Part18: បងសុំទោស

2.4K 185 10
                                    

ត្រឡប់មកឥឡូវវិញ

ដូចដែលយេីងដឹងហេីយថាមនុស្សដូចជាJeon Jungkook នេះមិនងាយឲ្យប៉ូលីសចាប់ភស្តុតាងគេបានងាយៗឡេីយ គេទទួលបានដំណឹងពីកូនចៅ មុនហេីយថាក្រុមប៉ូបានស៊េីបដឹងពីទីតាំង និងពេលវេលានៃការជួញដូរអាវុធរបស់គេ គេក៏ប្រាប់ទៅកូនចៅទាំងអស់ផ្លាស់ប្តូរផែនការបញ្ជូនទំនិញទៅទីតាំងផ្សេងភ្លាមៗ ថែមទាំងឲ្យគេផ្លាស់ប្តូរទំនិញទាំងអស់នោះទៅជាស្លឹកតែទាំងអស់ ហេីយចុងក្រោយគេព្រមមកចូលរួមសម្ដែងឆាកល្ខោនមួយនេះជាមួយពួកប៉ូលីសគ្មានបានការទាំងនោះ ពិសេសគឺល្ប ង Kim Taehyung ឲ្យបាក់មុខមិនស្ទេីរ

«ឆាកល្ខោនមួយនេះសប្បាយពិតមែន ហ៊ឹស ~ » Jungkook ញញឹមស្មឿក
«លោកJeon ពិតជាសាកសមនឹងតំណែងមេម៉ាហ្វៀពិតមែន អាចធ្វេីឲ្យប៉ូលីសទាំងនោះវិលមុខមិនស្ទេីរ» Namjoon
«ហ៊ឹស ! លោកKim សរសេីរពេកហេីយ លោកKimក៏ប្រសប់រកកន្លែងដែរ» Jungkook និយាយទាំងញញឹមលេីកកែវស្រាឡេីងផឹកតិចៗ ភ្នែកសម្លឹងមេីលទៅពួកស្រីៗកំពុងរាំក្រលែងយ៉ាងសិចស៊ី

(កន្លែងដោះដូរទំនិញនឹងគឺ clubរបស់ namjoon និងហេីយ បន្ទាប់ពីក្រុមប៉ូលីស taehyung ទៅបាត់ទេីប namjoonឲ្យគំនិតទៅJungkookថាគួរមកដោះដូរនៅទីនេះ)

*ទៅប្រាប់ខ្មីនសិន*
«ទីនេះជាក្លឹបរបស់ខ្ញុំយ៉ាងណាវាមានលិខិតស្របច្បាប់មានការអនុញា្ញតិត្រឹមត្រូវ ម្ដងម្កាលអាចបាន ប៉ូលីសគ្មានថ្ងៃដឹងឡេីយ» namjoon ញញឹមឡេីងលេចចេញស្នាមខួចភ្នែកដៀងទៅស្រីៗដែលកំពុងរាំទាំងនោះ
«បេីមានមនុស្សមកកំដរស្រានេះរឹតតែឆ្ញាញ់លោកគិតចឹងទេ ខ្ញុំទេីបនាំក្មេងថ្មីមកពីរ បីនាក់ដែរ យ៉ាងម៉េចដែរលោកចង់សាកទេ» namjoon
គ្រាន់តែឮnamjoon និយាយចប់ភ្លាម Jungkook លេចស្នាមញញឹមព្រានចេញមកភ្លែត និស្ស័យរបស់គេមិនងាយកែឡេីយ សារជាតិមនុស្សប្រុសសុទ្ធតែបែបនេះ វាតែងតែរំជេីបរំជួល រំភេីប ភ្លេីតភ្លេីន ចង់សាកចង់ដឹង រហូតភ្លេចខ្លួន ភ្លេចគិតដល់មនុស្សដែលខ្លួនស្រឡាញ់ពិតប្រាកដថាពេលនេះគេកំពុងសោកសៅ សម្រក់ទឹកភ្នែកនៅផ្ទះ

(Jimin ធ្លាប់បោកJungkook ថាស្រឡាញ់មែនតែឥឡូវគេពិតជាស្រឡាញ់Jungkook ស្មោះ តែJungkook វិញស្រឡាញ់Jimin តាំងពីដំបូងដោយមិនបានបោកប្រាសប៉ុន្តែលួចក្បត់Jimin
ឥឡូវមួយណាគួរឲ្យខឹងជាង ពីរនាក់នឹង?)

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now