Part36: លទ្ធផលគឺបែបនេះ

2.2K 180 36
                                    

ក្រោយពីដេញរាងតូចចេញទៅហេីយទេីបធ្វេីឲ្យអ្នកដែលដេញគេចេញគេងមិនលក់ទៅវិញ
??
រាល់ពេលព្រឹករាងតូចតែងងេីបពីព្រលឹមធ្វេីអាហារពេលព្រឹកឲ្យជុងហ្គុក ទោះដឹងថាគេមិនញាំក៏ដោយ
ដូចព្រឹកនេះចឹងខ្លួនតូចតែមួយ រាងស្ដេីងស្រឡូនស្លៀកខោខ្លីត្រឹមក្បាលជង្គង់បង្ហាញរាងជេីង   សរលោងស្រឡូនស្រឡៅ ជាមួយអាវយឺតសរលុង
មិនដឹងទេហេសថាបេីចាំងប៉ះពន្លឺវានឹងឆ្លុះចេញសាច់ខ្ទេចខ្ទីនោះ
រាងតូចកំពុងឈរបែរខ្នងធ្វេីម្ហូបក្នុងផ្ទះបាយម្នាក់ឯង មិនបានចាប់ភ្លឹកថាមានមនុស្សកំពុងលួចមេីលឡេីយ ហេីយអ្នកទាំងនោះគឺកូនចៅកម្លោះៗរបស់ជុងហ្គុកនេះឯង
«ហ៊ូយឯង~មិននឹកស្មានថាអតីតចាហ្វាយតូចយេីងរាងស្អាតថ្នាក់នឹងទេ» កូនចៅម្នាក់ពោលប្រាប់គ្នាដែលកំពុងតោងគ្នាស្អិតលួចមេីលរាងតូចក្នុងផ្ទះបាយ
«ទេីបតែបានឃេីញពេញភ្នែកម្ដងនេះទេ ព្រោះពីមុនណាតែក្លិនចាហ្វាយមិនឲ្យហិតផង ហាមគ្រប់យ៉ាងហួងហែងសម្បេីមណាស់» boy2
«អ៊េី~ ត្រូវហេីយតែពេលនេះគេមិនមែនជាចាហ្វាយតូចយេីងទៀតទេ ហេីយចាហ្វាយថែមទាំងប្រកាសក្ដែងៗថាឈប់មានទំនាក់ទំនងនឹងគ្នា និងឲ្យយេីងចាត់ទុកគេដូចជាអ្នកមប្រេីទៅ»
«ហ៊ឹស~ ល្អណាស់បេីចឹងវាជាឱកាសយេីងហេីយ»
ពួកគេញញឹមសម្លឹកមុខគ្នាទាំងខ្សែភ្នែកព្រាន និងគួរឲ្យខ្ពេីមរអេីម ដឹងហេីយពួកវាប្រាកដជាមានបំណងមិនល្អចំពោះរាងតូច
ក្រោយញញឹមញ៉ាក់ចិញ្ចេីមដាក់គ្នារួចពួកគេក៏ដេីរស្ងាត់ៗលបៗចូលទៅពីក្រោយរាងតូច ចូលកាន់តែជិតកាន់តែកៀកឯរាងតូចនៅឈរធ្វេីម្ហូបមិនបានចាប់អារម្មណ៍អ្វីឡេីយ
«អាយ~ ពួកលោកធ្វេីស្អីនឹង» ជីមីនស្រែកចាចភ្លាមពេលម្នាក់ក្នុងចំណោមនោះលូកដៃមកស្ទាបគេ
«ពួកយេីងអត់បានធ្វេីអឯណាចាំបាច់ស្រែកខ្លាំងយ៉ាងនេះ» និយាយរួចអាមួយនុងវាក៏លូកដៃមកច្បិចចង្ការាងតូចទៀត តែជីមីនគេចទាន់
«នៅថាអត់ទៀតមែនទេ មិញឯងស្ទាបខ្ញុំច្បាស់ណាស់» រាងតូចនិយាយផងរកកល់ទឹកភ្នែកផងគេពិតជាឈឺចិត្តខ្លាំងណាស់
«ណែពួកឯងមានឃេីញខ្ញុំស្ទាបគេទេ? អាមួយក្នុងចំណោមនោះងាកទៅសួរអាពីរនាក់ទៀត
«អត់ទេ ខ្ញុំមិនបានឃេីញអីទាំងអស់ ឃេីញតែឯងឲ្យដៃគេ» អាពីរក្បាលនឹងវានិយាយចឹងទាំងមិនខ្វល់
«ផាច់ 👋 » ទ្រាំនឹងពាក្យសេីចចំអកមិនបានរាងតូចក៏ទះអានឹងមួយកំភ្លៀង( adminសុំផ្ញេីមួយផង)
«ឯង~~» អាមួយនឹងវាខឹងយ៉ាងខ្លាំងក្រោយពីស៊ីមួយកម្លាំងដៃរបស់ជីមីន វាក៏ច្រានរាងតូចឲ្យដួលធ្វេីឲ្យជីមីនបោកក្បាលនឹងចែងតុហូរឈាមរឹមៗ
«ហា~ ជីមីន យ៉ាងម៉េចហេីយ» សាចូលមកទាន់ឃេីញរាងតូចដួល
«ពួកឯងធ្វេីអីគេ» សាសួរទាំងកំហឹងសម្លក់ទៅពួកនោះ
«ពួកខ្ញុំហេស~ ពួកខ្ញុំបានធ្វេីស្អីទៅគឺចូលមកដល់ឃេីញគេដួលទៅហេីយមែនទេ?
«ត្រូវហេីយ ត្រូវ~»
«តោះពួកយេីងទៅធ្វេីការវិញនៅទីនេះគ្មានស្អីគួរឲ្យសប្បាយផង» និយាយរួចពួកវាទាំងបីបោលក្បាលទៅវិញ
សាក៏ងាកមកមេីលរាងតូចនឹងជួយលេីកគេឲ្យឈរឡេីង
«ជីមីននេះក្បាលឯង...ចេញឈាមហេីយ»
———-skip———-
«សំណាងហេីយដែលគ្រាន់តែសេីស្បែកនោះ លាបថ្នាំនឹងរុំបង់នេះទៅបានហេីយ»
«អគុណបងហេីយ» ជីមីនយកដៃស្ទាបថ្ងាសខាងមុខរួចក៏ទម្លាក់ទឹកមុខចុះ
«ប្រាប់បងបាននៅថាមានរឿងអី» សាសួរជីមីនជាថ្មី
«គឺ... គ្មានអីនោះទេបងសា គឺខ្ញុំមិនចង់ឲ្យមានរឿងវែងឆ្ងាយទេបញ្ចប់វាត្រឹមនឹងចុះ»
«បញ្ចប់យ៉ាងម៉េច បងមិនទាន់បានដឹងអ្នកប្រុសមិនទាន់បានដឹងឲ្យបញ្ចប់ងាយៗយ៉ាងម៉េច?
«យ៉ាងណាវាគ្រាន់តែជារឿងរបស់អ្នកបម្រេីដូចជាខ្ញុំតេីអ្នកណាទៅខ្វល់ឈឺឆ្អាលនោះ? រាងតូចនិយាយពាក្យទាំងនេះចេញមកទាំងឈឺក្នុងចិត្ត
យ៉ាងម៉េចអ្នកបម្រេីក៏មានកិត្តិយសខ្លួនឯងដែរ ត្រូវគេបំពានហេីយនៅត្រូវគេចោទប្រកាន់ហេីយថែមទាំងមិនអាចរកខុសត្រូវឲ្យខ្លូនឯងបានទៀតវាពិតជាឈឺចាប់ណាស់
«នេះពួកវាហ៊ានធ្វេីដល់ថ្នាក់នេះផង»
«ធម្មតាអ្នកប្រុសមិនដែលនាំកូនចៅចូលមកក្នុងផ្ទះដេីរតែពាសបែបនេះទេ ទាល់តែមានការងារសំខាន់ទេីបអ្នកប្រុសហៅពួកគេមក»
«ចឹងមិនបាច់ទៅទេបង គេប្រាកដជាកំពុងរវល់ហេីយ» រាងតូចបដិសេដព្រោះមុននេះក្រោយពីនិយាយរឿងហេតុប្រាប់សាហេីយ នាងឲ្យយករឿងនេះទៅប្រាប់ជុងហ្គុកដាច់ខាត
«មិនបាន ចឹងចាំពេលម៉ោងបាយថ្ងៃត្រង់បងនឹងប្រាប់អ្នកប្រុសដោយខ្លួនឯង បងជាអ្នកធ្វេីសាក្សីឲ្យ បងមិនជឿថាអ្នកប្រុសមិនជឿឯងទេ»
(Admin ក៏មិនជឿដែរ)

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now