Part8: គេថេីបខ្ញុំ

2.5K 192 1
                                    

បន្ទាប់ពីឮការឈ្លោះប្រកែកគ្នានៅខាងក្រោមខ្លាំង Suga ក៏ចុះមកមេីល តែមិននឹកស្មានដល់សភាពJiminនៅពេលនេះគឺត្រូវ ប្អូនប្រុសចាប់ច្រានឲ្យដួល រួចទាញកអាវមួយកម្លាំងដៃ
«មានរឿងអី Jungkook ឆាប់លែងគេភ្លាម» Suga ប្រញាប់ទៅទាញ jiminចេញពី Jungkook រួចឲ្យគេមកឈរពីក្រោយ
«គឺប្រដៅក្មេងថ្មីណា បងប្រុស »
«បងដឹងទេថា វាហ៊ានជះស្រាលេីខ្ញុំ» Jungkook
«ពិតទេ jimin» suga
«អត់ទេ អ្នកប្រុសធំ ខ្ញុំគ្មានចេតនាពិតមែន» គឺស្រីម្នាក់នោះគេទាក់ជេីងខ្ញុំ» Jimin និយាយចង្អុលទៅស្រីមាត់ក្រហមនោះ គេជាមនុស្សត្រង់ រឹតមិនងាយចុះចាញ់ចំពោះរឿងអ្វីដែលគេមិនបានធ្វេីកំហុស

ស្រីមាត់ក្រហមត្រឹមឈរក្រវីក្បាលញាប់ស្អេក ញេីសហូរតាមជេីងសក់ ឈរឱបដៃ Jungkook
«នាងជាអ្នកណា?» Suga
«នាងជាស្រីរបស់ខ្ញុំ យ៉ាងម៉េចបងចាប់អារម្មណ៍ហេស មានអីចាំខ្ញុំរំលែកឲ្យ» Jungkook និយាយផងញញឹមផងព្រោះស្រវឹង
«បានហេីយល្មមឈប់ទៅ jungkook» Suga ស្រែកឲ្យjungkook ខ្លាំងៗ
«បងចង់ធ្វេីអីខ្ញុំ ចង់វាយខ្ញុំ ជេរខ្ញុំ ស្រែកដាក់ខ្ញុំព្រោះអ្នកបម្រេីម្នាក់នេះមែនទេ? » Jungkook

«.........»
«បងសុំទោស បងនឹងធ្វេីគ្រប់យ៉ាងឲ្យឯងដូចពីមុនវិញ ជាមនុស្សដែលតែងតែញញឹម លេងសេីច នឹងផ្ដល់ភាពកក់ក្ដៅដ់អ្នកដទៃ» Suga
«ហ៉ឹស ! ខ្ញុំលេងដូចមុនហេីយ ហេីយក៏មិនចង់ធ្វេីជា Jungkook កាលពីមុនដែរ ព្រោះ Jungkook ពីមុនវាជាមនុស្សល្ងង់ សូម្បីមនុស្សស្រីម្នាក់ក៏ឲ្យបោកបាន ហ៉ឹស ~! ហា ហា~ » Jungkook សេីចចុងមាត់បញ្ឈឺឲ្យខ្លួនឯង
«បងថាឯងស្រវឹងហេីយ Jimin ឆាប់នាំ Jungkook ទៅសម្រាក់ទៅ»
«រឿងនៅមិនទាន់ចប់» jungkookនិយាយទាំងទឹកមុខកំណាច សម្លឹងមេីលទៅ Jimin
«ខ្ញុំប្រាប់អ្នកប្រុសហេីយ ថាខ្ញុំមិនបានធ្វេី» Jimin
«តែយេីងមិនជឿ» Jungkook
«តែបងជឿ........... ព្រោះគេគ្មានថ្ងៃធ្វេីបែបនេះដាក់មនុស្សដែលគេស្រឡាញ់» Suga
«បងចង់បានន័យថាមេច គេនេះហេសស្រឡាញ់ខ្ញុំ
ហាស~ គួរឲ្យចង់សេីច ហាស ហាស ហា~»
និយាយចប់តែប៉ុន្នេះjungkookក៏ដួលខ្លួនលេីសាឡុង ប្រហែលស្រវឹងខ្លាំងហេីយ
«Jimin ឆាប់គ្រាហ៍ គេទៅបន្ទប់ទៅ» Suga
«បាទអ្នកប្រុសធំ»
«ហេីយនាងឆាប់ចេញពីភូមគ្រឹះនេះភ្លាម កុំឲ្យខ្ញុំជួបមុខម្ដងទៀតឲ្យសោះ » Suga
«ចា~ ចាសលោកខ្ញុំទៅហេីយ»
——flashback——
Suga បានសង្ងំក្នុងបន្ទប់ពេញមួយថ្ងៃដេីម្បីគិតរឿងជាច្រេីន
គេពិតជាខូចចិត្ត និងអាមាសមុខ មិនដែលមានអ្នកណាបដិសេធគេពីមុនមកបែបនេះទេ មានតែអ្នកតោងទាម តាមយកចិត្ត តែJimin បែរជាមិនស្រឡាញ់គេទៅវិញ គេពិតជាឈឺចាប់ តូចចិត្តតែពេលJiminប្រាប់ថាគេមានមនុស្សដែលលួចស្រឡាញ់ មុនដំបូង គេពិតជាចង់ទៅបាញ់បំបែកក្បាលអាម្នាក់នោះណាស់ ដេីម្បីមានឱកាសតាមស្រឡាញ់រាងតូចតែ ពេលដឹងថាមនុស្សម្នាក់នោះជា ប្អូនប្រុសខ្លួនទៅវិញ Sugaពិតជាពិបាកទទួលយក ប៉ុន្តែក្រោយសង្ងំគិតពេញមួយថ្ងៃគេក៏សម្រេចចិត្តតាមបេះដូងរបស់ Jimin មិនបង្ខិតបង្ខំគេហេីយសង្ឃឹមថា Jimin ជាមនុស្សមា្នក់ដែលចូលមកក្នុងជីវិតរបស់Jungkook នឹងយកអតីតកាលខ្មៅងងឹតពីគេឲ្យបាន
_____skip_____
[ ក្នុងបន្ទប់គេងJungkook ]
Jiminគ្រាហ៍jungkookដាក់លេីពូកថ្នមៗ រួចដោះក្រវ៉ាត់កដែលធ្លាក់ដល់ពាក់កណ្ដាលហេីយនោះចេញ រួចតាមទៅដោះស្បែកជេីង និងស្រោមជេីងឲ្យគេ
«ហ៊េីយ~ ខ្លួនធ្ងន់ដូចដំរី បេីមិនយល់ដល់ពេលនេះលោកឯងស្រវឹងទេខ្ញុំនឹងចាត់ការលោកឲ្យរាងម្ដង ព្រោះមនុស្សលោកចូលចិត្តហឹង្សា មានពេលទំនេរណាខ្ញុំចង់វាយគ្នាជាមួយលោកម្ដង ឲ្យដឹងសខ្មៅ កុំគិតថាខ្ញុំជាមនុស្សទន់ជ្រាយអ្នកណាធ្វេីបាបតាមចិត្តនោះ» រាងតូចនិយាយរួចក៏ដាក់ខ្លួនអង្គុយចុងគ្រែដែលមានរាងក្រាស់កំពុងគេងអត់ដឹងគេនិយាយដេីម
រាងតូចយកដៃតប់ស្មាខ្លួនតិចៗក្នុងចិត្តកំពុងគិតថាឋ្លួនត្រូវធ្វេីអ្វីបន្ត ព្រោះពេលនេះJungkook ដឹងថាខ្លួនលួចស្រឡាញ់គេ ទាំងដែលវាជាការនិយាយដោះសាររបស់jiminឲ្យ Suga ឈប់រវល់នឹងខ្លួនប៉ុណ្ណោះ
រាងតូចអង្គុយភ្លឹកគិតដល់រឿងទាំងនេះ ភ្លាមនោះអំពូលភ្លេីងក្នុងបន្ទប់ស្រាប់តែដាច់ បន្ទប់ប្រែងងឹតនៅសល់តែអំពូលភ្លេីងក្បាលគ្រែដែលបញ្ចេញពន្លឺក្រហមព្រាលៗប៉ុណ្ណោះ
ភ្លាមនោះរាងតូចស្រាប់តែភ្ញាក់ព្រោះពេលមានប្រអប់ដៃមាំមួយគូរមកក្រសោបចង្កេះគេពីក្រោយ
រាងតូចរឹតតែរឹងខ្លួនពេលដឹងដល់ខ្យល់ដង្ហេីមក្ដៅមកប៉ះនឹងសាច់កញ្ចឹងករបស់គេ
«ស៉ឺត~~ ក្រអូបណាស់ Jungkook ប្រេីបបូរមាត់តូចស្ដេីមថែថេីបលេីកញ្ចឹងក Jimin ពីក្រោយ
«លោ~ លោកប្រុស លោកធ្វេីអីនឹង លែងខ្ញុំទៅ» jiminចាប់ដៃគេចេញពីចង្កេះរត់ឈរទៅម្ខាង
«នេះជាការដាក់ទោស» Jungkook
«ដាក់ទោសប្រភេទស្អីលោក» Jimin
«មិនដឹង» Jungkook និយាយហីៗរួចដេីរចូលបន្ទប់ទឹកបាត់
«.............»
«តែមិញនេះ លោកដាក់ទោសដោយការថេីបខ្ញុំ»

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now