Part38:របស់ដោះដូរ

2.3K 170 18
                                    

ថ្ងៃនេះនៅក្នុងភូមគ្រឹះជូនមានបរិយាកាសរីករាយស្រស់ស្រាយខុសពីរាល់ដង ដោយសារជុងហ្គុកបានប្រកាសប្រាប់អ្នកនៅក្នុងផ្ទះទាំងអស់ពីដំណឹងដែលគេជិតក្លាយជាប៉ាគេហេីយ គឺជីមីនមានផ្ទៃពោះឃេីញថាអ្នកបម្រេីទាំងអស់នាំគ្នាអបអរនិងរំភេីបជំនួសជីមីនជាខ្លាំងព្រោះបានការយកចិត្តទុកដាក់ពីរាងក្រាស់ និងការថ្នាក់ថ្នមពីគេគ្រប់ពេល
«អ្នកណាឲ្យលេីករបស់ទាំងនេះឆាប់ដាក់ចុះភ្លាម» គ្រាន់តែចុះពីលេីផ្ទះជុងហ្គុកឃេីញជីមីនលេីកកេសប្រអប់មួយកាត់មុខគេ រាងក្រាស់ស្ដីឲ្យរាងតូចភ្លាម បានប្រាប់រួចហេីយថាចាប់ពីពេលនេះទៅហាមមិនឲ្យលេីករបស់ធ្ងន់ ការងារផ្ទះហាមធ្វេីដាច់ខាត មិនឲ្យឈោងខ្ពស់ មិនឲ្យឈរយូរ ត្រូវនៅគេងតែក្នុងបន្ទប់និងដេីរក្នុងសួនក្រោយផ្ទះប៉ុណ្ណោះ
ជុងហ្គុកឃេីញរាងតូចនៅឈររឹងទទឹងមិនព្រមដាក់ចុះ គេក៏ដេីរទៅយកប្រអប់ពីដៃជីមីនទុកទៅម្ខាង ហេីយចាប់លេីកបីខ្លួនតូចស្រាលដែលរាងមានសាច់ត្រលុលត្រលន់ដាក់ឲ្យអង្គុយចុះលេីភ្លៅហេីយស៊កដៃឱបចង្កេះតូចជាប់
«កុំរេី~ ប្រយ័ត្នប៉ះពាល់ដល់កូន~ » ជីមីនខានឮជុងហ្គុកពោលពាក្យស្រទន់ៗបែបនេះដាក់គេយូរហេីយតែចាប់ពីពេលដឹងថាគេមានកូនជុងហ្គុកប្រែយកចិត្តទុកដាក់នឹងជាជាខ្លាំង
«លែងអូនសិនទៅ» ជីមីនព្យាយាមរេីខ្លួនចុះឡេីងដោយមិនចាប់ភ្លឹកថាវាប៉ះរបស់ក្នុងខោជុងហ្គុក
រាងក្រាស់សង្កៀតជេីងធ្មេញខំទប់នឹងភាពមិនដឹងអីរបស់រាងតូចណាស់
«អូនរេីបែបនេះដឹងថាបងមានអារម្មណ៍ទេ ឆាប់ឈប់ភ្លាមទៅទាន់បងនៅហាមខ្លួនឯងបាន» គ្រាន់តែនិយាយចប់ជីមីនស្ងាត់ដូចចុក ចំណែកខ្លួនប្រឹងស្ងៀមមោនកម្រេីកសម្បីបន្តិច ដែលធ្វេីឲ្យជុងហ្គុកលួចសេីច
«សេីចអី» ជីមីនខ្ជឹបមាត់សួរគេទាំងខឹង នេះកំពុងសេីចចំអកគេមែនទេ
«គ្មានទេ អ្នកណាសេីច?
«គឺ បង» រាងតូចពេីបមាត់ឱបដៃបែរមុខទៅម្ខាង
«កុំខឹងអី បងខុសក៏បានដែរសេីចអូន ឈប់ខឹងទៅប្រយ័ត្នប៉ះពាល់ដល់កូន មោះឡូវញាំបង្អែមវិញក្រែងអូននិយាយថាចង់ញាំបបរគ្រាប់ឈូកមែនទេ បងបានឲ្យម៉ែដោះធ្វេីហេីយឆាប់ញាំទៅ» ជុងហ្គុកក៏យកចានបបរមកបញ្ចុកជីមីនទាល់តែអស់
«ងងុយហេីយមែនទេ? រាងក្រាស់សួរព្រោះឃេីញជីមីនទន់ភ្នែកបេីកសឹងមិនរួច ហេីយដាក់ក្បាលគេងលេីសា្មគេពីមុខ
ជុងហ្គុកក៏ដឹងថាអ្នកមានផ្ទៃពោះ គឺឆាប់ឃ្លាន ឆាប់ងុយគេង ហេីយគិតច្រេីន ឆាប់អន់ចិត្ត ឆាប់ខឹង នេះជាអ្វីដែលគេបានsearch ពីinternet មក
ជុងហ្គុកក៏លេីកបីជីមីនចូលក្នុងបន្ទប់របស់គេ ដាក់គេឲ្យគេងគេងស្រួលបួលហេីយថេីបថ្ងាសគេបន្តិចមុននឹងចុះទៅក្រោម
«អ្នកប្រុស អញ្ជេីញទៅក្រៅមែនទេ?
«ត្រូវហេីយអ៊ំជួយមេីលជីមីនផង បេីសិនគេភ្ញាក់ហេីយសួររកនោះប្រាប់ថាខ្ញុំចេញទៅក្រៅមានការសំខាន់ប្រហែលល្ងាចខ្ញុំនឹងមកវិញ
«ចាស អ៊ំដឹងហេីយ»
ជុងហ្គុកក៏ដេីទៅយកឡានបេីកឡានចេញទៅបាត់
ងាកមកមេីលSope វិញយ៉ុនហ្គីតែងតែទៅលេងផ្ទះជេហូបជាញឹកញាប់ ដោយយកលេសថាជាមិត្តភក្តិនោះអីតែមានដឹងណាថាម៉ាក់របស់ជេហូបបានលួចស្ងាប់ដឹងរឿងរបស់ពួកគេអស់រលីងទៅហេីយ
«រៀបការ? ម៉ាក់និយាយថាម៉េច!
«ត្រូវហេីយម៉ាក់ត្រូវឲ្យកូនរៀបការ ព្រោះកូនបានខូចខាតខ្លួនណា កូនជាកូនបណ្ដូលចិត្តម៉ាក់ ម៉ាក់ម៉េចនឹងបណ្ដោយឲ្យរឿងនេះចប់ទៅទទេៗទៅ»
«ម៉ាក់ត្រូវតែឲ្យគេទទួលខុសត្រូវ»
«បាទ អ្នាកម៉ាក់ក្មេកដូចកូននិយាយចឹងកូននឹងព្រមទទួលខុសត្រូវគ្រប់យ៉ាង» យ៉ុនហ្គីឃេីញមានអ្នកកាន់ជេីងហេីយក៏និយាយចាក់បណ្ដោយថែម
«នេះ~ អ្នកទាំងពីរចូលដៃគ្នាមែនទេ កូនមិនព្រមទេ» ហូប៊ីនិយាយទាំងមុខចង់យំតិចអីតិច
«មិនបានទេ ម៉ាក់មិនអាចឲ្យឱកាសរកបានកូនប្រាសរល្អបែបនេះឲ្យរបូតចេញពីដៃបានទេ សម្រេចចឹងហេីយ»
«រេីសយកថ្ងៃល្អគួរតែអាទិត្យក្រោយនេះហេីយ ចឹងពួកកូនត្រៀមខ្លួនឲ្យហេីយទៅណា» អ្នកស្រីជុងនិយាយឡេីងសប្បាយចិត្តរួចឡេីងទៅបន្ទប់បាត់ ទុកឲ្យយ៉ុនហ្គីដែលញញឹមបិទមាត់មិនជិតនោះក៏ត្រូវធ្វេីមុខស្មេីភ្លាមៗពេលងាកឃេីញទឹកមុខសេីរបស់ជេហូប
«អីយ៉ា អូនកុំខឹងអី រឿងវាក្លាយជាចឹងទៅហេីយ ហេីយប៉ាម៉ាក់អូនក៏បានដឹងទៀតចឹងបងមិនចង់ឲ្យកិត្តិយសអូនត្រូវរលាយដោយសារបងទេ ចឹងបងនឹងទទួលខុសត្រូវគ្រាប់យ៉ាង»
«អ្នកណាចង់បានការទទួលខុសត្រូវពីលោកនោះ» ជេហូបនិយាយគប់ខ្នេីយចំកណ្ដាលមុខគេហេីយរត់ឡេីងទៅលេីផ្ទះបាត់
«នេះអូនខឹងបងមែនទេ?
«នេះគេគិតវាងាយពេកហេីយ នេះជារឿងរៀបការជារឿងធំបំផុតក្នុងជីវិតម៉េចក៏គេគិតងាយបែបនេះ ហ៊ិកៗ~~ លោកគិតថាវាមិនសំខាន់មែនទេ?
(សង្ស័យគិតតែខ្លួនឯងហូប៊ីអេីយ គេា្រឡាញ់ទេីបគេធ្វេីចឹង យល់ទេកូន)
———-Skip———
«ជុងហ្គុក~ ជុងហ្គុក~ ជុន ជុងហ្គុក~ » សម្លេងហៅសួររកជុងហ្គុកលាន់ឮពេញផ្ទះ
(ងេីបមិនទាន់ស្រែកសួររកប្ដីយ៉ាប់ម៉ងកខ្លាចគេរត់ចោល😂)
«ជីមីន! »
«អ៊ំមានឃេីញជុងហ្គុកទេ?
«អរគឺអ្នកប្រុសគាត់ចេញទៅក្រៅបាត់ទៅហេីយ ល្ងាចបន្តិចទេីបគាត់មកវិញ»
«អ~~ » រាងតូចងក់ក្បាលតិចៗតែភ្លាមក៏ស្រាប់តែនឹកឃេីញចង់ញាំការ៉េមសូកូឡាជាខ្លាំង ហ៊េីយនឹកឃេីញភ្លាមចង់ញាំភ្លែត
«អ៊ំឯណាទូរសព្ទ័លេីតុ?
«នៅទីនេះអ្នកប្រុស»
«ខ្ញុំសុំតេមួយភ្លែត»
«បាន~»
ជីមីនក៏ចុចលេខខលទៅជុងហ្គុក
«ទូត....ទូត....»
«អាឡូជុងហ្គុក~ បងមកដល់ណាហេីយ»
«បងទៅជិតដល់ផ្ទះហេីយអូនមានការអីមែនទេ? ជុងហ្គុកដៃម្ខាងបេីកឡានដៃម្ខាងកាន់ទូរសព្ទ័និយាយ
«គឺអូនចង់ញាំការ៉េមសូកូឡា ចូលទិញឲ្យអូនតិចបានទេ?
«...........» jk
«បានទេហា~ ជុងហ្គុក ហេតុអី? ហេតុអីទិញឲ្យអូនមិនបាន»រាងតូចនិយាយម៊ាំងៗប្រែទឹកមុខភ្លាមព្រោះគិតថាគេមិនទិញឲ្យ
«បងមានថាមិនទិញឲ្យអូនឯណា» ជុងហ្គុកនឹកសេីចហួសចិត្តទៀតហេីយជីមីនពិតជាធកវេីឲ្យគេសេីចចេញជាមួយឬកពាប្លែកៗរបស់គេ
«បានហេីយបងនឹងឈៀងចូលទិញឲ្យអូន ចង់ញាំអីទៀតដែរទេចាំបងទិញឲ្យ?
«អត់ទេអូនចង់ញាំតែការ៉េមឥឡូវនេះ»
«បានៗចាំបងតែបន្តិចទេបងនឹងយកការ៉េមឲ្យអូនភ្លាម ចឹងប៉ុណ្ណឹងចុះណា»
«បាទ~ លឿនមកណា!អូនឃ្លាន~» (ចាប់អារម្មណ៍អត់ថានេះជាលេីកទីមួយជីមីននិយាយបាទដាក់ជុងហ្គុក) គ្រាន់តែនិយាយដល់ការ៉េមរាងតូចចង់ហៀទឹកមាត់ទៅហេីយ
«ទៅវិញត្រូវមានរបស់ដោះដូរ ok» (រកតែក្រឡាចំណេញ😒)
«ok 👌 » ជីមីនឆ្លេីយដោយមិនគិតច្រេីនសំខាន់បានរបស់ដែលគេចង់ញាំ
ចាំមេីលភាគក្រោយឆុងឃុគចង់ដោះដូរអីនឹងជីមីន
Admin: mo🦋
Miss you my readers

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Wo Geschichten leben. Entdecke jetzt