Part40:ស្រឡាញ់តែកូន

2.1K 190 22
                                    

''តេីបងត្រូវចុះចាញ់ហេីយមែនទេ? បងតែងតែគិតថានឹងគ្មានអ្នកណាម្នាក់ស្រឡាញ់បងស្មោះឡេីយពួកគេតែងចូលមកដេីម្បីបំពេញប្រយោជន៍ខ្លួនឯងប៉ុណ្ណោះហេីយម្នាក់ៗក៏ចាប់ផ្ដេីមចាកចេញម្ដងម្នាក់ៗ
សេចក្ដីស្រឡាញ់ក្លែងក្លាយបងធ្លាប់ជួបស្ទេីរពេញមួយជីវិតបងទៅហេីយប៉ុន្តែ...»និយាយរួចជុងហ្គុកយកដៃទៅស្ទាបមុខច្រមិចដែលកំពុងគេងនៅលេីភ្លៅគេនៅលេីគ្រែ
ក្រោយពីបានជួបអូន អូនជាមនុស្សមានចរឹកចម្លែកចាប់តាំងពីថ្ងៃជួបដំបូង អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្ដូរទៅយ៉ាងរហ័ស ស្នាមញញឹមនិងភាពរីករាយក៏កេីតមាននៅក្នុងភ្នែកបងម្ដងទៀត មិនដឹងថាពេលនោះវាគ្រាន់តែជាចេតនាការសម្ដែងរបស់អូនក៏ដោយ ប៉ុន្តែអារម្មណ៍រីករាយវាមាននៅក្នុងចិត្តបងពីពេលនោះបាត់ទៅហេីយ រហូតដល់ពួកយេីងបានកសាងអនុសាវរីយ៍ជាមួយគ្នាជាច្រេីន ចុងក្រោយក៏ក្លាយជាបែបនេះ ពេលនេះអូនមានកូនរបស់បងទៅហេីយ បងមានតែបំភ្លេចគ្រប់យ៉ាងចោលហេីយចាប់ផ្ដេីមជាថ្មីប៉ុណ្ណោះ''

_____Skip_____

''ជុងហ្គុក...តេីបងចាប់ផ្ដេីមធ្វេីល្អបែបនេះដាក់អូនព្រោះតែកូនទេមែនទេ? តាមពិតបងលែងស្រឡាញ់អូនគឺជាការពិតបងគ្រាន់តែចង់ទុកអូននៅជាមួយព្រោះតែកូនប៉ុណ្ណោះ តេីឲ្យអូនធ្វេីយ៉ាងម៉េចទៅបេីសិនជាពេលកូននេះកេីតមកបងនឹងនាំកូនចាកចោលអូននោះ ហ៊ិក~ ហ៊ិក~ អូនមិនព្រមទេ» រាងតូចសម្លឹងកញ្ចក់និយាយនឹងខ្លួនឯងទាំងទឹកភ្នែកជោកថ្ពាល់ តាមពិតពាក្យសំដីដែលជុងហ្គុកនិយាយទាំងប៉ុន្មានគេបានស្ដាប់ឮតែទាំងអស់ហ្នឹង

តេីអ្នកអានយល់ថាជុងហ្គុកស្រឡាញ់តែកូនមែនអត់?

ពេលនេះជីមីននៅសំងំក្នុងបន្ទប់បាយក៏មិនចុះទៅញាំដែលធ្វេីឲ្យជុងហ្គុកឆ្ងល់ជាខ្លាំងហេីយក៏បារម្ភដែរក្លាយរាងតូចមិនស្រួលខ្លួន
ជុងហ្គុកក៏លេីកថាសអាហារចូលទៅបំណងបញ្ចុកដល់បន្ទប់តែម្ដង
ពេលដែលបេីកទ្វារចូលដល់ក្នុងហេីយក៏ឃេីញរាងស្ដេីងកំពុងទទូលភួយគេងគ្របជិតមុខ
ជុងហ្គុកក៏ដេីរទៅបេីកភួយចេញក៏ឃេីញគេគេងទាំងស្នាមទឹកភ្នែក
«ជីមីន~ អូនកេីតអីម៉េចបានយំចឹង» ជុងហ្គុកប្រញ៉ាប់ទៅលេីកត្រសងគេឲ្យអង្គុយលេីភ្លៅហេីយជូតទឹកភ្នែកឲ្យគេស្អាត
រាងតូចមិនមាត់ មុខក៏មិនមេីលរាងក្រាស់ដែលធ្វេីឲ្យជុងហ្គុកកាន់តែមិនស្រណុកចិត្ត
«បងបានធ្វេីអ្វីខុសមែនទេ ម៉េចមិននិយាយរកបងចឹង?
«......» ជីមីន
«កុំខឹងបងយូរពេកណា~» និយាយរួចគេក៏លេីកពររាងតូចច្រកគៀវពីមុខហេីយដាក់ខ្លួនទាំងពីរអង្គុយលេីកៅអីមួយជិតតុដាក់ថាសបាយនោះ
រាងតូចនៅខ្ទប់មុខនឹងកគេបែរមុខទៅម្ខាងផ្ទុយគ្នា
ជុងហ្គុកយកដៃទាំងសងខាងចាប់មុខរាងតូចថ្នមៗមកសម្លឹងមុខគ្នារួចនិយាយឲ្យរាងតូចញាំបាយ
«ឆាប់ញាំបាយទៅណាថ្ងៃនេះអូនខកម៉ោងហេីយដឹងទេ» និយាយរួចរាងតូចក៏ងក់ក្បាលតិចៗហេីយហាមាត់ឲ្យគេបញ្ចុក មិនអាចប្រកែកបានទេព្រោះគេពិតជាអស់កម្លាំងខ្លាំងណាស់
កំពុងតែញាំសុខៗជីមីនក៏ចាប់ដៃជុងហ្គុកមិនឲ្យបញ្ចុកទៀតព្រោះគេមានពាក្យចង់សួរ
«ជុង~បងស្រឡាញ់អូនទេ? សំណួរខ្លីៗតែជាចាក់ដោតអារម្មណ៍
ជុងហ្គុកនៅអង្គុយស្ងៀមទ្រឹងមួយភ្លែតទេីបគេចាប់ញញឹមហេីយនិយាយឡេីង
«ស្រឡាញ់តេី... បងប្រាកដជាស្រឡាញ់អូនហេីយ»
«ម៉េចក៏បងនិយាយដូចស្ទាក់ស្ទេីរបែបនេះឬមួយក៏បងស្រឡាញ់តែកូនទេ ប្រាប់អូនមកជុង~ថាបងស្រឡាញ់អូនដែរមិនមែនតែកូនទេ ហ៊ិកៗ » រាងតូចពេលនេះចាប់ផ្ដេីមមានអារម្មណ៍ក្ដុលក្ដួលឡេីង ទឹកភ្នែកហូរសស្រាក់ គេយំឡេីងញ័រខ្លួន ដែរធ្វេីឲ្យជុងហ្គុកមានអារម្មណ៍ពិបាកយ៉ាងខ្លាំង
រាងក្រាស់ប្រញ៉ាប់ឱបលួងគេដោយនិយាយប្រេីពាក្យផ្អែមល្ហែមលួងលោមគេឲ្យគេស្ងប់ចិត្ត
«កុំចឹងអីណាក្រែងបងនិយាយហេីយថាបងស្រឡាញ់អូននឹងកូន បងមិនបានធ្វេីល្អដាក់អូនព្រោះតែកូនទេ បងស្រឡាញ់អូនណាក្មេងល្ងង់» រាងក្រាស់ក៏លេីកជីមីនដាក់លេីពូកថ្នមៗ ហេីយលួងគេឲ្យគេង
«ឆាប់គេងទៅណា បងស្រឡាញ់អូន» ជុងហ្គុកនិយាយហេីយអង្អែលសក់គេថ្នមៗ រាងតូចចាប់ខ្ញាំសាច់អាវគេជាប់ទេីបជុងហ្គុកដាក់ខ្លួនមកឲ្យគេគេងក្នុងរង្វង់ដៃតែម្ដង ហេីយពួកគេទាំងពីរក៏លង់លក់ទាំង២នាក់ទៅ
  🌇 ____

ល្ងាចបន្តិចពេលជុងហ្គុកមកពីធ្វេីការវិញ ឃេីញរាងតូចអង្គុយលេីសាឡុងដៃកាន់ការ៉េមញាំយកៗដូចមិនដែលបានញាំចឹង ហេីយឃេីញកំប៉ុងនៅរាយប៉ាយមិនដឹងជាញាំអស់ប៉ុន្មានហេីយទេ
«ជីមីននេះអូនញាំច្រេីនម្ល៉េះ? ជុងហ្គុកចូលទៅទាយការ៉េមចេញពីដៃគេហេីយក៏ប្រមូលសំបកសំរាមទៅបោះក្នុងធុងអស់ទៀត
«ក្រែងបងប្រាប់ហេីយមែនទេថាមិនឲ្យញាំច្រេីនទេវាធ្វេីឲ្យមិនល្អដល់សុខភាព ជាពិសេសវាប៉ះពាល់ដល់កូន»
«តែអូនពិតជាញាំអីមិនចូលអូនឃ្លាន អូនចង់ញាំទៀត»
រាងតូចក៏ដេីរបេីកទូរយកមួយមកញាំទៀតតែក៏ត្រូវជុងហ្គុកកញ្ឆក់យកទៅបោះចោលទៀត
«ម៉េចក៏អូននិយាយមិនចេះស្ដាប់គ្នាបែបនេះ បងប្រាប់ហេីយមែនទេថាវាធ្វេីឲ្យអូនក្ដៅខ្លួនហេីយបេីអូនមិនស្រួលនោះវាក៏មិនល្អដល់កូនដែរ»
«តែអូនពិតជាឃ្លាន »
«ឃ្លានមិនចេះទ្រាំទេហេស នេះអូនមិនគិតដល់កូនខ្លះទេហេស? អូនដឹងថាបងខំថែអូនយ៉ាងម៉េចខ្លះទេមិចក៏អូនមិនស្ដាប់សំដីបែបនេះ»
«កូនហេស អូនស្ដាប់ឡេីងស៊ាំទៅហេីយវាស្រគាត្រចៀកណាស់ បងសាកមកពពោះជំនួសអូនវិញទៅបងនឹងដឹងហេីយថាវាមានអារម្មណ៍បែបណា ស្មានតែអូនមិនគិតពីកូន មិនស្រឡាញ់កូនមែនទេ អូនអាចនឹងស្រឡាញ់កូនខ្លាំងជាងបងផង ព្រោះគេនៅជាមួយអូន គេនៅក្នុងនេះគឺក្នុងពោះអូន អូនជាម្ដាយគេជាអ្នកពពោះគេផ្ទាល់រឿងអីអូនមិនស្រឡាញ់គេនោះ ប៉ុន្តែអាការៈនេះធ្វេីឲ្យអូនទ្រាំមិនបានទេ គឺអូនចង់ញាំញាំឲ្យអស់ចិត្ត ប៉ុន្នឹងអូនខុសដែរមែនទេ? និយាយរួចគេក៏រត់ឡេីងទៅខាងលេីទាំងទឹកភ្នែក
ជុងហ្គុកដាក់ខ្លួនអង្គុយលេីសាឡុង យកដៃជ្រោងសក់
គេមកពីធ្វេីការហត់ ហេីយឃេីញរាងតូចធ្វេីបែបនេះទៀតទេីបគេរាងខឹងនឹងរាងតូចក៏និយាយឲ្យប៉ុន្មានម៉ាត់ តែក៏រឿងក្លាយជាចឹងទៅវិញ

ហ៊េីយតឹងទ្រូងជំនួសអញ តែកុំភ័យតិចទៀតស្រីមីនរត់ចោលមែនហេីយ ព្រោះមានអារម្មណ៍ថាឆុងហ្គុកស្រឡាញ់តែកូនម៉េចៗទេ មួយម៉ាត់កូន ពីម៉ាត់កូន អញនាំកូនរត់ចោលហែងមួយ

ភាគក្រោយត្រៀមទឹកភ្នែក មិនត្រឹមតែជីមីនរត់ចេញពីផ្ទះទេតែក៏មានរឿងផ្សេងទៀតកេីតឡេីងចំពោះ...
Admin: mo 🦋

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Nơi câu chuyện tồn tại. Hãy khám phá bây giờ