Part33:ដេីរលេង

1.9K 147 7
                                    

ក្រោយពីពេលបាយល្ងាចហេីយម្នាក់ៗសុទ្ធតែញាំបាយមិនចូលមាត់មានការទាស់ទែងពាក្យសំដីតិចតួច ទង្វេីរអ្នកប្រុសតូចស្រាប់តែផ្លាស់ប្ដូរភ្លាមៗ
ក្រោយពីកាច់កុងសំដីគ្នាហេីយជុងហ្គុកខឹងឡេីងលេីបាត់ឯជីមីនក៏ដូចគ្នាខឹងចិត្តមែនទែន
យ៉ុនហ្គីវិញក៏ញាំបាយមិនចូលដែរទេីបប្រាប់ឲ្យបម្រេីរៀបចំហេីយខ្លួនក៏ឡេីងទៅលេីបាត់

ក្នុងបន្ទប់ជីមីន[jimin's room]
«ប្រុសអាក្រក់ មនុស្សចិត្តដាច់ គ្មានហេតុផលមិនចេះស្ដាប់ពាក្យគេបកស្រាយ កោតតែខ្ញុំស្រឡាញ់មនុស្សដូចជាបងដែរ ហ៊េីយ~~» រាងតូចអង្គុយនៅលេីគ្រែដៃកំពុងកាន់ខ្នេីយវាយលេីវាទៅមកៗបញ្ចេញកំហឹង
«ហ៊េីយ~~ភ្លេចទៅហេីយត្រូវទៅយកឥវ៉ាន់ពីបន្ទប់គេមកវិញទៀតបេីមិនចឹងខ្ញុំគ្មានអីផ្លាស់ជាមិនខាន» គិតតែខឹងៗគេភ្លេចថាគេត្រូវទៅយករបស់របរពីក្នុងបន្ទប់ជុងហ្គុកមកវិញ
គិតរួចរាងតូចក៏ដេីរទៅជាន់លេីបន្ទប់ជុងហ្គុក ពេលដេីរដល់មុខបន្ទប់ហេីយជីមីនក៏ភ្លេចខ្លួនបេីកទ្វារចូលតែម្ដងដោយមិនគោះព្រោះវាជាទម្លាប់ទៅហេីយរាងក្រាស់មិនដែលឲ្យគេគោះទេ ព្រោះបន្ទប់ជុងហ្គុកក៏ដូចបន្ទប់របស់ជីមីន តែពេលនេះមិនដូចមុនទេអ្វីៗប្រែប្រួលអស់ទៅហេីយ
គិតហេីយជីមីនក៏បិទទ្វារទៅវិញហេីយក៏ធ្វេីជាគោះទ្វារសុំការអនុញ្ញាតិសិន
«តុកៗ ៗៗៗ»
«ចូលមក»
ស្ដាប់ឮការអនុញ្ញាតិហេីយជីមីនក៏ដេីរចូលទៅតែបែរមិនឃេីញមនុស្សទៅវិញ
«គេទៅណាចេះ? រាងតូចនិយាយតិចៗងាកឆ្វេងស្ដាំៗ
សុខៗក៏មានចម្ហាយត្រជាក់ជិតខ្លួន នេះកាន់តែមកកៀកហេីយ ~~កៀកហេីយ~~
«អាស~~ » ពេលជីមីនបែរមកវិញក៏បោកខ្ទប់មុខនឹងដេីមទ្រូងមាំសរលោងរបស់ជុងហ្គុកទៅវិញ វាជាប់ទាំងដំណក់ទឹកទៀតផង
រាងក្រាស់ក្នុងសភាពមានតែកន្សែងរុំចង្កេះ ប្រាកដណាស់គឺទេីបចេញពីងូតទឹក
«អ្នកណាឲ្យឯងមកទីនេះ ហេីយមកមានការអី មកបន្លំចង់លួចអីទៀតហេីយមែនទេ?
រាងក្រាស់និយាយរួចក៏ច្រានជីមីនទៅម្ខាងវិញហេីយក៏ឈរច្រែងចង្កេះសួរ
«ណែ~ គឺលោកឲ្យខ្ញុំមកខ្លួនឯងតេី ឆាប់ភ្លេចមេស គឺខ្ញុំមកយករបស់របរខ្ញុំពីមុនយ៉ាងមិចមិនបានហេស?
«ខ្ញុំនិយាយចឹងពិតមែនហេស?
«ត្រូវហេីយ លោកម៉េចក៏ឆាប់ភ្លេចម្ល៉េះ ឬមួយក៏នឹកខ្ញុំយកលេសភ្លេចមិនចង់ឲ្យខ្ញុំគេងបន្ទប់ផ្សេង ចង់ឲ្យខ្ញុំគេងជាមួយមែនទេ? រាងតូចនិយាយមុខច្រឡេីមដាក់គេ
«ហ៊ឹស~~ សម្រាប់មនុស្សបោកប្រាស់ខ្ញុំមិនស្ដាយក្រោយទេ» រាងក្រាស់និយាយទាំងកំហឹង នេះគេធ្វេីឲ្យជុងហ្គុកខឹងទៀតហេីយ ភ្លេចទៅថាគេមិនដូចពីមុន
«ជុងហ្គុក~~ ហេតុអីមិនស្ដាប់ហេតុផលអូននិយាយ អូនគឺពិតជាស្រឡាញ់បងមែន ជឿអូនទៅ អូនក៏បានលាឈប់ពីការងារដែរ»
«និយាយចប់ហេីយនៅ បេីចប់ហេីយក៏ឆាប់រេីចេញទៅខ្ញុំត្រូវការពេលសម្រាក»
«មិនអីទេ អូនដឹងភ្លាមៗគឺបងទទួលយកមិនបាន ចឹងមានតែទុកឲ្យពេលវេលាអ្នកដោះស្រាយប៉ុណ្ណោះ»
«ចឹងអ្នកប្រុសតូច ខ្ញុំលាទៅវិញហេីយ » និយាយរួចជីមីនក៏លេីកឥវ៉ាន់ចេញទៅទាំងដៃមួយដៃពីរ
ឯជុងហ្គុកសំងំបែរខ្នងគេងធ្វេីមិនដឹង
រាងតូចដេីរចេញមកវិញទាំងញញឹមលាយទឹកភ្នែក
«ត្រូវតែផ្ដល់សង្ឃឹមឲ្យខ្លួនឯង ថៃ្ងមួយបងនឹងយល់ការពិតជុងហ្គុក»

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now