Part23 :បង្កេីតស្នេហ៍❤️

2.2K 158 7
                                    

Warning ⚠️ 18+
សូមទោសទុកជាមុនចំពោះពាក្យពេចន៍មិនសមរម្យ🙏🏻🙏🏻
Credit pic from instagram
Jikook part

🌊 🌊  🌴 🌴

នៅវេលាព្រឹកព្រលឹម អាកាសនៅមាត់សមុទ្រពិតជាត្រជាក់ ហេីយខ្យល់អាកាសក៏បរិសុទ្ធ ពន្លឺថ្ងៃចាំងចូលស្លឹកដូងទេរ ទឹករលកបោកបក់បង្កេីតជាសំឡេងមួយអន្លង់អន្លោច

ក្រឡេកទៅមេីលគូស្នេហ៍ដែលគេងឱបគ្នាបេះមិនដាច់គ្របដោយភួយសាច់ទន់ពណ៍សក្បោះ គ្របលេីកាយមាំ និងកាយតូចស្ដេីងត្រឹមចង្កេះ
ត្របកភ្នែកស្រទន់បេីកឡេីង រួចក៏បិទទៅវិញព្រោះចាំងពន្លឺថ្ងៃ រាងតូចព្យាយាមបេីកភ្នែកម្ដងទៀត បបូរមាត់ញញឹមឡេីងពេលងេីយទៅលេី ប្រទះនឹងរង្វង់មុខដ៏ស្រស់សង្ហាររបស់មនុស្សជាទីស្រឡាញ់

រាងតូចមុខញញឹម គេពេញចិត្តពេលវេលានេះខ្លាំងណាស់ រាងតូចប្រេីចង្អុលដៃទៅអូសកាត់ពីគល់ថ្គាមរបស់jk រហូតដល់ចង្កា ហេីយបន្តមកបបូរមាត់តូចស្ដេីងទន់ល្មេីញ មិនសមថាវាមានកម្លាំងខ្លាំង និងស៉ិចស៉ីបំផុតពេលដែលថេីបនោះទេ

jmក៏ធ្លោយស្នាមញញឹមជាថ្មី មុខក៏ប្រែក្រហមតិចៗ គេប្រេីកែវភ្នែកភ្លឺថ្លាសម្លឹងមេីលទៅjk ហេីយក៏អូសចង្អុលដៃមកដល់ខ្ទង់ច្រមុះខ្ពស់ស្រួចចុះឡេីងថ្នមៗ

«ចង់ធ្វេីអីបង ហ៊ឹស~»
រាងតូចត្រូវភ្ញាក់ពេលត្រូវjkចាប់បានហេីយចាប់ដៃគេជាប់ ដាក់លេីទ្រូងហាប់ណែនរបស់ខ្លួន

«អូនអត់មានធ្វេីអីបងទេ Jung »
រាងតូចនិយាយលាក់ភាពអឹមអៀនមិនហ៊ានមេីលមុខគេចំ
«តែបងចាប់បានថាអូនកំពុងលូកលាន់បង» រាងក្រាស់និយាយទាំងញញឹមព្រានដាក់មាឌតូចហេីយតាមមេីលក្រសែភ្នែកjm ពេលគេបែរមុខចេញ
«អូនទៅងូតទឹកសិនហេីយ» រាងតូចប្រញាប់បេីកភួយក្រោកចេញឲ្យបានឆាប់បំផុតមិនចឹងទេគេមុខជាភ័យស្លាប់មិនខាន

«អឹម~ Jung~» រាងតូចត្រូវដួលខ្លួនទាំងមូលពេលត្រូវjkទាញឲ្យមកអង្គុយនៅកណ្ដោលជេីង
រាងក្រាស់ក៏ងេីបខ្លួនហេីយឱបកាយតូចពីក្រោយ
ច្រមុះស្រូបយកក្លិនកាយនៃសាច់ស្មាទន់ៗព្រោះកអាវរាងតូចពាក់វាធ្លាក់មួយចំហៀងបង្ហាញឲ្យឃេីញសាច់ស្មានិងឆ្អឹងដងកាំបិតវាមេីលទៅពិតជាទាក់ទាញពេកហេីយ

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now