« Kim Taehyungមែនទេ??» សម្លេងស្រែកហៅ
បន្លឺឡើង Taehyungក៏ប្រញាប់បែរមុខមករកម្ចាស់សម្លេងវិញរួចក៏បញ្ចេញទឹកមុខភ្ញាក់ផ្អើល

« អូ...សួស្ដីលោកJeon..» Taehyungញញឹម
តិចៗរួចដើរទៅប៉ារបស់JungKook

« ឯងធ្វើការនៅទីនេះឬ?» Mr.Jeon

« បាទមែនហើយ ខ្ញុំជាលេខារបស់JungKook
លោកJeonមករកJungKookឬ? គេនៅOffice
ឯណោះ»Taehyung

« អឹមមែនហើយ តែមិនបាច់ហៅអ៊ំថាលោកJeon
ទេហៅថា លោកអ៊ំ ឬក៏លោកប៉ាក៏បានដែរអ៊ំមិនប្រកាន់ទេ» លោកJeonនិយាយទាំងញញឹមតិចៗ
ដាក់រាងតូច ឲ្យតែJungKookពេញចិត្ត មិនថាប្រុស
ឬស្រី មានឬក្រនោះទេគាត់ក៏ពេញចិត្តនិងទទួលយក
នូវមនុស្សដែលកូនប្រុសគាត់ស្រឡាញ់

« បាទ...លោកអ៊ំ អញ្ចឹងលោកអ៊ំទៅរកJungKook
ចុះខ្ញុំមិនរំខានទេ ជម្រាបលា»Taehyung

« ឈប់សិន!!! » Mr.Jeonស្រែកឃាត់ រាងតូចក៏
ទុចជំហានហើយងាកមករកគាត់វិញ រង់ចាំគាត់
និយាយនូវអ្វីដែលគាត់ចង់និយាយ ព្រោះមើលទៅ
គាត់ដូចជាចង់ប្រាប់អ្វីម្យ៉ាងមកកាន់គេ ។

[SKIP]

ក្រាក**
« អូនមកវិញហើយ » Taehyung

« អូនទៅណា? យូរម្ល៉េះ?»JungKook

« អូនក៏...អង្គុយលេងនៅខាងក្រោម»Taehyung

« អៅ? ហេតុអី?»JungKook

« ក្រែងបងរវល់និយាយជាមួយប៉ាបងឬ? ទើបអូន
មិនចង់មករំខាន»Taehyung

« មែនហើយ...»

« គាត់និយាយអ្វីជាមួយបងឬ?»Taehyung

« គាត់ហេ៎ស? គាត់មកហៅបងទៅនៅផ្ទះនោះវិញ
តែបងមិនចង់ទៅទេ!! បងស្អប់!!!»JungKook

« ហេតុអី? បងមិនចង់នៅជិតប៉ារបស់បងទេហេ៎ស?
បងខ្វល់ពីវត្តមានរបស់អ្នកដទៃ ច្រើនជាងប៉ារបស់បងឬ?»Taehyungងើបចេញពីតុធ្វើការរបស់គេដើរ
ទៅរកJungKookរួចដាក់ខ្លួនអង្គុយលើតុរបស់នាយ និយាយលួងលោមនាយ ព្រោះបើតាមគេសង្កត
មើលប៉ារបស់JungKookស្រឡាញ់JungKook
ណាស់។

លោកប្រុសលេខា (ចប់)Where stories live. Discover now