Part35:អូនត្រូវតែជាអ្នកឈ្នះ

1.9K 163 21
                                    

ថ្ងៃនេះរាងតូចជីមីនភ្ញាក់ពីព្រលឹម គេបានរៀបចំសម្អាតបន្ទប់ និងរៀបចំយកសម្លៀកបំពាក់របស់ជុងហ្គុកយកមកបោកគក់ផងដែរ តែពេលដែលដេីរចូលបន្ទប់របស់ជុងហ្គុកបែរជាមិនឃេីញរាងក្រាស់ទៅវិញ     ឃេីញតែគ្រែទទេស្អាត នៅមានភួយនឹងខ្នេីយមិនមានរបៀបរៀបរយទៀតផង
ជីមីនក៏រៀបចំបន្ទប់ឲ្យជុងហ្គុករួចគេក៏ប្រមូលសម្លៀកបំពាក់រាងក្រាស់ទៅបោក
រាងតូចធ្វេីការងារផ្ទះគ្រប់សប់បែបយ៉ាងរហូតដល់ម៉ោងបាយថ្ងៃត្រង់ក៏នៅតែមិនទាន់ហេីយ គេពិតជាខំប្រឹងប្រែងដេីម្បីឲ្យជុងហ្គុកបានឃេីញ
«ជីមីន~ នេះនៅធ្វេីដល់ពេលណាទៀតឆាប់ចូលមកញាំបាយសិនមក» អំមេផ្ទះឃេីញរាងតូចនៅឈរហាលថ្ងៃក្ដៅកំពុងពូតកម្រាលពូក នៅមានភួយក្រាស់ៗទៀត នេះរាងតូចប្រាកដជាហត់នឿយខ្លាំងជាមិនខាន
«មិនអីទេអ៊ំ ខ្ញុំធ្វេីរួចឡូវហេីយអ៊ំពិសាមុនចុះណា»
ជីមីនតបទៅវិញទាំងញញឹមស្លេកបបូរមាត់
«ចឹងចាំញាំបាយហេីយអ៊ំឲ្យសាមកជួយចុះណា!
«បាទ មិនអីទេ» អ៊ំមេផ្ទះក៏ប្រញ៉ាប់ចូលទៅប្រាប់សា
ឯរាងតូចឈរក្រោមកម្ដៅថ្ងៃយូរទៅៗ ចាប់ផ្ដេីមវិលមុខទប់ខ្លួនលែងជាប់ គេងេីយក្បាលមេីលទៅលេីភ្នែកក៏ប៉ះនឹងពន្លឺថ្ងៃធ្វេីឲ្យរាងតូចដួលសន្លប់ភ្លាមៗ
ពេលនោះសាក៏ចូលមកទាន់ល្មមទេីបជួយគ្រាហ៍ជីមីនចូលសម្រាកក្នុងបន្ទប់
«ជីមីន~~ ឆាប់ហៅគ្រូពេទ្យមកឲ្យលឿន »
«ឲ្យឆាប់ឡេីងទៅ~~»
«បាទ~ បាទ» អ្នកបម្រេីប្រុសនៅទីនោះក៏ប្រញ៉ាប់ទៅតាមគ្រូពេទ្យ
———-1hour later———
រាងតូចដែលសន្លប់នៅលេីគ្រែមិនដឹងអី បបូរមាត់មានសភាពសស្លេក ខ្លួនក៏ក្ដៅ នៅលេីថ្ងាសមានកន្សែងគ្របជ្រលក់ទឹកគ្របពីលេី
បន្តិចក្រោយកែវភ្នែកតូចថ្លាចាប់បេីកឡេីង ជីមីនក្រឡាប់គ្រាប់ភ្នែកមេីលទៅលេីឃេីញតែពិដានព៍ណស រាងតូចក៏ប្រឹងយោងខ្លួនក្រោកមកអង្គុយហេីយចាប់ផ្ដេីមមេីលជុំវិញបន្ទប់ តែក៏ធ្វេីឲ្យគេភ្ញាក់ផ្អេីលភ្លាមៗ
«បន្ទប់ជុងហ្គុក? ម៉េចក៏ខ្ញុំមកនៅទីនេះ?
«ជីមីនដឹងខ្លួនហេីយមែនទេ? ភ្លាមនោះសាក៏ចូលមកល្មមក្នុងដៃមានថាសអាហារផងដែរ
«បងសាម៉េចក៏ខ្ញុំមកនៅទីនេះទៅវិញ?
«គឺអ្នកប្រុសបីឯងមក»សាយកអាហារដាក់លេីតុជាប់នោះរួចក៏តបនឹងជីមីន
«ហាស~ គេ.. គេបីខ្ញុំមក» នេះតេីខ្ញុំកេីតអីមែនទេ?
«គឺឯងសន្លប់ គ្រូពេទ្យប្រាប់ថាមកពីឯងធ្វេីការហត់ពេកណាមួយឯងក៏មិនទាន់បានហូបអីទៀតទេីបធ្វេីឲ្យឯងដួលសន្លប់ ហេីយអ្នកប្រុសក៏បីឯងមកដាក់ក្នុងបន្ទប់គាត់»
«ចុះពេលនេះគេនៅឯណា ខ្ញុំចង់ជួបគេ ខ្ញុំចង់ជួបជុងហ្គុក~? រាងតូចឮហេីយរំភេីបចិត្តជាខ្លាំង ហេីយប្រឹងស្ទុះក្រោកចេញទៅរកម្ចាស់បេះដូងមាត់រឹងម្នាក់នោះ
«ជីមីនអ្នកប្រុសទៅធ្វេីការវិញបាត់ហេីយ»
សាប្រញ៉ាប់ឃាត់ជីមីន
«គេទៅហេីយហ៎~~ » រាងតូចខាំមាត់ធ្វេីមុខជូរគិតថានឹងបានជួបហេីយនឹងសួរឲ្យដឹងសខ្មៅ
រាងតូចក៏ដេីរទៅអង្គុយលេីគ្រែវិញទាំងមុខស្អុយ សាឃេីញចឹងហេីយក៏លួចអស់សំណេីចនឹងមួយគូរនេះណាស់
___Flashback ____
ម្នាក់កាលពីព្រឹកមិញគឺជុងហ្គុកនឹងហេីយគេត្រឡប់មកផ្ទះវិញព្រោះតែភ្លេចយកឯកសារ ស្រាប់តែឃេីញអ្នកមប្រេីនៅជុំៗគ្នា រាងក្រាស់ក៏ចូលទៅមេីលហេីយក៏ឃេីញាជីមីនដួលសន្លប់ រាងក្រាស់ប្រញ៉ាប់បីជីមីនចូលក្នុងបន្ទប់
«ជីមីន~~ ឆាប់ហៅគ្រូពេទ្យមកឲ្យលឿន »
«ឲ្យឆាប់ឡេីងទៅ~~»
នឹកឃេីញរឿងមុននេះធ្វេីឲ្យសានឹកអស់សំណេីច មាត់ថាឈប់ស្រឡាញ់គេ ចង់ធ្វេីបាបគេ តែគ្រាន់តែជីមីនសន្លប់បន្តិចក៏ខឹង ឆេវឆាវ និងស្ដីឲ្យអ្នកបម្រេីពេញមួយផ្ទះអស់មួយព្រឹកធំ😂

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Onde histórias criam vida. Descubra agora