Part21: ប្រាប់ឲ្យបានត្រៀមខ្លួន

2.3K 200 1
                                    

Jk's room 🛌

«Jimin~ Jimin~ » សម្លេងដង្ហេីយហៅល្វេីយៗពីមាត់ម្ចាស់វាដែលកំពុងគេងនៅលេីគ្រែ
«Jk អូននៅទីនេះ »
រាងតូចដែលគេងនៅជិតខ្លួនគេនោះប្រញាប់ក្រោកមកអង្គុយលេីពូកហេីយហេីយយកដៃ ចាប់ដៃគេជាប់ចង់បញ្ជាក់ថាគេនៅទីនេះ
«បងយ៉ាងម៉េចទៅហេីយ បានធូរខ្លះទេ?
រាងតូចសួរទៅកាន់គេទាំងទឹកមុខបារម្ភ
«កុំធ្វេីមុខបែបនេះអី បងគ្រាន់តែគ្រុនក្ដៅប៉ុណ្ណោះ ឥឡូវបងអស់អីហេីយតេី»
Jkសេីចតិចៗនឹងទឹកមុខរបស់រាងតូច ធ្វេីដូចគេកេីតអីធ្ងន់ធ្ងរណាស់ចឹង គេក៏ក្រោកមកអង្គុយដាក់ខ្លួនពិទនឹងក្បាលគ្រែ
«ហេតុអីបងធ្វេីបែបនេះ គិតថាធ្វេីចឹងអូនលែងខឹងបងមែនទេ បងធំហេីយមិចក៏នៅធ្វេីខ្លួនដូច     កូនក្មេងទៀត »
រាងតូចនិយាយហេីយសម្លឹងមុខគេ
«បងសុំទោសណា បងគ្រាន់តែចង់ដឹងថាអូននៅបារម្ភ ខ្វាយខ្វល់នឹងបងទៀតឬអត់ប៉ុណ្ណោះ»
«ហេីយក៏បណ្ដោយខ្លួនឲ្យឈឺចឹងមែនទេ បាយក៏មិនខ្ចីញាំ ថ្នាំក៏មិនខ្ចីលេបចឹងមែនទេ»
រាងតូចក៏បន្តសម្លឹងមុខគេ
« Jimin ហា~ » jkខិតក្រោកទៅលេីករាងតូចឲ្យមកអង្គុយពីមុខក្នុងចន្លោះជេីងហេីយយកដៃដាក់ឱបក គេពីក្រោយ បបូរមាត់ស្ដេីងថេីបលេីកញ្ចឹងកគេថ្នមៗ

«បងខុស បងសុំទោសពិតមែន បងសន្យានឹងអូនថាមិនឲ្យមានលេីកក្រោយទៀតទេ ជឿបងណា»
«អឹម~ អូនជឿបងហេីយ សន្យានឹងអូនហេីយណា ត្រូវគោរពតាមពាក្យសន្យា»

រាងតូចនិយាយទាំងនៅក្នុងរង្វង់ដៃរបស់រាងក្រាស់
«បាទ~ តែអូនក៏ដូចគ្នាមិនត្រូវមានរឿងអ្វីលាក់បាំងគ្នាទេ មានរឿងអី ឬបញ្ហាអីត្រូវប្រាប់បងតាមត្រង់»

Jkលោមុខទៅដាក់ជិតថ្ពាល់និយាយនឹងjm
រាងតូចប្រែនៅស្ងៀម ទឹកមុខធ្លាក់មកធម្មតាវិញ
«Jung~ »
«ហ៊ឹស~»
«អូនសួរបងមួយបានទេ តែបងត្រូវសន្យាថានឹងមិនសួរនាំពីហេតុផលទេ»
«សំខាន់មែនទេ» រាងក្រាស់សួរទៅគេវិញ
«សំខាន់តែ សន្យានឹងអូនសិនមក»
«ok បងសន្យា»
រាងតូចក៏បែរខ្លួនមកអង្គុយពីមុខjkវិញតែក្នុងចន្លោះជេីងគេដដែល ពេលនេះពួកគេទល់មុខគ្នា
«អូនដឹងថាបងស្អប់អ្នកណាដែលកុហកណាស់ ដូច្នេះទេីបអូនចង់សួរបងរឿងមួយ បេីសិន អូនថាបេីសិនប៉ុណ្ណោះ បេីថ្ងៃណាមួយបងដឹងថាអូនកហុកបង អូនបោកប្រាស់បងនោះ តេីបងនឹងធ្វេីបែបណាចំពោះអូន?
រាងតូចសួរទាំងទឹកមុខប្រាកដប្រជា

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Hikayelerin yaşadığı yer. Şimdi keşfedin